TA X2

· 03-08

អាមេរិកជំរុញឲ្យអ៊ីរ៉ង់ កាត់បន្ថយសារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតដែលជិតអាចផលិតអាវុធបានរបស់ខ្លួន

#ព័ត៌មាន# #អ៊ីរ៉ង់# #ផលិតអាវុធ# #អ៊ុយរ៉ានីញ៉ូម# #ព័ត៍មានអន្តរជាតិ#

3842

សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានអំពាវនាវឲ្យប្រទេសអ៊ីរ៉ង់កាត់បន្ថយអ៊ុយរ៉ានីញ៉ូមទាំងអស់ដែលខ្លួនបានចម្រាញ់យកភាពបរិសុទ្ធរហូតដល់ ៦០ភាគរយ ជិតឈានដល់កម្រិតដែលអាចផលិតអាវុធបានប្រហែល ៩០ភាគរយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានថ្កោលទោសសកម្មភាពនុយក្លេអ៊ែរថ្មីៗជាច្រើនរបស់ទីក្រុងតេអេរ៉ង់។

ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA)បាននិយាយនៅក្នុងរបាយការណ៍សម្ងាត់មួយទៅកាន់ប្រទេសជាសមាជិកកាលពីសប្តាហ៍មុនថា ស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ដែលចម្រាញ់បានរហូតដល់ ៦០ភាគ បានធ្លាក់ចុះបន្តិចនៅក្នុងត្រីមាសមុននេះ ដោយសារវាត្រូវបានបន្ថយ ឬ «ធ្លាក់ចុះ» មកពីធាតុដើមអ៊ុយរ៉ានីញ៉ូមដែលត្រូវបានចម្រាញ់ច្រើនជាងអ្វីដែលខ្លួនបានផលិត។

របាយការណ៍ដែលឃើញដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញថា អ៊ីរ៉ង់នៅតែមានសម្ភារៈគ្រប់គ្រាន់នោះ ប្រសិនបើពង្រឹងបន្ថែមទៀត ដើម្បីផលិតអាវុធនុយក្លេអ៊ែរចំនួនពីរ តាមការកំណត់ជាទឹ្រស្តីរបស់ IAEA ហើយមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបន្ថែមទៀត ដោយគ្រាន់តែស្ថិតនៅក្នុង កម្រិតមួយទាប។ 

សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយស្តីពីអ៊ីរ៉ង់ទៅកាន់កិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមប្រឹក្សាភិបាល IAEA ដែលមានប្រទេសចំនួន៣៥ថា៖«អ៊ីរ៉ង់គួរតែកាត់បន្ថយទាំងអស់ មិនមែនត្រឹមតែមួយចំនួននៃស្តុកទុក៦០ភាគរយរបស់ខ្លួននោះទេ ហើយបញ្ឈប់ការផលិតអ៊ុយរ៉ានីញ៉ូម ដែលត្រូវបានចម្រាញ់ដល់៦០ភាគរយទាំងស្រុង។



https://www.businesslive.co.za/bd/world/2024-03-07-us-urges-iran-to-co-operate-with-nuclear-watchdog/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)