Knongsrok

· 02-14

កាន់តែស្ងាត់ រឹតតែល្អ! ក្នុងពេលវេលាទាំង ៣ នេះ កុំនិយាយច្រើនពេក ជាពិសេស កុំពោលពាក្យសន្យាផ្ដេសផ្ដាសឱ្យសោះ

#ចំណេះដឹង# #សប្បាយចិត្ត# #ចំណេះដឹងទូទៅ#

2586

ប្រសិនបើអ្នកកំពុងតែស្ថិតក្រោមឥទ្ធិពលនៃអារម្មណ៍ទាំង ៣ នេះ អ្នកត្រូវចាំថា ត្រូវតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អ រក្សាភាពស្ងៀមស្ងាត់ កុំនិយាយអ្វីច្រើនផ្ដេសផ្ដាស ជាពិសេសកុំសន្យាជាមួយនរណាម្នាក់ឱ្យសោះ។

១. នៅពេលអ្នកសប្បាយចិត្តពេក

ចាស់ៗបុរាណបានបង្រៀនថា៖ សេចក្តីអំណរដ៏ខ្លាំងក្លានឹងកើតមកនូវភាពសោកសៅ។ ពេលមានអ្វីសប្បាយកើតឡើងចំពោះបុគ្គលនោះ បុគ្គលនោះក៏ស្ងប់ចិត្ត។ បើមនុស្សខ្វល់តែពីសុភមង្គល នោះគេនឹងក្រអឺតក្រទម ហើយមើលងាយអ្នកដទៃ។ បន្ទាប់ពីជោគជ័យ អារម្មណ៍របស់យើងនឹងរំភើប ត្រេកត្រអាល។ ពេលដែលយើងរំភើបខ្លាំងបំផុត យើងមិនគួរនិយាយពាក្យអួតដើម្បីចៀសវាងការធ្វើខុស។

នៅពេលដែលយើងសប្បាយចិត្ត យើងងាយនឹងឆាប់ភ្លេចខ្លួន តែងតែនិយាយអ្វីទៅដោយមិនបានគិត ពេលខ្លះលាតត្រដាងនូវភាពទន់ខ្សោយដោយមិនដឹងខ្លួន។ នៅពេលនេះ បើអ្នកនិយាយច្រើនពេក អ្នកនឹងបាត់បង់ហេតុផល ហើយងាយនិយាយរឿងដែលធ្វើឱ្យអ្នកនឹងស្ដាយក្រោយ។ ដូច្នេះពេលសប្បាយចិត្ត ចូរនិយាយតិចតាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យមានបញ្ហាដល់ខ្លួនឯង។

២. នៅពេលកំពុងតែខឹង

អារម្មណ៍នៅពេលដែលខឹង ឬអន់ចិត្តគឺជាអាកប្បកិរិយាដែលមិនពេញចិត្តចំពោះអ្វីដែលបំពានលើអត្មានៅពេលដែលខ្លួនចង់បាន។ កំហឹងតែងតែធ្វើឱ្យមនុស្សបាត់បង់សតិ វាត្រូវបានគេប្រដូចនឹងផ្កាភ្លើងតូចមួយដែលអាចបំផ្លាញព្រៃទាំងមូល។

នៅពេលដែលមនុស្សម្នាក់ខឹង គាត់នឹងមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ ហើយអ្វីៗនឹងកាន់តែយ៉ាប់យ៉ឹន។ មិនថាអ្នកជាមនុស្សល្អ ឬអាក្រក់ទេ ពេលខឹងក៏ក្លាយទៅជាដូចគ្នា ក្លាយជាមនុស្សឆ្កួត លែងដឹងអី កំហឹងបំផ្លាញរាល់អំពើល្អ និងពរជ័យទាំងឡាយដែលយើងមាន។ កាលណាមនុស្សមានចិត្តឆេវឆាវ គេនឹងមានគំនិតរើសអើង និងធ្វើរឿងហួសហេតុ។ ពាក្យដែលនិយាយនៅពេលនោះ នឹងធ្វើឱ្យអ្នកដទៃឈឺចិត្តយ៉ាងខ្លាំង។

៣. នៅពេលអារម្មណ៍សោកសៅ

បុរាណបានពោលថា៖ ទុក្ខលំបាកជាងសេចក្ដីស្លាប់។ ពេលជួបរឿងដែលធ្វើឱ្យអ្នកសោកសៅ បុគ្គលនោះនឹងបាក់ទឹកចិត្តយ៉ាងខ្លាំង ហើយបាត់បង់កម្លាំងចិត្តដើម្បីឈានទៅមុខ។ មនុស្សប្រភេទនេះងាយបោះបង់ ឆាប់ចុះចាញ់លឿនណាស់។

ពេលពិបាកចិត្ត យើងនិយាយអវិជ្ជមាន តូចចិត្ត និងបន្ទោសអ្នកដទៃ។ ពាក្យទាំងនេះមិនត្រឹមតែធ្វើឱ្យអ្នកមើលទៅមិនធម្មតា និងមិនទទួលបានការអាណិតពីអ្នកដទៃនោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកដទៃលែងចង់នៅក្បែរផងដែរ ព្រោះពួកគេមិនចង់មានបញ្ហាឡើយ។ ការត្អូញត្អែរអំពីអ្វីមួយនៅពេលដែលអ្នកសោកសៅ ពិតជាមិនសម្រាលទុក្ខអ្នកទេ ប៉ុន្តែគ្រាន់តែយកអំបិលទៅជូតមុខរបួសម្តងហើយម្តងទៀត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស