TA X2
· 03-15
អភិបាលក្រុង៖ មនុស្សម្នាក់បានស្លាប់ ដោយសារគ្រាប់ផ្លោងធ្លាក់ចំរថយន្ត នៅ Belgorod
#ព័ត៌មាន# #Valentin Demidov# #Belgorod# #ព័ត៍មានអន្តរជាតិ#
2677
អភិបាលក្រុង Belgorod លោក Valentin Demidov បានឲ្យដឹងនៅក្នុងកម្មវិធីផ្ញើសារ Telegram របស់លោកថា បុរសម្នាក់បានស្លាប់ នៅថ្ងៃព្រហស្បតិ៍ (ទី១៤ មីនា) នេះ ខណៈរថយន្តរបស់គេដែលកំពុងបើកបរ ត្រូវបានគ្រាប់ធ្លាក់ចំ។ ជាមួយគ្នានេះ មនុស្ស ៤នាក់ផ្សេងទៀត បានរងរបួស។
លោក Demidov បានស្តីបន្ទោសការបាញ់ផ្លោងនេះថា ជាស្នាដៃរបស់កងកម្លាំងអ៊ុយក្រែន។ ហើយអភិបាលក្រុងរូបនេះបានបន្ថែមថា ផ្ទះ ៥ខ្នង និងរថយន្ត ២៥គ្រឿងផ្សេងទៀត បានរងការខូចខាត ក្នុងការវាយប្រហារនេះ។
ហើយបើយោងតាមលោក Demidov ដដែល បានឲ្យដឹងថា ការបាញ់ផ្លោងមួយផ្សេងទៀតនៅថ្ងៃដដែលនេះ បានសម្លាប់ស្ត្រីម្នាក់ ដែលកំពុងបើកបររថយន្តរបស់នាង ហើយមនុស្ស ៣នាក់ផ្សេងទៀតរងរបួស។ លោកបានចុះទៅមើលទីតាំងនៃការវាយប្រហារនោះ ដើម្បីវាយតម្លៃការខូចខាត និងសួរសុខអ្នកស្រុក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ឡើងដល់ជាង ៣០.៤០០ នាក់
មនុស្សយ៉ាងហោច ២៦នាក់ស្លាប់ និង ៦នាក់បាត់ខ្លួន បន្ទាប់ពីបំណាក់ដី និងទឹកជំនន់នៅឥណ្ឌូនេស៊ី
មេដឹកនាំជាន់ខ្ពស់ប៉ូឡូញទៅទស្សនកិច្ចសេតវិមាន ដោយសង្ឃឹមថា នឹងជំរុញឲ្យអាមេរិកជួយអ៊ុយក្រែនបន្ថែមទៀត
មេបញ្ជាការយោធាជាន់ខ្ពស់៖ អ៊ុយក្រែន មានគោលបំណងធ្វើសកម្មភាពវាយបក នៅចុងឆ្នាំ២០២៤
យោបល់ទាំងអស់ (0)