Knongsrok
· 01-18
កូនខូចជ្រុលខ្លួន ដើរផ្លូវមិនល្អ តើគួរបន្ទោសអ្នកណា? ជាកំហុសរបស់ឪពុកម្ដាយមែនទេ?
#ចំណេះដឹង# #ការអប់រំកូន# #ឪពុកម្ដាយ# #អប់រំ និងការងារ#
2749
នៅពេលដែលមានក្មេងៗខូចខិល ដើរប៉ោឡែ អាវាសែ ជក់ថ្នាំ បែកឆ្វេង មនុស្សជាច្រើនតែងតែនិយាយថា " អាហ្នឹងមកពីម៉ែឪវាមិនចេះប្រដៅ បានជាវាខូចអ៊ីចឹង មិនដឹងចាស់ទុំ ឈ្លើយ ជក់ថ្នាំបែបហ្នឹង " ចុះមានអ្នកណាដឹងខ្លះទេថា ក្មេងខ្លះ ម៉ែឪប្រដៅណាស់ កាន់តែខូចណាស់ គេថា ម៉ែឪប្រដៅមិនបាន ប្រដៅលែងបាន ចុះឱ្យគាត់ទៅធ្វើបែបណា?
វាជាកំហុស ជាវិប្បដិសារី ជាការឈឺចាប់ខ្លាំងបំផុត ក្នុងនាមជាអាណាព្យាបាលគ្រប់រូប ពេលបានឃើញកូនជ្រុលជ្រួល ដើរផ្លុវខុស ជក់ថ្នាំ ឆ្កួតនឹងល្បែង ស្រីស្រា ដើរលេងលែងស្គាល់ផ្ទះសម្បែង ឈ្លើយ ព្រហើន មិនដឹងខុសត្រូវ មិនស្គាល់ចាស់ទុំ គ្មានឪពុកម្ដាយណា ប្រាថ្នាឱ្យកូនៗក្លាយជាមនុស្សបាតសង្គមបែបនេះឡើយ។ តែពេលខ្លះ ពួកគាត់ពិតជាទ័លតម្រិះហើយ មិនអាចជួយឱ្យកូនត្រឡប់ក្រោយបានទេ ដឹងទេថា ចិត្ត បេះដូងគាត់ឈឺចាប់ គ្រាំគ្រាប៉ុនណា?
ប៉ុន្តែ ចិត្តជាឪពុកម្ដាយ ទោះកូនខុសប៉ុនណា ក៏មិណដាច់ចិត្ត បោះបង់ចោលកូនដែរ រឹតតែមិនអាចឈរមើលគេវាយធ្វើបាបកូន វ៉ៃកូន ធ្វើបាបកូន ដូចធ្វើបាបគាត់ខ្លួនឯងអ៊ីចឹង តែក៏មិនដឹងថា គួរធ្វើបែបណា? គាត់តែងតែប្រដៅកូន ឱ្យដើរផ្លុវល្អ ធ្វើជាមនុស្សល្អ ចៀសវាងនូវអំពើអបាយមុខទាំងឡាយ តែនៅពេលដែលកូនជ្រុលជ្រួស គាត់នៅតែបន្ទោសខ្លួនឯង ថាមកពីគាត់ជាឪពុកម្ដាយ ប្រដៅកូនមិនបានល្អ តែតាមការពិត មកពីកូនជាមនុស្សដែលប្រដៅមិនបាន ដូចពាក្យគេថា " គ្មានគ្រូបាអាចារ្យណាប្រដៅបានឡើយ "។
ប៉ុន្តែវាក៏មានពិតមែន ក្មេងដែលខូចខិល អាក្រក់ ដើរខុសផ្លូវ ព្រោះតែទម្លាប់ និងការប្រៀនប្រដៅរបស់ឪពុកម្ដាយ។ ឪពុកម្ដាយខ្លះ ពេលឃើញកូនធ្វើខុស នៅតែកាន់ជើងកូន នៅតែទំនើងកូន ភាពទំនើងកូនជ្រុលហួសនេះហើយ ដែលជាហេតុនាំឱ្យកូនដើរខុសគន្លង។ អ្នកណាក៏គេស្រឡាញ់ ថ្នាក់ថ្នម មិនបារម្ភពីកូនដែរ តែព្រោះតែការស្រឡាញ់កូនហួសហេតុ អាចធ្វើបាបកូនអ្នកទៅវិញទេ។ ស្រឡាញ់កូន កុំលើកសរសើរពេលឃើញកូនខុស កុំកាន់ជើងកូនពេលកូនមានបញ្ហាជាមួយអ្នកផ្សេង ត្រូវចេះណែនាំកូន និងស្ដីបន្ទោសកូនខ្លះផង បើមិនចង់ធ្វើបាបកូនទៅថ្ងៃមុខ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ប្រផ្នូលល្អ ហេងៗ! សុបិនទាំង ៩ នាំមកនូវសុខភាពល្អ សំណាងល្អ និងលាភពរជ័យចូលមកក្នុងជីវិត
អាចរកបានប្ដី ឬប្រពន្ធបែបហ្នឹង ដឹងតែសំណាងសោយសុខ សុភមង្គលពេញមួយជីវិតហើយ
ការណែនាំពិសេស
យោបល់ទាំងអស់ (0)