TA X2
· 03-12
មនុស្ស ៥០នាក់ រងរបួស បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ LATAM មានចលនាខ្លាំងពេក
#ព័ត៌មាន# #FlightAware# #អាកាសចរណ៍# #ប្រទេសនូវ៉ែលហ្សេឡង់# #ព័ត៍មានអន្តរជាតិ#
4261
យ៉ាងហោចណាស់ក៏មានមនុស្ស ៥០នាក់ដែរបានរងរបួស នៅថ្ងៃចន្ទ (ទី១០ ខែមីនា) នេះ ដែលភាគច្រើនស្ថិតក្នុងស្ថានភាពស្រាល បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ LATAM បានប្រាប់សារព័ត៌មាន New Zealand Herald របស់ប្រទេសនូវ៉ែលហ្សេឡង់ថា «បញ្ហាបច្ចេកទេស» បណ្តាលឲ្យយន្តហោះរបស់ខ្លួនមាន «ចលនាខ្លាំង» អំឡុងពេលហោះហើរពីទីក្រុង Sydney ប្រទេសអូស្ត្រាលី ទៅកាន់ទីក្រុង Aucklan ប្រទេសនូវ៉ែលហ្សេឡង់។
យោងតាមក្រុមហ៊ុន FlightAware បានឲ្យដឹងថា ជើងហោះហើរ LA800 របស់ក្រុមហ៊ុនអាកាសចរណ៍ LATAM តាមយន្តហោះ Boeing 787-9 Dreamliner បានចុះចតនៅអាកាសយានដ្ឋាន Auckland ដូចដែលបានគ្រោងទុក នៅរសៀលថ្ងៃចន្ទនេះ។ ជើងហោះហើរនេះជាធម្មតាឈប់នៅទីក្រុង Auckland ក្នុងដំណើរផ្លូវទៅកាន់ទីក្រុង Santiago ប្រទេសឈីលី។
ដោយមិនបានផ្តល់ព័ត៌មានអ្វីលម្អិតបន្ថែម អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកខាងត្បូងមួយនេះ បានប្រាប់សារព័ត៌មាន Herald ថា មាន «បញ្ហាបច្ចេកទេស» ពេលហោះហើរដែលធ្វើឲ្យប៉ះពាល់ដល់អាកាសយានិក និងអ្នកដំណើរមួយចំនួន។
អ្នកនាំពាក្យម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា រថយន្តសង្គ្រោះបន្ទាន់របស់អង្គការសប្បុរសធម៌ Hato Hone St John បានព្យាបាលមនុស្សប្រហែល ៥០នាក់ នៅព្រលានយន្តហោះ។ ពួកគេបានបន្ថែមថា អ្នករបួសម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយអ្នកផ្សេងទៀតរងរបួសពីស្រាលទៅមធ្យម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កង់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ធ្លាក់ទៅបុករថយន្ត នៅ San Francisco
យើងមិនអាចបំភ្លេចពួកគេបានទេ៖ ការឈឺចាប់ពីការបាត់បង់បានបន្លាចក្រុមគ្រួសារនៃអ្នកដំណើរMH370ដែលបាត់ខ្លួន
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ការព្យាយាមទប់ស្កាត់ចិននឹងបង្កឲ្យមានការប៉ះពាល់មកលើខ្លួនតែប៉ុណ្ណោះ
ស្ត្រីកាន់តែច្រើនឡើងនៅប្រទេសចិនជ្រើសរើសភាពនៅលីវ ដោយសារសេដ្ឋកិច្ចជាប់គាំង
យោបល់ទាំងអស់ (0)