TA X2
· 02-21
លោកបូរ៉ែល៖ បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុប អាចទិញគ្រាប់រំសេវសម្រាប់អ៊ុយក្រែន ពីខាងក្រៅប្លុកនេះ
#អ៊ុយក្រែន# #គ្រាប់រំសេវ# #ព័ត៌មាន# #សហភាពអឺរ៉ុប# #ព័ត៍មានអន្តរជាតិ#
7207
ប្រមុខការទូតរបស់សហភាពអឺរ៉ុប លោក ចូសិប បូរ៉ែល (Josep Borrell) បានថ្លែងនៅក្នុងសន្និសីទកាលពីថ្ងៃទី១៩ ខែកុម្ភៈថា លោកបានជំរុញឲ្យបណ្តារដ្ឋជាសមាជិក ទិញគ្រាប់រំសេវសម្រាប់អ៊ុយក្រែន ពីខាងក្រៅប្លុកនេះ ប្រសិនបើប្រភពនៃការផ្គត់ផ្គង់នេះ គឺប្រសើរជាង ធូរថ្លៃជាង និងបានលឿនជាងនោះ។
គ្រាប់កាំភ្លើងធំ គឺជាគ្រឿងផ្គត់ផ្គង់យោធាដ៏សំខាន់បំផុតសម្រាប់ទីក្រុងគីវ ខណៈដែលពួកវា ត្រូវបានប្រើប្រាស់ប្រចាំថ្ងៃក្នុងចំនួនដ៏ច្រើន នៅលើសមរភូមិអ៊ុយក្រែន។ សហភាពអឺរ៉ុប បានទទួលស្គាល់ថា ខ្លួននឹងអាចផ្តល់បានតែពាក់កណ្តាលនៃគ្រាប់ផ្លោងចំនួនមួយលានគ្រាប់ ដែលបានសន្យាត្រឹមកាលកំណត់ខែ មីនាខាងមុខនេះ។
បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល លោកបូរ៉ែល បាននិយាយថា ឧស្សាហកម្មការពារជាតិអឺរ៉ុប អះអាងថា មានសមត្ថភាពបង្កើនការផលិតគ្រាប់រំសេវ។
លោកបូរ៉ែល បានឲ្យដឹងទៀតថា ក្រុមរដ្ឋមន្ត្រីបានពិភាក្សាអំពីរបៀបបង្កើនការផ្តល់គ្រាប់ផ្លោងរបស់ សហភាពអឺរ៉ុបដល់អ៊ុយក្រែន តាមរយៈក្របខ័ណ្ឌទ្វេភាគី និងអឺរ៉ុប។ លោកធ្លាប់ បាននិយាយថា សហភាពអឺរ៉ុបមានបំណងផ្តល់គ្រាប់ផ្លោងជាងមួយលានគ្រាប់ទៅឲ្យអ៊ុយក្រែន នៅចុងឆ្នាំ២០២៤។
ប្រភពពី៖ The Kyiv Independent
https://x.com/KyivIndependent?t=-0KcV3QKE0dQa_RSR8BJjA&s=09
អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា
https://kyivindependent.com/borrell-eu-member-states-can-procure-ammunition-for-ukraine-outside-the-bloc/
https://twitter.com/KyivIndependent/status/1759848645447368787?t=deaSuRiZLt1-X9c4WvzBaA&s=19
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ៊ុយក្រែន ដកទ័ពចេញពីក្រុង Avdiivka ខណៈរុស្ស៊ី សាទរជ័យជម្នះដ៏សំខាន់
នាយករដ្ឋមន្ត្រីអ៊ុយក្រែនអំពាវនាវឲ្យដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី បន្ទាប់ពីមរណភាពរបស់លោក Navalny
អាល្លឺម៉ង់ និងអ៊ុយក្រែន ចុះហត្ថលេខាលើច្បាប់ការពារជាតិថ្មី ដោយយល់ព្រមផ្តល់ជំនួយដែលមានតម្លៃ ១,១ពាន់លានអឺរ៉ូ
ស៊ុយអែតផ្តល់ជំនួយយោធាចំនួន ៦៨០លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន
យោបល់ទាំងអស់ (0)