TA X2

· 03-13

អធិការបតីអាល្លឺម៉ង់ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនៅទីក្រុងប៊ែរឡាំង

#ព័ត៌មាន# #អាល្លឺម៉ង់# #ព័ត៍មានអន្តរជាតិ#

3327

កាលពីថ្ងៃចន្ទម្សិលមិញ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim នៅទីក្រុងប៊ែរឡាំង ។ 

នៅក្នុងសន្និសីទសារព័ត៌មានក្រោយជំនួប លោក Scholz បានអំពាវនាវសារជាថ្មីសុំជំនួយមនុស្សធម៌បន្ថែមទៀត សម្រាប់តំបន់ហ្កាហ្សា ដោយលោកបានមានប្រសាសន៍ថា ការពន្យាពេលបទឈប់បាញ់ គឺជាជំហានដ៏សំខាន់បំផុត ។ 

ដោយឡែក លោក Anwar និយាយថា ស្របពេលដែលម៉ាឡេស៊ី មានទំនាក់ទំនងជាមួយក្រុមហាម៉ាស់ គ្មានទេទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធមូស្លីម ដែលជាខ្សែបណ្តាញរបស់ក្រុមជីវពលហាម៉ាស់ ។ 


ដំណើរទស្សកិច្ចរបស់លោក Anwar ទៅកាន់ប្រទេសអាល្លឺម៉ង់ មានរយៈពេល ៦ថ្ងៃ មុនពេលជំនួបរបស់លោកជាមួយលោក Scholz ។ លោកបានជួបពិភាក្សាការងារផងដែរជាមួយប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier ។ 

ខណៈពេលនោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres បានអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដើម្បីរំឭកដល់ខែដ៏ពិសុទ្ធរ៉ាម៉ាដានរបស់មូស្លីម ដែលបានចាប់ផ្តើមនៅថ្ងៃចន្ទសប្ដាហ៍នេះ ។ 


លោក Guterres បានប្រាប់អ្នកសារព័ត៌មានថា ពិធីបុណ្យរ៉ាម៉ាដានប្រារព្ធឡើង បញ្ជាក់ពីការចង់បានសន្តិភាព ការផ្សះផ្សា និងសាមគ្គីភាព ។ ទោះបីជាពិធីបុណ្យរ៉ាម៉ាដានបានចាប់ផ្តើមក៏ដោយ ការសម្លាប់ ការទម្លាក់គ្រាប់បែក និងការបង្ហូរឈាមនៅតែបន្តនៅក្នុងហ្កាហ្សា ។   

លោកនិយាយថាការអំពាវនាវដ៏ម៉ឺងម៉ាត់បំផុតរបស់ខ្ញុំនៅថ្ងៃនេះ គឺដើម្បីរំឭកដល់ពិធីបុណ្យរ៉ាម៉ាដានដោយការបញ្ឈប់ស្នូរអាវុធ  និងសម្អាតរាល់ឧបសគ្គទាំងអស់ដើម្បីធានាបាននូវការផ្តល់ជំនួយសង្គ្រោះជីវិតឲ្យបានឆាប់បំផុត និងចំនួនដ៏ធំដែលត្រូវការ ។ នៅពេលនោះ លោកក៏បានអំពាវនាវឲ្យដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ផងដែរ ៕


https://www.malaymail.com/news/malaysia/2024/03/12/pm-anwar-meets-germanys-captains-of-industry-in-berlin/123004

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)