Knongsrok

· 02-03

មនុស្សស្រីមានកូនមុនការ ពិតជាគួរឱ្យស្អប់ខ្ពើមណាស់តើមែនទេ?

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #មនុស្សស្រីមានកូនមុនការ#

1076

បើនិយាយក្នុងសង្គមខ្មែរយើង មនុស្សស្រីត្រូវរក្សាតម្លៃ និងភាពថ្លៃថ្នូរ ព្រោះនេះជាមុខមាត់សម្រាប់គ្រួសារ ជាកិត្តិយសរបស់ឪពុកម្ដាយ ដូច្នេះ មិនអាចធ្វើខ្លួនផ្ដេសផ្ដាស ធ្វេសប្រហែស នាំឱ្យកើតមានរឿងអាស្រូវបានឡើយ។

ប៉ុន្តែសម្រាប់សង្គមខ្មែរយើងនេះ មនុស្សស្រីស៊ីវិល័យ ដើរទាន់សម័យកាលខ្លាំងពេក ក៏អាចធ្វើឱ្យបែកគំនិត ដើរផ្លូវខុស ជ្រុលជ្រួស នាំឱ្យកើតមានបញ្ហាច្រើនណាស់ តែក៏មានមនុស្សស្រីខ្លះ ឆ្លាត ពូកែ រឹងប៉ឹង និងចេះដឹងច្រើន នាងមិនងាយឱ្យអ្នកណាបោកប្រាស់ ធ្វើបាបនាងបានទេ ជាពិសេសនោះគឺ មិនធ្វើឱ្យខ្លួនឯងថោកទាប ធ្វើខុសបានឡើយ។

សម្រាប់មនុស្សស្រី ដែលបានធ្វើខុស ជ្រុលជ្រួស នាំឱ្យកើតមានអាស្រូវ មានកូនមុនរៀបការ ធ្វើឱ្យខុសប្រពៃណី នាំឱ្យគ្រួសារអាប់មុខមាត់ តើជារឿងដែលគួរឱ្យអាម៉ាស់ និងស្អប់ខ្ពើមណាស់មែនទេ? ចម្លើយ ប្រាកដណាស់ថា នឹងមានអ្នកស្អប់នាង រើសអើងនាង មានគំនិតសើចចំអកដល់នាង។ តែសួរថា តើនាងចង់ឱ្យមានរឿងអាម៉ាស់បែបហ្នឹងកើតឡើងណាស់មែនទេ? គឺអត់ទេ ព្រោះតែភាពល្ងង់ខ្លៅមួយពេល ព្រោះតែនាងទៀងត្រង់ ធ្វេសប្រហែសមួយពេលខ្លី ទើបធ្វើឱ្យនាងក្លាយជាក្មេងល្ងង់ ធ្លាក់ក្នុងអន្លង់បញ្ហាមួយនេះ នាងជាជនរងគ្រោះ មិនមែនជាជនដែលគ្រប់គ្នាត្រូវស្អប់ខ្ពើម និងរើសអើង សើចចំអកនាងនោះឡើយ។

នាងត្រូវការកម្លាំងចិត្ត ចង់មានអ្នកលើកទឹកចិត្ត ផ្ដល់ដំបូន្មាន ផ្ដល់ការអប់រំល្អៗដល់នាង មិនមែនជួបបញ្ហា ការលំបាក សេចក្ដីទុក្ខហើយ ត្រូវមកជួបមនុស្សចាំតែសើចចំអក និងស្ដីបន្ទោសនាងបន្ថែមនោះទេ។ តែទោះជាយ៉ាងណា មនុស្សស្រីគប្បីឆ្លាតឱ្យបានច្រើន ចៀសវាងជួបបញ្ហា ការអាម៉ាស់កើតឡើង កុំឱ្យស្ដាយក្រោយទៅថ្ងៃមុខ៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស