Knongsrok

· 01-23

ប្រយ័ត្នគ្រោះព្រោះហេតុ ៤ យ៉ាង ដែលធ្វើឱ្យអ្នកខាតបង់លាភសំណាង នាំស៊យដាក់ខ្លួន

#កុំអំនួត# #ចំណេះដឹង# #កុំច្រណែន# #ទស្សទាយ#

7600

បើអ្នកចង់លើករាសីឱ្យខ្លួនឯងមានលាភសំណាង រឿងល្អៗចូលក្នុងជីវិត អ្នកត្រូវប្រយ័ត្នប្រយែង ចៀសឱ្យឆ្ងាយពីហេតុទាំង ៤ យ៉ាងនេះ បើមិនដូច្នោះទេ ជីវិតអ្នកនឹងមានតែរឿងអាក្រក់ៗ អាប់អួរ គ្មានយីអ៊ុនឡើយ។

១. គ្រប់គ្រងគំនិតខ្លួនឯង

បើថ្ងៃណាមួយអ្នកឃើញថាមនុស្សជុំវិញខ្លួនមានល្បិចកលខ្លាំង និងមិនសមហេតុសមផលនោះ សូមប្រយ័ត្នផង ទំនងជាអ្នកក៏នឹងទៅជាបែបនោះដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកសង្កេតឃើញថា មនុស្សជុំវិញខ្លួនភាគច្រើនល្អចំពោះអ្នក និងរួសរាយរាក់ទាក់ វាអាចមកពីការបណ្ដុះបណ្ដាលខ្លួនអ្នកបានល្អចំពោះគេ។

កំហឹង ការអាក់អន់ចិត្ត និងការឆាប់ខឹង មិនអាចធ្វើអ្វីដើម្បីអភិវឌ្ឍចិត្ត និងរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តយើងបានឡើយ។ ដូច្នេះហើយ ដើម្បីចៀសវាងពីគ្រោះថ្នាក់ និងស្វែងរកសេចក្តីល្អចូលមកក្នុងជីវិត អ្នកគួរគោរពខ្លួនឯង មិនត្រូវធ្វើបាបខ្លួនឯងឡើយ។ រំឭកខ្លួនឯងអំពីរឿងនេះ រាល់ពេលដែលអ្នកខឹង ដើម្បីពន្លត់កំហឹងរបស់អ្នក។

២. កុំអំនួតក្អេងក្អាង

អំនួតអាចធ្វើបាបខ្លួនឯង រារាំងចិត្តមិនឱ្យបើកចិត្ត។ ដរាបណាមនុស្សមានការត្រេកអរ និងក្រអឺតក្រទម ភាពរីកចម្រើនរបស់អ្នកនឹងត្រូវបញ្ចប់។ ព្រោះទឹកពេញមួយកែវមិនអាចបន្ថែមសូម្បីតែទឹកមួយតំណក់តូច។

៣. កុំបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ

ការលត់ដំខ្លួនឯងអាចបង្កើនពរជ័យ រួមទាំងការប្រៀនប្រដៅក្នុងការនិយាយ។ មានន័យថា ការនិយាយដោយសប្បុរស មិននិយាយពាក្យអាក្រក់ បង្កាច់បង្ខូច ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស យើងបន្ថែមមតិយោបល់ ឬប្រមាថដោយចៃដន្យ។ ទោះបីជាអ្នកលាក់ខ្លួននៅពីក្រោយអេក្រង់ ទោះបីជាអ្នកនិយាយ ឬសរសេរដោយមិនខ្វល់ក៏ដោយ ពាក្យទាំងនោះនឹងធ្វើឱ្យអ្នកដទៃឈឺចាប់។ មនុស្សគ្រប់រូបរស់នៅលើដីដូចគ្នា មានសិទ្ធ មានតម្លៃដូចគ្នា ដូច្នេះហើយដាច់ខាតកុំបំផ្លាញទឹកចិត្តរបស់អ្នកដទៃ ដោយសម្ដីយើងឱ្យសោះ។

៤. កុំច្រណែនអ្នកដទៃ

វិធីការពារកុំឱ្យមានការច្រណែនកើតឡើង គឺការសប្បាយពេលឃើញអ្នកដទៃមានបាន មានក្ដីសុខ។ ពេលឃើញអ្នកដទៃធ្វើបានល្អ ឃើញគេមានបាន មានក្ដីសុខសុភមង្គល ដូច្នេះយយើងក៏គួរតែអបអរសារទេនូវផលដេលគេទទួលបាន។ វិធីនេះអ្នកនឹងមានភាពសប្បាយរីករាយជារៀងរាល់ថ្ងៃ មានក្ដីសុខ ពរជ័យរបស់អ្នកក៏កើនឡើងតាមនេះដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស