Knongsrok

· 03-18

ហេតុអ្វីត្រូវសើចចំអក ឡកលើយឱ្យអ្នកដែលអាយុច្រើន តែមិនទាន់រៀបការ?

#ចំណេះដឹង# #រៀបការ# #ស្នេហា#

1232

ក្នុងសង្គមយើងនេះ រឿងដែលតែងតែកើតឡើងជាបន្តបន្ទាប់គឺ មនុស្សស្រីដែលមានវ័យក្រាស់ ឬអាយុច្រើន នៅមិនទាន់រៀបការ គឺតែងតែត្រូវបាន មិត្តភក្តិ ឬសាច់ញាតិ អ្នកភូមិផងរបងជាមួយនិយាយលេង សើចចំអកថា " ជាមនុស្សគ្មានអ្នកណាស្រឡាញ់ ចាំមើលនៅព្រៅរហូតហើយ " ។ ឃ្លានេះ អ្នកខ្លះគឺគ្រាន់តែនិយាយលេងតាមរបៀបអ្នកស្គាល់ ស្និទ្ធស្នាល តែអ្នកខ្លះទៀត គឺក្នុងន័យ សើចចំអកឱ្យគេ ថាគេជាមនុស្សមិនកើត មិនស្អាត មិនល្អ ទើបគ្មានអ្នកណាស្រឡាញ់ គ្មានអ្នកណាចូលស្ដីបែបហ្នឹង។

តែបើឱ្យក្រឡេកមកវិញម្ដងទៀត មនុស្សស្រីសម័យថ្មីយើងនេះ ភាគច្រើន គឺស្ទើរតែ ៩០% សម្រាប់បច្ចុប្បន្ន គឺគាត់មិនទាន់ចង់គិតគូររឿងស្នេហា រឿងរៀបការហ្នឹងឡើយ ទោះគាត់អាយុច្រើនយ៉ាងណាក៏ដោយ ក៏គាត់មិនខ្វល់ដែរ ព្រោះតែគាត់ខ្លាចរអាក្នុងការរៀបការ សាងគ្រួសារថ្មី ខ្លាចប៉ះចំប្ដីមិនកំណើត ប៉ះប្ដីចរិតមារយាទមិនកើត គឺប្រៀបដូចធ្លាក់នរកទាំងរស់អ៊ីចឹង សម័យហ្នឹង មនុស្សស្រីគាត់រឹងប៉ឹង ចេះដឹង និងមានសមត្ថភាពខ្លាំង ក្នុងការធ្វើការ រកស៊ី អាចចិញ្ចឹមខ្លួនឯងបាន មិនបាច់រំពឹងទៅនឹងបុរសណាឡើយ។

មនុស្សស្រីខ្លាំងពូកែ នាងមិនគិតតែរឿងស្នេហាអីនោះទេ ព្រោះនាងមានមហិច្ឆតាខ្ពស់ នាងចង់រស់នៅឱ្យមានសេរីភាព នាងត្រូវការ សាងអនាគតមួយជារបស់ខ្លួនឯង ព្រោះនាងមានម្ចាស់ការលើខ្លួនឯងច្បាស់ នាងចង់មានផ្ទះ មានលុយ មានឡាន ជារបស់ខ្លួនឯងសិន មុននឹងនាងគិតរឿងរៀបការ។

ត្រូវចាំថា មនុស្សស្រីឆាប់រៀបការ មានគ្រួសារ ក៏មិនប្រាកដថា នាងមានក្ដីសុខ សុភមង្គលក្នុងជីវិតដែរ បើមិនដូច្នោះទេ មិនមែនសព្វថ្ងៃ សម្បូរអ្នកការហើយលែងលះគ្នានោះឡើយ។ សូមឱ្យអ្នកដែលសើចចំអកគេ ជាពិសេស ចាស់ទុំក្នុងភូមិ គឺចូលចិត្តណាស់ និន្ទាសើចកូនចៅគេ រហូតដល់ភ្លេចគិតពីកូនចៅខ្លួនឯង មិនមែនមនុស្សគ្រប់រូប សុទ្ធតែដូចគ្នានោះទេ គេមានផ្លូវរបស់គេ អនាគតគេ ដូចនេះ សូមគិតសារឡើងវិញ។ អ្នកអាយុច្រើន នៅលីវមិនទាន់រៀបការ គេមានតម្លៃខ្លួនគេ មិនមែនសម្រាប់អ្នកយកមកនិយាយលេង សើចចំអកនោះឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស