Knongsrok

· 01-28

បើមិនចង់គ្រោះថ្នាក់ លិចលង់ផុងខ្លួន ចាំរឿងទាំង ២ នេះទុក្ខ “៣ កុំផឹក ផ្លូវ ៤ កុំដើរ”

#ចំណេះដឹង# #កុំផឹក# #ចំណេះដឹងទូទៅ#

4247

នេះជាមេរៀនដែលគ្រប់គ្នាគួរតែចងចាំទុក តាមពិតទៅ វាមិនមែនជារឿងដែលប្លែកនោះទេ វាជារឿងដែលសាមញ្ញបំផុតនៅក្នុងជីវិតប្រចាំថ្ងៃមនុស្សយើងម្នាក់ៗ គ្រាន់តែអ្នកខ្លះ គាត់មិនបានយកចិត្តទុកដាក់ មើលរំលង ព្រោះយល់ថាវាមិនមានអ្វីដែលធ្ងន់ធ្ងរ។ តែយ៉ាងណាក៏ដោយ ប្រសិនបើយើងមើលរំលងរឿងតូចតាចបែបនេះ ច្បាស់ណាស់ថា វាអាចនឹងធ្វើឱ្យយើងលិចលង់ដោយមិនដឹងខ្លួន ដូចពាក្យគេថា "គ្រាប់ក្រួសតូចៗ ក៏អាចឱ្យយើងដួលបានដែរ" ។ ហេតុនេះហើយ មេរៀននេះអ្នកគួរចងចាំទុក "៣ កុំផឹក ផ្លូវ ៤ កុំដើរ" ។

១. ៣ កុំផឹក

- កុំផឹកគ្រឿងស្រវឹងដើម្បីបំបាត់ភាពសោកសៅ នៅពេលអារម្មណ៍មិនស្ថិតស្ថេរ

បើមានរឿងក្នុងចិត្ត រឿងពិបាកចិត្ត កុំផឹកស្រាដើម្បីបំបាត់ទុក្ខតែម្នាក់ឯង។ ប្រសិនបើគ្មានអ្នកនៅជុំវិញទេ ការផឹកស្រាពេលអ្នកស្ថិតក្នុងស្ថានភាពមិននឹងនវានឹងបង្កឱ្យមានគ្រោះថ្នាក់ខ្លាំង ហើយប៉ះពាល់ដល់សុខភាពថែមទៀតផង។ ពេលផឹកស្រាច្រើនពេក អាចធ្វើឱ្យអ្នកស្រវឹង ឬពុលស្រារហូតដាច់ខ្យល់មិនមែនជារឿងធម្មតាទេ។ កុំគិតទុក្ខព្រួយខ្លាំងពេក ព្រោះអ្វីៗនឹងត្រូវដោះស្រាយបានត្រឹមត្រូវពេលយើងមានចិត្តស្ងប់។

- កុំផឹកស្រាលាយចម្រុះពេលមានស្ថានភាពលំបាក

ចំពោះប្រភេទស្រាមួយចំនួន យើងមិនបានដឹងពីប្រភពដើម គុណភាព ឬសូម្បីតែកម្រិតនៃស្រានោះទេ។ ប្រសិនបើអ្នកបន្តផឹកស្រាប្រភេទនេះដោយបិទភ្នែក និងច្រមុះ វានឹងបង្កគ្រោះថ្នាក់ដល់រាងកាយអ្នកក្នុងរយៈពេលយូរ។ ដូច្នេះ ចូរផឹកក្នុងកម្រិតល្មម កុំលោភលន់ពេក។ ជាពិសេសចំពោះស្រាដែលគុណភាពមិនត្រូវបានធានា ឬមិនត្រូវតាមស្តង់ដារ។

- កុំផឹកស្រាដល់ស្រវឹងពេលចេញក្រៅ ជាពិសេសជួបមនុស្សស្គាល់មិនច្បាស់

ជាតិអាល់កុល គឺជាភេសជ្ជៈដែលបំផ្លាញរាងកាយ។ ដូច្នេះផឹកក្នុងកម្រិតមធ្យមគឺបានហើយ ជាពិសេសនៅពេលចូលរួមពិធីជប់លៀង យើងត្រូវតែយកចិត្តទុកដាក់លើកម្រិតនៃការទទួលទានគ្រឿងស្រវឹង។ ដូច្នេះហើយ កុំខ្វល់ថាអ្នកដទៃស្គាល់ឬអត់ ត្រូវតែប្រុងប្រយ័ត្នជានិច្ច ដើម្បីការពារហានិភ័យដែលអាចកើតមានឡើង។ បើមិនដូច្នេះទេ ប្រសិនបើអ្នកជួបមនុស្សដែលអ្នកមិនស្គាល់ អ្នកគួរទែផឹកល្មមៗបានហើយ កុំឱ្យមានរឿងស្ដាយក្រោយ។ យ៉ាងណាមិញ ការផឹកស្រវឹងដេកដួល គឺដូចាំធ្វើបាបខ្លួនឯង នឹងអាចបង្កឱ្យមានរឿងជាច្រើនកើតឡើង ដែលយើងស្មានមិនដល់។

២. ផ្លូវ ៤ កុំដើរ

- កុំទៅផ្លូវខុស

ដើម្បីក្លាយជាមនុស្ស "ស្ដង់ដារ" នៅក្នុងសង្គមនេះ អ្នកត្រូវតែមានចំណុចសំខាន់ក្នុងការក្លាយជាមនុស្ស។ ធ្វើអ្វីក៏ដោយ អ្នកត្រូវតែមានច្បាប់ផ្ទាល់ខ្លួន។ មិនថាអ្នករកលុយបានប៉ុន្មានទេ ចូរធ្វើវាដោយស្មោះត្រង់។ ផ្លូវខុសដាច់ខាតកុំចូលរួមឆ្លៀតឱកាសដើម្បីប្រយោជន៍ខ្លួនដាច់ខាតកុំធ្វើបែបហ្នឹង។

- កុំដើរតាមផ្លូវប្រព្រឹត្តបទល្មើស

បើដឹងថាមានអ្វីខុស កុំធ្វើជាដាច់ខាត។ ឧទាហរណ៍៖ បោកបញ្ឆោតអ្នកដទៃ ហើយទាញយកប្រយោជន៍ពីគេ។ រឿងបែបនេះ ទោះប្រយោជន៍យ៉ាងណាក៏មិនគួរធ្វើដែរ។ បើមិនដូច្នេះទេ មនសិការរបស់អ្នកនឹងត្រូវបាត់បង់ ហើយទំនាក់ទំនងនឹងត្រូវរលំ។

- កុំដើរផ្លូវកាត់

ក្នុងជីវិត ធ្វើអ្វីតាមវិធីសាមញ្ញ កុំគិតពីផ្លូវកាត់។ រស់នៅក្នុងលោកនេះ គ្មាននំខេកណាដែលធ្លាក់ពីលើមេឃមកដោយងាយៗនោះឡើយ។ ឱ្យតែអ្នកខិតខំប្រឹងប្រែង នោះអ្នកនឹងទទួលបានជោគជ័យ។ ជីវិតគឺយុត្តិធម៌ណាស់ អ្នកសាបព្រោះពូជណា នឹងទទួលបានផ្លែផ្កាពូជនោះ។ ដូច្នេះហើយ បើអ្នកចូលចិត្តផ្លូវកាត់ ហើយមានមូលដ្ឋានគ្រឹះមិនស្ថិតស្ថេរ អ្នកនឹងមិនអាចឈានដល់ចំណុចកំពូលនៃជីវិតដែលអ្នកប្រាថ្នាបានឡើយ។

- កុំដើរផ្លូវចាស់

យកល្អកុំវិលទៅរកផ្លូវចាស់ ជាពិសេសរឿងស្នេហា។ អ្វីដែលបានកន្លងផុតទៅហើយ សូមឱ្យវាកន្លងផុតទៅចុះ។ យកអតីតកាលធ្វើជាមេរៀនសម្រាប់ខ្លួនឯង កុំយកវាធ្វើជាគ្រាប់កាំភ្លើង ដក់ជ្រៅទៅក្នុងការចងចាំរបស់អ្នក។ បើអ្នកដើរតាមផ្លូវចាស់ដោយងងឹតងងុល នោះអ្នកនឹងនៅតែឈឺចាប់តែម្នាក់ឯង។ ប្រសិនបើអ្នករស់នៅដោយគ្មានគោលការណ៍ អ្នកនឹងមានអារម្មណ៍ហេលហាល គ្មានទិសដៅ នៅតែវង្វេងវង្វាន់បែបហ្នឹង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)