TA X2

· 03-31

ជនអន្តោប្រវេសន៍ ប្រារព្ធពិធី Good Friday នៅព្រំដែនរបងបន្លាលួសរបស់រដ្ឋតិចសាស់

#ព័ត៌មាន# #រដ្ឋតិចសាស់# #ជនអន្តោប្រវេសន៍# #ព័ត៍មានអន្តរជាតិ#

4060

អាមេរិក ៖ ជនអន្តោប្រវេសន៍បានប្រារព្ធពិធី Good Friday នៅជិតព្រំដែនរបងបន្លាលួសរបស់រដ្ឋតិចសាស់ជាមួយប្រទេសម៉ិកស៊ិក កាលពីថ្ងៃសុក្រ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះស្ថានភាពជនអន្តោប្រវេសន៍។



សមាជិកក្រុម Colectivo Angeles Mensajeros (អង្គការសមូហភាពទេវតានាំសារ) បានដឹកនាំពិធីបួងសួង និងប្រើប្រាស់ឈើឆ្កាងឡើងវិញ ដោយបង្ហាញពីអ្នកកាន់ឈើឆ្កាងនៅតាមបណ្តោយច្រាំងទន្លេ ដែលអមដោយរបងបន្លាលួស។ សមាជិកផ្សេងទៀតរបស់អង្គការនេះ ស្លៀកពាក់ជាទេវតា បង្ហាញសញ្ញាប្រឆាំងចំពោះទិដ្ឋភាពជញ្ជាំងព្រំដែន ដែលមានរបងលួសបន្លា។

អ្នកតំណាងក្រុមនេះ គឺជាអ្នកដឹកនាំ លោក Carlos Mayorga បាននិយាយថា ពួកគេចង់ផ្ញើសារស្នើសុំឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក ជួយប្រទេសដែលលិចលង់ក្នុងភាពវេទនា និងអំពើហិង្សា ហើយប្រាប់អភិបាលរដ្ឋតិចសាស់ថា ជនអន្តោប្រវេសន៍ ពុំមែនជាបញ្ហានោះទេ។



តុលាការសហរដ្ឋអាមេរិក បានរក្សាច្បាប់រដ្ឋប្រឆាំងការធ្វើអន្តោប្រវេសន៍ដ៏ចម្រូងចម្រាស ដែលត្រូវបានផ្អាកក្នុងសប្តាហ៍នេះ។ ច្បាប់នេះត្រូវបានគេហៅជាផ្លូវការថា S.B.4 ដែលវានឹងក្លាយជាបទឧក្រិដ្ឋរដ្ឋក្នុងការចូលមកដោយខុសច្បាប់ ឬចូលរដ្ឋតិចសាស់ជាថ្មីពីបរទេស ហើយនឹងផ្តល់សិទ្ធិអំណាចដល់ចៅក្រមរដ្ឋដើម្បីបង្គាប់អ្នកបំពានឲ្យចាកចេញពីសហរដ្ឋអាមេរិក ជាមួយនឹងទោសជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំសម្រាប់អ្នកដែលមិនព្រមអនុវត្តតាម។

បញ្ហាប្រឈមចំពោះច្បាប់រដ្ឋតិចសាស់ គឺជាជម្លោះផ្លូវច្បាប់ជាបន្តបន្ទាប់រវាងមន្ត្រីរដ្ឋគណបក្សសាធារណរដ្ឋ និងរដ្ឋបាល លោក Biden ជុំវិញសមត្ថភាពរបស់រដ្ឋក្នុងការការពារព្រំដែន រួមទាំងការដាក់របងន្លាលួស និងការដំឡើងរបាំងអណ្តែតទឹកប្រវែង ៣០០ ម៉ែត្រ នៅក្នុងទន្លេ Rio Grande ។

https://gwapenlityw.lighting/38BsnT131747RnsD/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)