TNAOT News

· 03-14

CDC ចេញការព្រមានមិនឲ្យប្រើទឹកម៉ាស៊ីនបាញ់បញ្ជូលលាងសម្អាតច្រមុះ

#គន្លឹះថែទាំសុខភាព# #ក្រុមប្រឹក្សា CDC# #មេរោគ​# #រន្ធច្រមុះ# #សុខភាព# #ខួរក្បាល# #TNAOT HEALTH#

8545

CDC (មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​​បង្ការ​ជំងឺ​ឆ្លង​អាមេរិក) បាន​ចេញ​ការ​ព្រមាន​ប្រឆាំង​នឹង​ប្រជាជន​អាមេរិក​ ដែល​លាង​ច្រមុះ​ដោយ​ប្រើ​ទឹក​ម៉ាស៊ីន ឬទឹករ៉ូប៊ីនេ ដោយCDC បានរកឃើញថាអ្នកជំងឺ ១០នាក់បានឆ្លងមេរោគអាមីបា ដែលវាបានទៅស៊ីខួរក្បាល បន្ទាប់ពីការលាងច្រមុះដោយប្រើទឹកម៉ាស៊ីន ហើយជនរងគ្រោះបីនាក់នៃការឆ្លងមេរោគAcanthamoeba បានស្លាប់។

អ្នកជំនាញបានស្រាវជ្រាវឃើញថាមេរោគ Acanthamoeba បានលាក់ខ្លួននៅក្នុងបឹង ឬតាមអាងហែលទឹក និងទឹកម៉ាស៊ីន។ វាគឺជាសារពាង្គកាយកោសិកាតែមួយ ដែលអាចរាលដាលប៉ះពាល់ដល់ខួរក្បាល និងសម្លាប់ជនរងគ្រោះបាន។

ជារួមប្រហែល ៣៣% នៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិក ជឿថាទឹកម៉ាស៊ីនគឺគ្មានមេរោគ ហើយ ៦២% ជឿថាវាមានសុវត្ថិភាពសម្រាប់ការលាងជម្រះប្រហោងឆ្អឹងដែលបាញ់ចូលតាមច្រមុះរបស់ពួកគេ។ ក៏ប៉ុន្តែបើតាម CDC បានផ្តល់ការណែនាំឱ្យប្រើទឹកឆ្អិន ឬទឹកចម្រោះសម្រាប់ដាក់ក្នុង Neti Pots (ជាផើងដែលគេប្រើសម្រាប់ដាក់ទឹក ហើយបញ្ចូលទៅក្នុងប្រមុះដើម្បីលាងសម្អាតប្រហោងឆ្អឹង ឬច្រមុះ)៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស