TA X2

· 03-08

ចិន ជំរុញឲ្យសហរដ្ឋអាមេរិក ឈប់ប្រើប្រាស់ហ្វីលីពីនជាកូនអុក នៅសមុទ្រចិនខាងត្បូង

#ហ្វីលីពីន# #Mao Ning# #សមុទ្រចិនខាងត្បូង# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

5798

កាលពីថ្ងៃពុធទី៦មីនា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ឈប់ប្រើប្រាស់ប្រទេសហ្វីលីពីនជា «កូនអុក»នៅសមុទ្រចិនខាងត្បូង។

លោកស្រីម៉ៅនីង(Mao Ning) អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយឆ្លើយតបទៅនឹងសំណួរ ថាតើការថ្កោលទោសរបស់សហរដ្ឋអាមេរិកចំពោះសកម្មភាពរបស់ចិនគឺការបង្កហេតុឬយ៉ាងណា ថាប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកកុំឱ្យប្រើប្រាស់ប្រទេសហ្វីលីពីនធ្វើជាកូនអុក ដើម្បីបង្កបញ្ហានៅក្នុងសមុទ្រចិនខាងត្បូងទៀត។ ហ្វីលីពីន មិនគួរបណ្ដោយខ្លួនតាមតែការចង្អុលរបស់សហរដ្ឋអាមេរិកនោះទេ។

យោងតាមអ្នកនាំពាក្យអង្គភាពឆ្មាំសមុទ្រកាលពីថ្ងៃអង្គារ នាវាហ្វីលីពីន៤គ្រឿងកាលពីថ្ងៃអង្គារបានឆ្លងចូលទៅក្នុងដែនទឹកដែលនៅជាប់នឹងតំបន់ថ្មប៉ប្រះទឹក រិន អាយ ជីអាវ(Ren'ai Jiao)មានជម្លោះ ដែលជាផ្នែកនៃតំបន់ ណានសា កាន់តាវ(Nansha Qundao)ក្នុងតំបន់កោះ ស្រ្ពាតលី (Spratly) របស់ប្រទេសចិនក្នុងសមុទ្រចិនខាងត្បូងដើម្បីបញ្ជូនសម្ភារៈសំណង់ទៅកាន់នាវាយោធាដែលបានចុះចដោយខុសច្បាប់នៅលើកោះនេះ។ 

ជាការឆ្លើយតប ឆ្មាំសមុទ្រចិនបានចាត់វិធានការចាំបាច់ប្រឆាំងនឹងនាវាហ្វីលីពីន ស្របតាមច្បាប់ដូចជាការប្រើការណុងបាញ់ជាដើម។

លោកស្រីម៉ៅ បាននិយាយថា តំបន់ជម្លោះ ថ្មប៉ប្រះទឹក រិនអាយ ជីអាវ គឺជាបញ្ហាទ្វេភាគីរវាងចិន និងហ្វីលីពីន ដោយបន្ថែមថា ភាគីទីបីណាមួយ រួមទាំងសហរដ្ឋអាមេរិក គួរតែជៀសវាងពីការញុះញង់បង្ករឿង ដោយបើកដៃឱ្យមានអន្តរាគមន៍។ 

អ្នកនាំពាក្យរូបនេះ បាននិយាយថា ការតាំងចិត្តរបស់ប្រទេសចិន ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន គឺគ្មានការផ្លាស់ប្តូរឡើយ ហើយការប៉ុនប៉ងរំលោភសិទ្ធិ និងការបង្កហេតុរបស់ហ្វីលីពីន នឹងមិនជោគជ័យជាដាច់ខាត ៕

https://english.scio.gov.cn/m/pressroom/2024-03/07/content_117044560.htm

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)