OUNG KANHA

· 03-13

មិនត្រូវធូរលុងជាមួយខ្លួនឯង

#ចំណេះដឹង# #Inspiration Stories# #ភាពម្ចាស់ការលើខ្លួនឯង#

2535

   ប្រសិនបើយើងធូររលុងចំពោះខ្លួនឯង គឺយើងប្រឈមមុខជាមួយបញ្ហាជាច្រើនដូចជា៖

១- លែងមានភាពម្ចាស់ការលើខ្លួនឯង

   នៅពេលធ្វើកិច្ចការអ្វីមួយទាល់តែមានអ្នកដឹកនាំធ្វើ ឬនៅចាំប្រាប់ពីក្រោយបានអាចធ្វើបាន។ មិនអាចមានភាពរឹងមាំ ស្វាហាប់ចំពោះខ្លួនឯងទេ ដោយខ្វះភាពជឿជាក់។


២- ចំណាយពេលវេលាច្រើន

   នៅពេលយើងធូររលុងចំពោះខ្លួនឯង តែងតែគិតថា នៅសល់ពេលច្រើនណាស់ ចាំស្អែកធ្វើក៏បាន ។ ដោយពាក្យស្អែកធ្វើក៏បាននេះ​ ហើយដែលធ្វើអោយយើងខាតបង់ពេលវេលាកាន់តែច្រើនទៅៗ ដោយមិនបានអភិវឌ្ឍន៍ខ្លួនឯងឲ្យកាន់តែលូតលាស់ឬរីកចម្រើនទេ។

 ៣- ធ្វើឱ្យយើងគ្មានគោលដៅច្បាស់លាស់

   ប្រសិនបើយើងមិនបានកំណត់នៅគោលដៅរបស់យើងមុនទេ យើងតែងតែគិតភ្លាមធ្វើភ្លាម ដោយមិនបានឆ្លងកាត់ការពិចារណាឡើង ។ អាចធ្វើអោយអ្នកដ៏ទៃដែលនៅជុំវិញយើងនឹងគ្មានទំនុកចិត្តមកលើយើងទេ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)