TA X2
· 03-10
ការភ័យខ្លាចកើនឡើងនៅទីក្រុងហុងកុង ដោយសារសេចក្ដីស្នើច្បាប់សន្តិសុខ
#ហុងកុង# #ព័ត៌មាន# #ច្បាប់សន្តិសុខ# #ព័ត៍មានអន្តរជាតិ#
6268
នៅពេលដែលទីក្រុងហុងកុងធ្វើការ ដើម្បីពន្លឿនច្បាប់សន្តិសុខជាតិថ្មី នីតិកម្ម និងភាពស្រពេចស្រពិលអំពីការអនុវត្តរបស់ទីក្រុងនេះ បានធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើង ក្នុងចំណោមសហគមន៍អាជីវកម្ម។
សេចក្តីព្រាងច្បាប់ ដែលត្រូវបានប្រកាសនៅឯសភារបស់ទីក្រុង នៅថ្ងៃសុក្រ (ទី៨ ខែមីនា) នេះ រួមបញ្ចូលបទល្មើសធំៗ ដូចជាក្បត់ជាតិ និងបះបោរជាដើម ដែលជាបទល្មើសអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
រដ្ឋបាលទីក្រុងហុងកុង បានឲ្យដឹងថា ខ្លួនមានបំណងអនុម័តសេចក្ដីស្នើច្បាប់នេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបំពេញចន្លោះប្រហោងផ្នែកនីតិបញ្ញត្តិដែលបន្សល់ទុកដោយច្បាប់សន្តិសុខជាតិដែលមានស្រាប់ ពោលគឺជាច្បាប់ដែលទីក្រុងប៉េកាំងដាក់ចេញចំពោះទីក្រុងហុងកុង ក្នុងឆ្នាំ២០២០ បន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ បានកើតមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងធំ។
អាជ្ញាធរក៏និយាយផងដែរថា នេះជាការទទួលខុសត្រូវតាមរដ្ឋធម្មនុញ្ញរបស់ពួកគេ ក្នុងការអនុម័តច្បាប់សន្តិសុខជាតិក្នុងស្រុក ដោយយោងតាមច្បាប់មូលដ្ឋានរបស់ទីក្រុងហុងកុង ជារដ្ឋធម្មនុញ្ញកម្រិតតូចដែលគ្រប់គ្រងទីក្រុងនេះ គិតចាប់តាំងពីចក្រភពអង់គ្លេសប្រគល់ទីក្រុងនេះឲ្យប្រទេសចិនវិញ ក្នុងឆ្នាំ១៩៩៧។
ប៉ុន្តែលោក Kristian Odebjer ប្រធានសភាពាណិជ្ជកម្មស៊ុយអែត នៅទីក្រុងហុងកុង បាននិយាយថា ប៉ុន្តែទីក្រុងនេះកំពុងចូលទៅក្នុង «ស្ថានភាពថ្មី និងមិនធ្លាប់មាន» ជាមួយនឹងសេចក្ដីស្នើច្បាប់នេះ។
សូមបញ្ជាក់ថា បទល្មើសរបស់សេចក្ដីស្នើច្បាប់នេះ រួមមានការក្បត់ជាតិ ការបះបោរ ចារកម្ម និងការលួចព័ត៌មានសម្ងាត់របស់រដ្ឋ ការបំផ្លិចបំផ្លាញសន្តិសុខជាតិ និងការជ្រៀតជ្រែកពីខាងក្រៅ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សារព័ត៌មាន៖ កាណាដាបានបណ្ដេញអ្នកវិទ្យាសាស្ត្រពីរនាក់ពីការងារជុំវិញផ្តល់ព័ត៌មានសម្ងាត់ដល់ប្រទេសចិន
ចិនជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខអូស្ត្រាលី-ហ្វីលីពីនកុំឲ្យប៉ះពាល់ដល់ប្រទេសដទៃ
មនុស្សរាប់ពាន់នាក់ដើរក្បួនតវ៉ាក្នុងប្រទេសកូឡុំប៊ីប្រឆាំងនឹងកំណែទម្រង់របស់ប្រធានាធិបតី
រដ្ឋមន្ត្រីការបរទេសចិន៖ សហរដ្ឋអាមេរិក មានការយល់ឃើញខុសចំពោះប្រទេសចិន
យោបល់ទាំងអស់ (0)