TA X2

· 02-27

រដ្ឋអាជ្ញារុស្ស៊ីស្វែងរកការដាក់ពន្ធនាគារជិត ៣ឆ្នាំ ចំពោះអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សលោក Orlov

#Oleg Orlov# #ព័ត៌មាន# #រុស្ស៊ី# #Memorial# #ព័ត៍មានអន្តរជាតិ#

3879

អង្គការសិទ្ធិមនុស្ស Memorial បានឲ្យដឹងថា នៅថ្ងៃចន្ទ (ទី២៦ ខែកុម្ភៈ) រដ្ឋអាជ្ញារុស្ស៊ីបានស្នើសុំឲ្យដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និង ១១ខែ ចំពោះសកម្មជនសិទ្ធិមនុស្សជើងចាស់លោក Oleg Orlov ដែលកំពុងស្ថិតក្នុងដំនាក់កាត់ក្ដីពីបទបង្ខូចកិត្តិយសរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសរុស្ស៊ី។


លោក Orlov វ័យ ៧០ឆ្នាំ បានបំពេញតួនាទីអស់រយៈពេលជាង ២ទសវត្សរ៍ ពោលគឺជាម្នាក់ក្នុងចំណោមបណ្ដាមេដឹកនាំរបស់អង្គការ Memorial ដែលបានឈ្នះពានរង្វាន់ណូបែលសន្តិភាពរួមក្នុងឆ្នាំ២០២២ ដោយមានរយៈពេល ១ឆ្នាំបន្ទាប់ពីអង្គការត្រូវបានហាមឃាត់ និងរំលាយនៅក្នុងប្រទេសរុស្ស៊ី។

តុលាការប្រចាំតំបន់មួយ កាលពីឆ្នាំមុន បានពិន័យលោក Orlov នូវទឹកប្រាក់ ១៥០.០០០រូប្លិ៍ (១.៦១៦ដុល្លារ) ដែលជាការកាត់ទោសកម្រិតស្រាល ចំពោះអ្នករិះគន់សង្គ្រាមអ៊ុយក្រែនរូបនេះ ដោយសារតែវ័យ និងសុខភាពរបស់លោក ហើយការកាត់ទោសនោះកើតមានឡើងបន្ទាប់ពីរូបលោកបានសរសេរអត្ថបទមួយដែលរៀបរាប់ថា រុស្ស៊ីក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Vladimir Putin បានធ្លាក់ចូលទៅក្នុងរបបហ្វាស៊ីសនិយម។

ការជំនុំជម្រះនេះឡើងវិញត្រូវបានស្នើឲ្យថ្វើឡើងបន្ទាប់ពីលោក Orlov បានប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនោះ ហើយបន្ទាប់មករដ្ឋអាជ្ញាបានស្វែងរកការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ដោយចោទប្រកាន់រូបលោកពីបទ «ស្អប់ខ្ពើមខាងនយោបាយ នៅរុស្ស៊ី» ដែលជាការប្រកាន់ត្រូវបានរូបលោកបដិសេធ។

អង្គការ Memorial បាននិយាយថា សាលក្រមចុងក្រោយលើសំណុំរឿង និងការកាត់ទោសនឹងត្រូវប្រកាសនៅថ្ងៃអង្គារស្អែកនេះ៕


ប្រភពពី៖ AP News

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា


https://apnews.com/article/russia-ukraine-war-orlov-memorial-nobel-1d21cf3966b4bc51d047241f05953d39

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)