TA X2

· 02-22

កាកបាទក្រហមអន្តរជាតិ៖ មនុស្ស ២៣.០០០នាក់ ត្រូវបានរាយការណ៍ថាបាត់ខ្លួន នៅអ៊ុយក្រែន និងរុស្ស៊ី

#អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#

6055

មានរយៈពេលជិត២ឆ្នាំ ចាប់តាំងពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន គណៈកម្មការកាកបាទក្រហមអន្តរជាតិ និយាយថាមនុស្ស ២៣.០០០នាក់ ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួន នៅភាគីសង្គ្រាមទាំងសងខាង។

គណៈកម្មការកាកបាទក្រហមអន្តរជាតិ គឺជាស្ថាប័នអព្យាក្រិត ធ្វើសកម្មភាពក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ គណៈកម្មការនេះ ធ្វើសកម្មភាពតាមសំណើពីក្រុមគ្រួសាររបស់ទាហាន និងប្រជាជនបាត់ខ្លួន និងប្រមូលព័ត៌មានដែលជាប់ទាក់ទងពីរដ្ឋាភិបាលពាក់ព័ន្ធ។

លោក ឌូសាន វូចាសានីន(Dusan Vujasanin) ទទួលបន្ទុកប្រតិបត្តិការតាមដានជម្លោះ រវាងអ៊ុយក្រែន និងរុស្ស៊ី បានប្រាប់អ្នករាយការណ៍ព័ត៌មាន នៅទីស្នាក់ការគណៈកម្មការការកាបាទក្រហមអន្តរជាតិ ក្នុងប្រទេសស្វីស កាលពីថ្ងៃអង្គារ ថា ការិយាល័យរបស់លោក បានទទួលសំណើស្រាវជ្រាវ ពីក្រុមគ្រួសារជាច្រើន សម្រាប់អ្នកបាត់ខ្លួនចំនួន៣១.០០០នាក់។

លោក Vujasanin បាននិយាយថា មនុស្ស៨.០០០នាក់ក្នុងចំណោមអ្នកបាត់ខ្លួន មានព័ត៌មានបញ្ជាក់ច្បាស់ ប៉ុន្តែជោគវាសនារបស់អ្នកនៅសល់២៣.០០០នាក់ទៀត នៅមិនទាន់ដឹងនៅឡើយ។

សញ្ជាតិនៃអ្នកដែលបាត់ខ្លួន ពុំត្រូវបានផ្តល់ឲ្យឡើយ។ លោក Vujasanin និយាយថា ក្រុមគ្រួសារ ភាគច្រើននៅតែពុំមានព័ត៌មានអំពីមនុស្សជាទីស្រលាញ់របស់ពួកគេ ហើយការិយាល័យរបស់លោក នឹងស្វែងរកកន្លែងដែលពួកគេនៅ។



ប្រភពពី៖ NHK World

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា


https://www3.nhk.or.jp/nhkworld/en/news/20240221_14/



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)