Knongsrok
· 01-28
បាបកម្មធ្ងន់ធ្ងរណាស់! កូនៗទាំងឡាយចាំទុក ដាច់ខាតកុំត្អូញត្អែរដាក់ឪពុកម្ដាយ ជាពិសេសក្នុងរឿងទាំង ៤ នេះ
#បាបកម្ម# #ចំណេះដឹង# #ចំណេះដឹងទូទៅ#
9363
បើគ្មានឪពុកម្ដាយ ក៏គ្មានយើងដែរ។ ការត្អូញត្អែរ និងការមិនយល់ចិត្តឪពុកម្តាយរបស់អ្នក គឺជាការមិនគោរពចំពោះអ្នកមានគុណ។ ជាពិសេសក្នុងរឿងទាំង ៤ នេះ ដាច់ខាតកុំរអ៊ូរទាំ ឬត្អូញត្អែរដាក់ឪពុកម្ដាយឱ្យសោះ។
១. កុំត្អូញត្អែរ ពេលឪពុកម្ដាយរអ៊ូរទាំ ស្ដីបន្ទោស
មានការពិតដែលយើងត្រូវយល់ថា ក្រៅពីឪពុកម្តាយយើង មនុស្សជុំវិញយើងគ្មានអ្នកណាហ៊ានស្ដីថា ប្រៀនប្រដៅយើងដូចម្ដាយយើងឡើយ ពួកគេមិនខ្វល់ថាអ្នករស់នៅរបៀបណា សកម្មភាពប្រចាំថ្ងៃរបស់អ្នកទៅជាយ៉ាងណានោះទេ។ ក្តីស្រលាញ់គ្មានព្រំដែន ដែលឪពុកម្តាយមានចំពោះកូន។ គិតទៅ ឪពុកម្តាយមិនដែល ចង់ឱ្យកូនអាក្រក់នោះឡើយ ដូច្នេះហើយ កុំខឹងពេលម្ដាយឪពុកស្ដីថា ព្រោះគាត់ចង់ឱ្យយើងល្អតែប៉ុណ្ណោះ។
២. កុំត្អូញត្អែរអំពីភាពអសមត្ថភាពរបស់ឪពុកម្តាយ
កុំបន្ទោស ឬត្អូញត្អែរថា "ឪពុកម្តាយត្រូវតែបែបនេះ ឬឪពុកម្តាយត្រូវតែបែបនេះ" ប៉ុន្តែនិយាយដោយស្មោះថា "ទោះជាឪពុកម្តាយបែបណាក៏ដោយ ក្នុងនាមជាកូនត្រូវតែសុខចិត្តទទួលយក''។ ឪពុកម្តាយរបស់យើងបានលះបង់ជីវិតដើម្បីយើង និងធ្វើការយ៉ាងលំបាកជាច្រើនឆ្នាំដើម្បីចិញ្ចឹមយើងឱ្យក្លាយជាមនុស្ធំដឹងក្ដីស។ ដូច្នេះហើយ សូមកុំបន្ទោសឪពុកម្ដាយដែលគ្មានសមត្ថភាព ឬទេពកោសល្យដើម្បីឱ្យកូនមានជីវិតប្រសើរជាងមុន។ សូមគោរព និងស្រលាញ់ឪពុកម្តាយដោយអស់ពីចិត្ត។
៣. កុំត្អូញត្អែរអំពីជំងឺរបស់ឪពុកម្តាយ
ពេលឪពុកម្ដាយឈឺ តើយើងអាចធ្វើអ្វី? តើយើងអាចមើលថែឪពុកម្ដាយដោយអស់ពីចិត្តបានទេ? ជីវិតមិនមែនសម្រាប់ត្អូញត្អែរទេ។ ពេលយើងចាស់ទៅបន្តិចម្ដងៗ ឪពុកម្ដាយរបស់យើងក៏ចាស់ទៅៗ រហូតដល់គេចាកចេញពីយើង។
៤. កុំត្អូញត្អែរអំពីភាពយឺតយ៉ាវរបស់ឪពុកម្តាយ
សកម្មភាពរបស់មនុស្សចាស់នឹងយឺតដោយធម្មជាតិ។ ដូច្នេះហើយ សូមកុំរិះគន់ឪពុកម្តាយយើងថាយឺតយ៉ាវជាដាច់ខាត ព្រោះយើងនឹកស្មានមិនដល់ថា ពួកគាត់ត្រូវអត់ធ្មត់ប៉ុនណា ទើបបង្រៀនយើងឱ្យបោះជំហានដំបូងក្នុងជីវិតកាលពីនៅក្មេង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
យោបល់ទាំងអស់ (0)