TA X2
· 02-29
លោក Biden នឹងទប់ស្កាត់លំហូរទិន្នន័យអាមេរិកទៅកាន់ប្រទេសចិន និងរុស្ស៊ី
#ព័ត៌មាន# #រុស្ស៊ី# #Joe Biden# #ប្រទេសចិន# #ព័ត៍មានអន្តរជាតិ#
4711
ដោយលើកឡើងនូវក្ដីបារម្ភពីសន្ដិសុខជាតិ មន្ត្រីជាន់ខ្ពស់អាមេរិកបានប្រាប់ឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden នៅថ្ងៃពុធ (ទី២៨ ខែកុម្ភៈ) នេះ បានបង្ហាញនូវនូវក្រឹត្យមួយ ដែលមានគោលបំណងការពារទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាជនអាមេរិក ដោយការរឹតបន្តឹងលើការផ្ទេរទិន្នន័យរបស់ពលរដ្ឋខ្លួនទៅកាន់ប្រទេសចិន រុស្ស៊ី និងប្រទេសដទៃទៀត។
មន្ត្រីទាំងនោះបាននិយាយថា ក្រឹត្យដែលត្រូវបានឃើញដំបូងដោយសារព័ត៌មាន Reuters នឹងទប់ស្កាត់ការបញ្ជូនទាំងដុលនៃទីតាំងភូមិសាស្ត្រ ជីវមាត្រ សុខភាព និងព័ត៌មានហិរញ្ញវត្ថុរបស់ជនជាតិអាមេរិក ដោយឈ្មួញកណ្តាលទិន្នន័យ និងអ្នកផ្សេងទៀតទៅកាន់ «បណ្ដាប្រទេសដែលបង្កឲ្យមានការព្រួយបារម្ភ» យ៉ាងជាក់លាក់។ ពួកគេបានបន្ថែមថា ក្រឹត្យនេះក៏នឹងរារាំងផងដែរនូវការផ្ទេរទិន្នន័យណាមួយអំពីបុគ្គលិករដ្ឋាភិបាលអាមេរិកទៅកាន់ប្រទេសទាំងនោះ ដែលរួមមានប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើង គុយបា និងវ៉េណេហ្ស៊ុយអេឡា។
ក្រុមមន្ត្រីទាំងនោះបានបញ្ជាក់ទៀតថា៖ «ប្រទេសចិន និងរុស្ស៊ីកំពុងទិញទិន្នន័យផ្ទាល់ខ្លួនដ៏រសើបរបស់ពលរដ្ឋអាមេរិកពីឈ្មួញកណ្តាលទិន្នន័យ» ហើយប្រើប្រាស់វា «ក្នុងសកម្មភាពមិនសមរម្យជាច្រើន ក្នុងនោះរួមទាំងសកម្មភាពដែលអាចវាយប្រហារតាមអ៊ីនធឺណិត ចារកម្ម និងគំរាមទារប្រាក់»។
ក្រឹត្យនេះគឺជាកិច្ចប្រឹងប្រែងចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីរារាំងលំហូរទិន្នន័យរបស់ពលរដ្ឋអាមេរិកទៅកាន់ប្រទេសចិន ដែលបានជាប់នៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យាជាយូរឆ្នាំណាស់មកហើយជាមួយសហរដ្ឋអាមេរិក៕
https://www.reuters.com/technology/biden-crack-down-us-data-flows-china-russia-2024-02-28/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចិនប្រតិកម្មតបអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ចំពោះការទប់ស្កាត់លើក្រុមហ៊ុនរបស់ខ្លួន ពាក់ព័ន្ធនឹងរុស្ស៊ី
លោកស្រី Harris ៖ អាមេរិកនឹងធ្វើការដើម្បីធានាថា រុស្ស៊ីត្រូវតែសងការខូចខាតទាំងអស់ដល់អ៊ុយក្រែន
លោក Biden ហៅលោក Putin ថា «អ្នកងប់ងុលនឹងគ្រាប់បែកនុយក្លេអ៊ែរ» និងវាយប្រហារលោក Trump ជុំវិញការប្រដូចនឹងលោក Navalny
ការចំណាយលើការធ្វើដំណើររបស់ប្រទេសចិន ក្នុងអំឡុងបុណ្យចូលឆ្នាំ លើសពីកម្រិតមុនជំងឺកូវីដ
យោបល់ទាំងអស់ (0)