TA X2

· 02-27

ការវាយប្រហាររបស់អ៊ីស្រាអ៊ែល សម្លាប់មនុស្ស២នាក់នៅក្នុងលីបង់ ហេសបូឡាឆ្លើយតបដោយ គ្រាប់រ៉ុក្កែត៦០គ្រាប់

#ព័ត៌មាន# #ការវាយប្រហារ# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

5370

អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានបើកការវាយប្រហារតាមអាកាសចូលយ៉ាងជ្រៅទៅក្នុងប្រទេសលីបង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់ ដែលជំរុញឲ្យក្រុមភេរវករឆ្លើយតបដោយការ បាញ់រ៉ុ ក្កែតចំនួន ៦០គ្រាប់ឆ្ពោះទៅកាន់រដ្ឋជ្វីហ្វនេះ។

ការវាយប្រហាររបស់អ៊ីស្រាអែល បានកើតឡើង បន្ទាប់ពីក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីស្រាអែល ប៉ុន្មានម៉ោងមុននេះ។ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារជ្រលងភ្នំ Bekaa របស់ប្រទេសលីបង់ ដែលជាការវាយប្រហារចូលយ៉ាងជ្រៅបំផុតរបស់ខ្លួនទៅ ក្នុងទឹកដីនៃប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន។

ក្រុមហេសបូឡា បានឆ្លើយតបដោយការបាញ់រ៉ុក្កែត Katyusha ចំនួន៦០គ្រាប់ទៅកាន់ទីស្នាក់ការកណ្តាលកងទ័ពអ៊ីស្រាអែល នៅតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល នៅក្បែរប្រទេសស៊ីរី។

ការវាយប្រហារនេះ បានបង្ហាញពីការកើនឡើងនៃអំពើហិង្សារវាងក្រុមហេសបូឡា និងអ៊ីស្រាអែលដែលប្រដាប់ដោយអាវុធធុនធ្ងន់ ចាប់តាំងពីសង្គ្រាមឆ្នាំ ២០០៦ របស់ពួកគេ ដែលបានជំរុញឲ្យមានការព្រួយបារម្ភអំពីការផ្ទុះឡើងនូវសង្គ្រាមនៅក្នុងតំបន់ដែលហៀរចេញពីសង្រ្គាមនៅតំបន់ហ្កាហ្សានោះ។

ការវាយប្រហារលើជ្រលងភ្នំ Baalbek ដោយសារតែទីតាំងនេះចូលយ៉ាងជ្រៅទៅក្នុងប្រទេសលីបង់ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុត ចាប់តាំងពីការវាយប្រហារតាមអាកាសនៅដើមខែមករា ទៅលើទីក្រុងបេរូត ( Beirut) ដែលបានសម្លាប់មន្ត្រីកំពូលរបស់ក្រុមហាម៉ាស លោក Saleh Aouri។


ប្រភពពី៖ Reuters https://www.reuters.com/

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា

https://apnews.com/article/israel-lebanon-hezbollah-airstrikes-balbek-drone-ed15c8275fa47e6214784f5ed99649f8

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)