TA X2
· 03-11
ពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា បានរៀបចំប្រារព្ធពិធីបុណ្យរ៉ាម៉ាដានក្រោមស្រមោលសង្គ្រាម
#ប៉ាឡេស្ទីន# #តំបន់ហ្កាហ្សា# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
5569
ប្រជាជនប៉ាឡេស្ទីនបានរៀបចំពិធីបុណ្យរ៉ាម៉ាដាន(Ramadan)ទាំងទុក្ខព្រួយជាមួយនឹងវិធានការរឹតបន្តឹងសន្តិសុខកាន់តែខ្លាំងពីសំណាក់កងកម្លាំងនគរបាលអ៊ីស្រាអែល និងទិដ្ឋភាពនៃសង្គ្រាម និងភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា ដែលជាស្រមោលគ្របដណ្ដប់លើខែដ៏វិសុទ្ធរបស់មូស្លីមសាសនិក ខណៈការចរចាធានាឲ្យបានបទឈប់បាញ់បានជាប់គាំង។
នគរបាលរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅជុំវិញផ្លូវតូចចង្អៀតនៃទីក្រុងចាស់ Old City ក្នុងទីក្រុង ហ្ស៊េរ៉ុយសាឡឹម (Jerusalem)ជាទីដែលអ្នកគោរពបូជារាប់ម៉ឺននាក់ត្រូវបានរំពឹងថានឹងទៅកាន់ បរិវេណវិហារអ៊ីស្លាមអាល់-អាកសា(Al-Aqsa)ជារៀងរាល់ថ្ងៃ ជាទីសក្ការៈមួយក្នុងចំណោមទីតាំងដ៏ពិសិដ្ឋបំផុតមួយនៅក្នុងសាសនាអ៊ីស្លាម។
តំបន់ដែលត្រូវបានចាត់ទុកថាជាកន្លែងពិសិដ្ឋបំផុតដោយជនជាតិជ្វីហ្វដែលស្គាល់វាថាជា Temple Mount គឺជាចំណុចផ្ទុះជម្លោះដ៏យូរអង្វែង និងជាចំណុចចាប់ផ្តើមមួយនៃសង្រ្គាមចុងក្រោយក្នុងឆ្នាំ ២០២១រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាចលនាសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្កាហ្សា។
ជម្លោះរយៈពេល ១០ ថ្ងៃនោះត្រូវបានបង្អាក់ដោយសង្គ្រាមបច្ចុប្បន្ន ដែលឥឡូវនេះឈានដល់ខែទី ៦ ហើយ។
ជម្លោះនេះបានចាប់ផ្តើមផ្ទុះឡើងកាលពីនៅថ្ងៃទី ៧ ខែតុលា នៅពេលក្រុមយុទ្ធជនហាម៉ាសរាប់ពាន់នាក់បានវាយលុកចូលទៅក្នុងប្រទេសអ៊ីស្រាអែល សម្លាប់មនុស្សប្រហែល១.២០០នាក់។
យុទ្ធនាការឥតឈប់ឈររបស់អ៊ីស្រាអែលនៅហ្កាហ្សា បានបង្កឱ្យមានភាពអាសន្នកាន់តែខ្លាំងនៅទូទាំងពិភពលោក ខណៈការកើនឡើងហានិភ័យនៃគ្រោះទុរ្ភិក្សបានគំរាមកំហែងបន្ថែមទៀត ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ៣១.០០០នាក់រួចហើយ៕
https://english.news.cn/20240311/5267cf3a1bcf440abfac08222fb29115/c.html
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Biden និយាយថា បទឈប់បាញ់នៅហ្កាហ្សា ក្នុងខែបុណ្យរ៉ាម៉ាដាន មើលទៅពិបាកខ្លាំង
ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ឡើងដល់ជាង ៣០.៤០០ នាក់
ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សា កើនឡើងដល់ ៣០.៩៦០នាក់ ខណៈមានការវាយប្រហារកាន់តែខ្លាំងពីអ៊ីស្រាអែល
ជំនួយមនុស្សធម៌ត្រូវបានបានទម្លាក់ពីលើអាកាសចូលក្នុងទីក្រុងហ្កាហ្សា ជាលើកទី២ ក្នុងសប្តាហ៍នេះ
យោបល់ទាំងអស់ (0)