TNAOT News

· 03-28

ភ្ញាក់ផ្អើលខ្លាំង! ព្រះនាងនរោត្តម ជេនណា យាងមកពញ្ញាក់អារម្មណ៍ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ លោក ហេង វិសាល និង ស្រីនា

#Dj Nana# #ជា ស្រីនា# #ព្រះនាងនរោត្តម ជេនណា# #ហេង វិសាល# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

7914

ព្រះនាងនរោត្តម ជេនណា បានយាងមកពញ្ញាក់អារម្មណ៍ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ អ្នកផលិតមាតិកា ២ដួង ដែលមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម ធ្វើឲ្យគូស្វាមីភរិយាថ្មី ១គូនេះ ស្រឡាំងកាំងតែម្ដង មិនត្រឹមតែប៉ុណ្ណោះ ព្រះនាងព្រមទាំងមានជាកាដូនាឡិកាយ៉ាងស្រស់ស្អាតផ្ដល់ជូនទុកជាចំណងដៃអនុស្សាវរិយ៍ថែមទៀតផង។

ក្នុងនោះព្រះនាងជេនណា ក៏បានបង្ហោះសារក្នុងបណ្ដាញសង្គមជូនពរ និងស្ងើចសសើរដល់គូស្វាមីភរិយាថ្មីនេះយ៉ាងដូច្នេះថា៖ «ថ្ងៃនេះបានចូលរួមពិធីសិរីមង្គលរបស់បងស្រីនា និង បង ហេង វិសាល មានអារម្មណ៍ថារំភើបជំនួសគាត់ទាំងពីរណាស់ មានការតុបតែងពិសេសអស្ចារ្យ គូស្វាមីភរិយាដ៏ស្រស់ស្អាតបំផុតទាំងខាងក្នុងនិងខាងក្រៅ។ 

ខ្ញុំសូមអរគុណបងៗ ដែលតែងតែលើកទឹកចិត្តខ្ញុំ ខ្ញុំពិតជាស្រឡាញ់បងៗ ហើយសូមជូនពរឱ្យបងទាំងពីរអោយមានសុភមង្គលក្នុងក្រុមគ្រួសារ ស្រឡាញ់គ្នាដល់ចាស់កោងខ្នង នឹងប្រកបដោយភាពស្រស់បំព្រង រីករាយនៅក្នុងដំណើរជីវិតអាពាហ៍ពិពាហ៍»។

បន្ថែមពីនេះ យើងក៏សង្គេតឃើញ Dj Nana បានលើកសរសើផងដែរថា៖ «មួយគូនេះទើបគួរឲ្យចង់តាមដាន ស្អាត ឆ្លាត សង្ហា ពូកែ ថែគ្នាពិតៗរហូតបានរៀបការ ស្នេហាបែបមែនទែន មិនមែនយកជីវិតជាការសំដែង គគ្រឹកគគ្រេងបែបមានអត្ថន័យ តាមដានគូនេះ ទទួលបានកម្លាំងចិត្ត និងមេរៀនជីវិត ដែលគួរឲ្យយកគំរូតាម អបអរសាទរប្អូនទាំងពីរ»៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស