TA X2

· 03-15

ប្រធានអូឡាំពិករុស្ស៊ីនិយាយថា រុស្ស៊ីនឹងមិនធ្វើពហិការក្នុងព្រឹត្តិការណ៍នៅទីក្រុងប៉ារីសនោះទេ

#Stanislav Pozdnyakov# #ព័ត៌មាន# #រុស្ស៊ី# #ទីក្រុងប៉ារីស# #ព័ត៍មានអន្តរជាតិ#

6231

គណៈកម្មាធិការអូឡាំពិករុស្ស៊ី (ROC) នឹងមិនធ្វើពហិការមិនចូលរួមក្នុងព្រឹត្តិាករណ៍ប្រកួតប្រជែងកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង នាឆ្នាំនេះនោះទេ ទោះបីជាមានការរឹតបន្តឹងលើចំនួនអត្តពលិកពីសំណាក់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដែលធ្វើឡើងដើម្បីជាការដាក់ទណ្ឌកម្មជុំវិញការលុកលុយលើប្រទេសអ៊ុយក្រែនក៏ដោយ។ នេះបើតាមការលើកឡើងពីប្រធានរបស់ ROC នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែមីនា) នេះ។


នៅក្នុងសេចក្តីអធិប្បាយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA អតីតកីឡាករអូឡាំពិកផ្នែកគុនដាវ ឬចាក់សាប ដែលធ្វើតួនាទីជាប្រធាន ROC គឺលោក Stanislav Pozdnyakov បានឲ្យដឹងថា៖ «យើងនឹងមិនដើរតាមផ្លូវនៃការធ្វើពហិការមិនចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះនោះឡើយ។ យើងនឹងតែងតែគាំទ្រអត្តពលិករបស់យើងជានិច្ច។ តែយើងសូមសង្កត់ធ្ងន់ថា លក្ខខណ្ឌដែលកំណត់ដោយ IOC គឺខុសច្បាប់ អយុត្តិធម៌ និងមិនអាចទទួលយកបាន»។

គួរបញ្ជាក់ដែរថា IOC នឹងអនុញ្ញាតឲ្យអត្តពលិករុស្សី និងបេឡារុសដែលទទួលបានសិទ្ធិគ្រប់គ្រាន់ក្នុងប្រភេទកីឡារបស់ពួកគេប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នៅទីក្រុងប៉ារីស ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ពោលគឺចូលរួមក្នុងនាមជាអត្តពលិកអព្យាក្រឹត ដោយគ្មានទង់ជាតិ និមិត្តសញ្ញា ឬភ្លេងជាតិរបស់ប្រទេសរបស់ពួកគេនោះឡើយ៕



https://www.reuters.com/sports/russia-will-not-boycott-paris-games-russian-olympic-chief-says-2024-03-14/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)