TA X2
· 03-29
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនបំពេញទស្សនកិច្ចនៅឥណ្ឌាដើម្បីបង្កើនការគាំទ្រសម្រាប់ផែនការសន្តិភាព
#ឥណ្ឌា# #Dmytro Kuleba# #អ៊ុយក្រែន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
4703
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba និយាយថា លោកបានមកដល់រដ្ឋធានីញូវដែល្លីនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្កើនចក្ខុវិស័យរបស់ទីក្រុងគីវលើផ្លូវសន្តិភាពនៅអ៊ុយក្រែន និងពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា ។
លោក Kuleba បានសរសេរនៅលើបណ្តាញព័ត៌មានសង្គម X អតីតបណ្តាញព័ត៌មានសង្គម Twitterថា ផ្អែកលើកិច្ចពិភាក្សារវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ពួកយើងនឹងចាប់អារម្មណ៍ជាពិសេសលើផែនការសន្តិភាព ។
លោក Kuleba បានធ្វើដំណើរទៅកាន់ស្តូបអនុស្សាវរីយ៍ ដែលឧទ្ទិសដល់វិរបុរសឯករាជ្យឥណ្ឌាលោក មហាត្មៈ គន្ធី និងបានគោរពវិញ្ញាណក្ខន្ធបិតាសេរីភាពរូបនេះ ។
អ៊ុយក្រែន សង្ឃឹមថានឹងរៀបចំកិច្ចប្រជុំកំពូលក្រុមមេដឹកនាំពិភពលោកដោយគ្មានការចូលរួមរបស់រុស្ស៊ី នារយៈពេលប៉ុន្មានខែទៀតនេះ ដើម្បីពន្លឿនផែនការសន្តិភាពឲ្យរុស្ស៊ីដកទ័ពចេញពីដែនដីរបស់ពួកគេ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក ពូទីន ប្តេជ្ញាដាក់ទណ្ឌកម្មអ៊ុយក្រែនចំពោះការវាយប្រហារបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ ខណៈពលរដ្ឋរុស្ស៊ីបោះឆ្នោត
រុស្ស៊ី និងចិន យល់ស្របថារុស្ស៊ី ត្រូវតែមានវត្តមានក្នុងកិច្ចពិភាក្សាស្ដីពីសង្រ្គាមអ៊ុយក្រែន
ក្រុមប្រឹក្សាសន្តិសុខ UN ប៉ះទង្គិចគ្នាជុំវិញការវាយប្រហាររបស់រុស្ស៊ី នៅអ៊ុយក្រែន
រុស្ស៊ី៖ ការអំពាវនាវរបស់សម្តេច ប៉ាប ជុំវិញសង្គ្រាមអ៊ុយក្រែន គឺសំដៅចំពោះលោកខាងលិច
យោបល់ទាំងអស់ (0)