TA X2

· 02-26

ប្រមុខចារកម្មអ៊ុយក្រែន និយាយថា លោក Navalny បានស្លាប់ដោយសារឈាមកក

#Alexei Navalny# #អ៊ុយក្រែន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

2701

ប្រមុខចារកម្មរបស់ក្រសួងការពារជាតិអ៊ុយក្រែននិយាយថា មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny បានស្លាប់ដោយសារឈាមកក ដោយច្រានចោលការសន្និដ្ឋានថា លោកត្រូវបានសម្លាប់ខណៈនៅក្នុងពន្ធនាគារ។

លោក គីរីឡូ ប៊ូដាណូវ(Kyrylo Budanov) ត្រូវបានគេដកស្រង់សម្តី ខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា «លោកប្រហែលជាធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្ត ប៉ុន្តែយើងដឹងថា លោក Alexei Navalny បានស្លាប់ ដោយសារឈាមកក» ។

លោក Navalny គឺជាអ្នករិះគន់ឥតសំចៃ លើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលតាមគេរាយការណ៍ថា បានស្លាប់នៅពន្ធនាគារតំបន់អាកទិក(Arctic) កាលពីថ្ងៃទី ១៦ ខែកុម្ភៈ។

ក្រុមមន្ត្រីប្រទេសរុស្ស៊ី បាននិយាយថា លោកបានស្លាប់ដោយសារមូលហេតុធម្មជាតិ ប៉ុន្តែមានការសន្និដ្ឋាននៅប្រទេសលោកខាងលិចថា រដ្ឋបាលរបស់លោកPutin ទទួលខុសត្រូវចំពោះការស្លាប់របស់លោក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ មេដឹកនាំនៃក្រុមប្រទេសទាំងប្រាំពីរ ឬ G7 បានអំពាវនាវឱ្យរដ្ឋាភិបាលរុស្ស៊ី បញ្ជាក់ច្បាស់ពីស្ថានភាព ជុំវិញការស្លាប់របស់លោក Navalny ។


ប្រភពពី៖ NHK

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា

https://www3.nhk.or.jp/nhkworld/en/news/20240226_06/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)