TA X2
· 03-28
អាជ្ញាធរកំពង់ផែសិង្ហបុរី៖ នាវាបុកស្ពាន នៅ Baltimore បានឆ្លងកាត់ការត្រួតពិនិត្យចំនួន ២ដង ក្នុងឆ្នាំ២០២៣
#Baltimore# #ព័ត៌មាន# #ប្រទេសសិង្ហបុរី# #ព័ត៍មានអន្តរជាតិ#
5650
អាជ្ញាធរកំពង់ផែរបស់ប្រទេសសិង្ហបុរី នៅថ្ងៃពុធ (ទី២៧ ខែមីនា) នេះ បាននិយាយថា នាវាដឹកទំនិញដែលបានបុកស្ពាន នៅទីក្រុង Baltimore រហូតបណ្តាលឲ្យស្ពាននោះបាក់រលំ និងធ្វើឲ្យរាំងស្ទះដល់កំពង់ផែពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយរបស់សហរដ្ឋអាមេរិកនោះ បានឆ្លងកាត់ការត្រួតពិនិត្យក្រៅប្រទេសចំនួន ២ដង ក្នុងឆ្នាំ២០២៣។
អាជ្ញាធរកំពង់ផែ បានប្រាប់ថា៖ «តម្រូវការផ្នែកស្តង់ដារបច្ចេកទេស និងវិញ្ញាបនបត្រច្បាប់ ដែលគ្របដណ្តប់លើសុច្ចរិតភាពនៃរចនាសម្ព័ន្ធរបស់នាវានេះ និងមុខងារនៃឧបករណ៍របស់នាវា មានសុពលភាពនៅពេលដែលឧបទ្ទវហេតុនេះបានកើតឡើង»។
អាជ្ញាធរនេះ បានបន្ថែមថា នាឡិកាសម្រាប់វាស់សម្ពាធឥន្ធនៈដែលខូច ត្រូវបានជួសជុលក្នុងខែមិថុនា។ កាលពីល្ងាចថ្ងៃអង្គារ (ទី២៦ ខែមីនា) អាជ្ញាធរកំពង់ផែ បានបញ្ជាក់ថា អ្នកស៊ើបអង្កេតរបស់ខ្លួន និងអ្នកដែលមកពីការិយាល័យស៊ើបអង្កេតសុវត្ថិភាពដឹកជញ្ជូន កំពុងធ្វើដំណើរទៅកាន់ទីក្រុង Baltimore ដោយផ្តល់ជំនួយដល់ឆ្មាំសមុទ្រអាមេរិក។
គួរបញ្ជាក់ថា នាវាដែលមានទង់ជាតិសិង្ហបុរី «បានគាំងលែងដំណើរការមួយស្របក់» មុនពេលនាវានោះបានបុកស្ពាន Francis Scott Key ដែលបានបាក់រលំ និងបានធ្វើឲ្យរាំងស្ទះដល់កំពង់ផែពាណិជ្ជកម្ម។
អាជ្ញាធរសហរដ្ឋអាមេរិក នៅថ្ងៃអង្គារនោះ បានផ្អាកការស្វែងរកមនុស្ស ៦នាក់ ដែលបាត់ខ្លួនបន្ទាប់ពីឧបទ្ទវហេតុនោះ ដោយសារសីតុណ្ហភាពទឹកត្រជាក់ និងពេលវេលាកន្លងផុត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជំនួយមកពីនាវាផ្គត់ផ្គង់ បានចូលទៅដល់ឆ្នេរសមុទ្រតំបន់ហ្កាហ្សា
UPDATE] សាកសពពីរនាក់ត្រូវបានស្រង់ឡើងពីទន្លេ បន្ទាប់ពីបាក់ស្ពាននៅទីក្រុងបាល់ទីម័រ (Baltimore)សហរដ្ឋអាមេរិក
នាវាដឹកជំនួយលើកដំបូងទៅកាន់តំបន់ហ្កាហ្សា ចាកចេញពីកំពង់ផែប្រទេសស៊ីបនៅក្នុងគម្រោងសាកល្បង
សហរដ្ឋអាមេរិកបញ្ជូននាវាដើម្បីផ្ដល់ជំនួយមនុស្សធម៌ តាមសមុទ្រទៅឲ្យតំបន់ហ្កហ្សា
យោបល់ទាំងអស់ (0)