TA X2

· 03-12

ប្រមុខ UNផ្ញើរសារពិធីបុណ្យរ៉ាម៉ាដាន រយៈពេល ១ថ្ងៃមុនពេលប្រារព្ធពិធីខែតមអាហារដ៏ពិសិដ្ឋរបស់មូស្លីមមួយនេះ

#ហ្កាហ្សា# #ព័ត៌មាន# #អ៊ីស្រាអែល# #Guterres# #ព័ត៍មានអន្តរជាតិ#

5275

កាលពីថ្ងៃអាទិត្យម្សិលមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានផ្ញើរសារពិធីបុណ្យរ៉ាម៉ាដានឲ្យជនមូលស្លីមទាំងអស់ប្រតិបត្តិខែតមអាហារដ៏ពិសិដ្ឋមួយនេះ ។ 


នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Xអតីតបណ្តាញព័ត៌មានសង្គម Twitter លោក Guterres និយាយថា ចិត្តគំនិតរបស់លោកនៅជាមួយជនរងគ្រោះទាំងអស់ ដោយសារក្តីរន្ធត់ក្នុងតំបន់ហ្កាហ្សា និងអ្នកដែលប្រារព្ធពិធីបុណ្យមួយ ខណៈពេលពួកគេប្រឈមនឹងជម្លោះ ។ 

គួរឲ្យដឹងថា ជនប៉ាឡេស្ទីន បារព្ធពិធីបុណ្យមួយនេះទាំងអារម្មណ៍ក្តុកក្តួល ស្របពេលមានវិធានការសន្តិសុខយ៉ាងតឹងរឹងពីនគរបាលអ៊ីស្រាអែល និងការអត់ឃ្លានដោយសារសង្រ្គាមនៅតំបន់ហ្កាហ្សា ខណៈកិច្ចពិភាក្សាស្វែងរកបទឈប់បាញ់បានជាប់គាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។ 

នគរបាលអ៊ីស្រាអែលរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវក្នុងទីក្រុងចាស់ ស្ថិតក្នុងទីក្រុងហ្សេរុយឡាឡឹម ជាទីដែលក្រុមគោរពបូជារាប់ម៉ឺននាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមធ្វើពិធីកម្មជារៀងរាល់ថ្ងៃ នៅបរិវេនព្រះវិហារ Al Aqsa ។ 

ដោយឡែក ការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សា បានបង្កឲ្យមានភាពអាសន្នកាន់តែខ្លាំងនៅទូទាំងពិភពលោក ខណៈការកើនឡើងហានិភ័យនៃគ្រោះទុរ្ភិក្សបានគំរាមកំហែងបន្ថែមទៀត ខណៈចំនួនអ្នកស្លាប់របស់ជនប៉ាឡេស្ទីន បានកើនឡើងដល់ជាង ៣១.០០០នាក់រួចហើយ ៕

https://www.yahoo.com/news/un-chiefs-ramadan-message-eve-112038795.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)