TA X2
· 03-28
UPDATE] សាកសពពីរនាក់ត្រូវបានស្រង់ឡើងពីទន្លេ បន្ទាប់ពីបាក់ស្ពាននៅទីក្រុងបាល់ទីម័រ (Baltimore)សហរដ្ឋអាមេរិក
#Baltimore# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#
4837
សាកសពពីរនាក់ត្រូវបានរកឃើញនិងស្រង់ឡើងពីទន្លេ ផាតាបស្កូ (Patapsco) បន្ទាប់ពីបុរសចំនួន ៦នាក់ បានបាត់ខ្លួន បន្ទាប់ពីការបាក់ស្ពានហ្វ្រង់ស៊ីស ស្កុត ឃី (Francis Scott Key) ក្នុងទីក្រុង បាល់ទីម័រ (Baltimore)រដ្ឋម៉ារីលែន(Maryland) សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារទី២៦មីនា ។
សេចក្ដីប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃពុធ ដោយ បុគ្គលិកមកពីអង្គភាពឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក នាយកដ្ឋានដឹកជញ្ជូនរដ្ឋ Maryland និងអភិបាលរដ្ឋ លោក វ៉េស មូរ៉េ (Wes Moore) ។
ប្រតិបត្តិការជួយសង្គ្រោះត្រូវបានផ្អាកកាលពីយប់ថ្ងៃអង្គារ នៅពេលលោកឧត្តមនាវីទោ ហ្សានម៉ុន ជីលរីត (Shannon Gilreath) ឆ្មាំល្បាតឆ្នេរអាមេរិក បាននិយាយថា គ្មានសង្ឃឹមថានឹងរកឃើញក្រុមបុរសដែលកំពុងធ្វើការនៅលើស្ពាន នៅពេលនាវាដឹកទូរកុងតឺន័របានបុក នៅមានជីវិតនោះទេ ព្រោះទឹកត្រជាក់ខ្លាំង និងរយៈពេលយូរចាប់តាំងពីមានគ្រោះថ្នាក់នោះ។
លោកវរសេនីយ៍ឯក រ៉ូលែន អិល ប៊ូល័រ (Roland L Butler) ស្នងការនគរបាលរដ្ឋ Maryland បានបញ្ជាក់ព័ត៌មាននេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានដោយបន្ថែមថា ពេលនេះ ប្រតិបត្តិការស្វែងរក និងស្រង់សាកសព ត្រូវបានបែងចែកចំណាត់ថ្នាក់ឡើងវិញ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ៕
https://www.cnn.com/2024/03/26/us/francis-scott-key-bridge-collapse-wednesday/index.html
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាជ្ញាធរកំពង់ផែសិង្ហបុរី៖ នាវាបុកស្ពាន នៅ Baltimore បានឆ្លងកាត់ការត្រួតពិនិត្យចំនួន ២ដង ក្នុងឆ្នាំ២០២៣
ចិន ជំរុញឲ្យសហរដ្ឋអាមេរិក ឈប់ប្រើប្រាស់ហ្វីលីពីនជាកូនអុក នៅសមុទ្រចិនខាងត្បូង
ប្រទេសថៃធ្វើជាម្ចាស់ផ្ទះសមយុទ្ធយោធាជើងទឹកនិងជើងគោកជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង
អតីតនាយករដ្ឋមន្រ្តីកាណាដាលោក Brian Mulroney ទទួលមរណភាពនៅវ័យ ៨៤ឆ្នាំ
យោបល់ទាំងអស់ (0)