TA X2

· 03-03

លោក Biden ចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ចំណាយរយៈពេលខ្លី ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលដោយផ្នែក

#លោក Joe Biden# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

6011

អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃសុក្រអំពីផែនការសម្រាប់ការទម្លាក់ស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់ពីយន្តហោះយោធា ចូលទៅក្នុងតំបន់ហ្កាហ្សា មួយថ្ងៃបន្ទាប់ពីការស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងឈរតម្រង់ជួរស្វែងរកជំនួយ ធ្វើឱ្យមានការយកចិត្តទុកដាក់លើមហន្តរាយមនុស្សធម៌ដែលកំពុងកើតឡើងនៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធដែលមានមនុស្សច្រើន។

លោក Biden និយាយថា ការទម្លាក់ជំនួយពីយន្តហោះ នឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រទេសផ្សេងៗទៀត រួមមាន ហ្ស៊កដានី និងប្រទេសបារាំង បានអនុវត្តការទម្លាក់ជំនួយ ចូលទៅក្នុងហ្កាហ្សារួចហើយ។ យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥៧៦.០០០នាក់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលមួយភាគបួនក្នុងចំណោមប្រជាជននៅក្នុងតំបន់ហ៊ុព័ទ្ធនេះ បានឈានចេញមួយជំហានពីគ្រោះទុរ្ភិក្ស។ 


អ៊ីស្រាអែល បានដាក់កំហុសការស្លាប់មនុស្សភាគច្រើនទៅលើហ្វូងមនុស្សដែលបានសម្រុកចោមរោមរថយន្តដឹកជំនួយ ដោយនិយាយថាជនរងគ្រោះបានប្រជ្រៀតគ្នា ឬរត់ជាន់គ្នា។ មន្ត្រីអ៊ីស្រាអែលម្នាក់ បាននិយាយថា ក្រុមទាហាន ក្នុងការឆ្លើយតបមានដែនកំណត់ ក្រោយមកបានបាញ់ទៅលើហ្វូងមនុស្សដែលពួកគេគិតថា បានបង្កការគំរាមកំហែង។ 

ដោយមនុស្សជាច្រើនទទួលទានចំណីសម្រាប់សត្វពាហៈនៈ និងសូម្បីតែដើមដំបងយក្សដើម្បីរស់ ក្រុមគ្រូពេទ្យសង្គ្រោះបឋម និយាយថា កុមារច្រើននាក់ស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសារតែកង្វះអាហារូបត្ថម្ភ និងកង្វះជាតិទឹក ហើយអង្គការសហប្រជាជាតិ បាននិយាយថា ទីភ្នាក់ងារប្រឈមមុខនឹងឧបសគ្គជាច្រើន ក្នុងការទទួលបានជំនួយ។ លោក David Deptula ឧត្តមសេនីយផ្កាយបីរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកចូលនិវត្តន៍ ដែលធ្លាប់បានបញ្ជានៅតំបន់គ្មានការហោះហើរនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ បាននិយាយថា ការទម្លាក់ជំនួយពីយន្តហោះ គឺជាអ្វីដែលយោធាសហរដ្ឋអាមេរិក អាចអនុវត្តដោយប្រសិទ្ធភាព។


https://www.pbs.org/newshour/politics/president-biden-signs-short-term-spending-bill-to-avoid-partial-government-shutdown

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)