TA X2
· 02-27
រដ្ឋមន្ត្រីបញ្ជាក់ថា អ៊ីស្រាអែលប្តេជ្ញា លុបបំបាត់ក្រុមហាម៉ាស ដោយមិនគិតពីចំនួនខាតបង់សេដ្ឋកិច្ច
#ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ# #Nir Barkat#
5491
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្ម លោក នី បាកាត (Nir Barkat) បានថ្លែងកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល ប្តេជ្ញាឈ្នះសង្រ្គាមនៅតំបន់ហ្កាហ្សា និងលុបបំបាត់ក្រុមហាម៉ាស ដោយមិនគិតពីចំនួនខាតបង់សេដ្ឋកិច្ចរបស់ប្រទេសនេះ។
សេដ្ឋកិច្ចមានតម្លៃ៥០០ពាន់លានដុល្លាររបស់អ៊ីស្រាអែល បានរងនូវផលប៉ះពាល់ ក្នុងអំឡុងសង្គ្រាមរយៈពេលជាង ៤ខែប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ក្នុងអំឡុងពេលដែលមនុស្សរាប់ពាន់នាក់ បានចាកចេញពីកម្លាំងពលកម្មអ៊ីស្រាអែល ហើយទៅបម្រើយោធា។ប៉ុន្តែលោកបាកាត ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាបេក្ខភាពដ៏សំខាន់ ដើម្បីស្នង តំណែងលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់យ៉ាងច្បាស់ថា សន្តិសុខជាតិ មិនត្រឹមតែមានសារៈសំខាន់ប៉ុណ្ណោះទេ ថែមទាំងក៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីស្រាអែលផងដែរ។
នៅពេលសួរថាតើហានិភ័យនៃឱនភាពពាណិជ្ជកម្មកាន់តែធំ និងការទម្លាក់ចំណាត់ថ្នាក់ផ្សេងទៀត អាចមានន័យយ៉ាងណាសម្រាប់អ៊ីស្រាអែល លោកបាកាត បានប្រាប់សារព័ត៌មានរ៉យទ័រថា«ចូរមើល យើងប្តេជ្ញាយកឈ្នះសង្រ្គាមនេះ។ យើងនឹងឈ្នះសង្រ្គាម ដោយមិនគិតពីអ្វីទាំងអស់»។
លោកបាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់រួមសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)ថា៖«ខ្ញុំគិតថា នៅពេលដែលមនុស្សសម្លឹងមើលសេដ្ឋកិច្ចរបស់អ៊ីស្រាអែល ជាដំបូង ពួកគេចង់ធ្វើឲ្យប្រាកដថា យើងជាប្រទេសដែលមានសុវត្ថិភាព»។
ប្រភពពី៖ Reuters https://www.reuters.com/
អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)