TA X2

· 03-10

ឪពុកទាហានម៉ារីនដែលត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថាន ត្រូវបានចាប់ខ្លួន អំឡុងសុន្ទរកថារបស់លោក Biden

#Steve Nikoui# #ព័ត៌មាន# #Joe Biden# #អាហ្វហ្គានីស្ថាន# #ព័ត៍មានអន្តរជាតិ#

3622

បើយោងតាមនគរបាលវិមាន Capitol បានឲ្យដឹងថា ឪពុករបស់ទាហានម៉ារីនអាមេរិកដែលត្រូវបានសម្លាប់ក្នុងឆ្នាំ២០២១ អំឡុងពេលដកទាហានអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន គឺលោក Steve Nikoui ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទល្មើសមជ្ឈិម ជុំវិញការរំខាន ពេលប្រធានាធិបតីលោក Joe Biden ថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិក។


លោក Nikoui បានស្រែកថា «Abbey Gate, Abbey Gate» អំឡុងពេលលោកប្រធានាធិបតីថ្លែងសុន្ទរកថា ដោយការស្រែកនោះសំដៅទៅទីកន្លែងដែលកូនប្រុសរបស់លោកឈ្មោះ Lance Corporal Kareem Nikoui និងទាហាន ១២នាក់ផ្សេងទៀត ត្រូវបានសម្លាប់អំឡុងប៉ុន្មានថ្ងៃវឹកវរចុងក្រោយនៃវត្តមានរបស់សហរដ្ឋអាមេរិក នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

មន្ត្រីនគរបាលបាលបាននាំខ្លួនលោក Nikoui វ័យ ៥១ឆ្នាំភ្លាមៗចេញពីសាលនោះ ជាកន្លែងដែលរូបលោកគឺជាភ្ញៀវរបស់តំណាងរាស្ត្រប្រចាំរដ្ឋ Florida លោក Brian Mast។ លោក Biden បានផ្អាកសុន្ទរកថាមួយស្របក់ ក្នុងពេលមានការរំខាននោះ ប៉ុន្តែបានចាប់ផ្ដើមឡើងវិញយ៉ាងឆាប់រហ័ស។

សេចក្តីថ្លែងការណ៍របស់នគរបាលរបស់វិមាន Capitol បានឲ្យដឹងថា មន្រ្តីបានព្រមានលោក Nikoui ឲ្យបញ្ឈប់ ហើយនៅពេលដែលលោកមិនព្រមអនុវត្តតាម ពួកគេបាននាំលោកចេញពីសភា។ ក្នុងសេចក្តីថ្លែងការណ៍នោះ មន្ត្រីបានឲ្យដឹងថា៖ «នេះគឺជាការបង់ប្រាក់តាមទម្លាប់ប្រចាំវិមាន Capitol Hill។ បុគ្គលដែលធ្វើបាតុកម្មដោយខុសច្បាប់ ឬរំខានសភា ជាធម្មតាត្រូវបានដោះលែងបន្ទាប់ពីពួកគេបង់ប្រាក់ពិន័យ ៥០ ដុល្លារ ដូច្នេះការចោទប្រកាន់ពីបទល្មើសមជ្ឈិមត្រូវបានដោះស្រាយដោយមិនចាំបាច់ឡើងតុលាការនោះទេ»៕


https://thehill.com/policy/defense/4518740-father-of-marine-killed-in-afghanistan-arrested-for-shouting-at-biden/


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)