TA X2

· 03-08

យើងមិនអាចបំភ្លេចពួកគេបានទេ៖ ការឈឺចាប់ពីការបាត់បង់បានបន្លាចក្រុមគ្រួសារនៃអ្នកដំណើរMH370ដែលបាត់ខ្លួន

#យន្តហោះ MH370# #ព័ត៌មាន# #VPR Natha# #ព័ត៍មានអន្តរជាតិ#

4913

លោក V P R Nathan បានធ្វើការនៅទីក្រុងប៉េកាំងមិនដល់មួយឆ្នាំផង នៅពេលប្រពន្ធរបស់គាត់ មានគម្រោងទៅលេងគាត់នោះ។

លោក V P R Nathan ដែលជាអ្នកគ្រប់គ្រង និងជាគ្រូបង្រៀនចរាចរណ៍ផ្លូវអាកាសម៉ាឡេស៊ី ស្ថិតនៅលំដាប់ទីពីរនៃការិយាល័យរងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិក្នុងរដ្ឋធានីប្រទេសចិន ហើយលោកមិនបានជួបប្រពន្ធរបស់ខ្លួនឈ្មោះ Anne Daisy មានវ័យ៥៦ ឆ្នាំអស់រយៈពេលពីរខែ។

បុរសមានវ័យ ៦៧ឆ្នាំរូបនេះ បានរៀបរាប់ថា៖«ខ្ញុំនឹងត្រឡប់មកវិញដើម្បីចូលរួមពីធីបុណ្យណូអែល»។ «បន្ទាប់មកប្រពន្ធចង់មកដែរ ហើយចំណាយពេលមួយសប្តាហ៍នៅទីក្រុងប៉េកាំង ដើម្បីនៅជាមួយខ្ញុំ»។

គាត់(ប្រពន្ធ ) បានកក់កៅអីនៅលើជើងហោះហើរ MH370 សម្រាប់ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤។

លោក Nathan បានរំលឹកថា៖«ខ្ញុំបាទទួលសារតាម WhatsApp ពីប្រពន្ធរបស់ខ្ញុំ មុនពេលគាត់ចាកចេញ។ គាត់បានផ្ញើសារទៅអាកាសយានដ្ឋានរួចហើយ»។ ដោយសារតែវាជាជើងហោះហើរម៉ោង ១ ព្រឹក ខ្ញុំគិតថាខ្ញុំគេង មុនពេលយន្តហោះចេញដំណើរ។

លោកបានភ្ញាក់ពីព្រលឹម ហើយធ្វើដំណើរទៅព្រលានយន្តហោះ។ នៅពេលលោកមកដល់ ព័ត៌មានជើងហោះហើររបស់ប្រពន្ធគាត់ មិនត្រូវបានបង្ហាញឲ្យឃើញទេ។ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នៅទីនោះ«មិនមានព័ត៌មានណាមួយ…ថាតើជើងហោះហើរនោះ នឹងមកដល់ម៉ោងប៉ុន្មាន?»។


លោកបាននិយាយថា៖«ខ្ញុំមានអារម្មណ៍ភ័យព្រួយបន្តិចរួចទៅហើយដែលមានអ្វីខុសប្រក្រតី។ បន្ទាប់មកខ្ញុំបានអង្គុយនៅទីនោះ ដែលពេលនោះ ខ្ញុំរំជួលចិត្តខ្លាំងណាស់»។ 

ឥឡូវនេះ មានរយៈពេល១០ឆ្នាំហើយ ចាប់តាំងពី MH370 បានបាត់ខ្លួនឈឹងនោះ។ វានៅតែជាអាថ៍កំបាំងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយរបស់ពិភពលោក បន្ទាប់ពីការស្វែងរកដ៏ធំបំផុត និងថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍។

នៅលើយន្តហោះនោះ មានអ្នកដំណើរចំនួន ២២៧ នាក់ និងសមាជិកនាវិក ១២ នាក់មកពី១៤ ប្រទេស។ សម្រាប់សមាជិកគ្រួសាររបស់ពួកគេ ការឈឺចាប់នៃការបាត់បង់នោះ នៅតែបន្តឥតល្ហែរ។


https://www.theguardian.com/world/2024/mar/06/mh370-anniversary-10-years-malaysia-airlines-flight-plane-search-mystery-unsolved

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)