TNAOT News

· 01-24

ពូហំ៖ ការខិតខំរាល់ថ្ងៃគឺដើម្បីតែគ្រួសារមានសុភមង្គល នឹងមានអ្វីហូបគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ

#ក្រុមគ្រួសារ# #ស៊ូ-ស៊ូ Fighting# #សន្តិសុខ# #សង្គម# #ព័ត៌មានសង្គម#

8230

ជីវិតជាសន្តិសុខពេលខ្លះមិនងាយស្រួលនោះទេ ពេលយប់ឡើងគេគ្រប់គ្នាបានសម្រាកលង់លក់គ្រប់គ្រាន់ តែលោកពូម្នាក់នេះបែរជាត្រូវមានការងារយាមកាមពេលយប់សម្រាកមិនបានស្រួលបួលដូចគេ ពេលខ្លះនៅហាលថ្ងៃ ហាលខ្យល់។

តែទាំងអស់នេះគឺមានមូលហេតុតែមួយគត់គឺដើម្បីគ្រួសាររបស់ពូ ដោយលោកពូហំ គឺជាសន្តិសុខយាមនៅតាមហាងកាហ្វេមួយកន្លែង លោកពូបានប្រាប់សារពត៌មាន TNAOT ថា៖ លោកពូមានកូន៣នាក់នៅក្នុងបន្ទុកគ្រួសារ ហើយមានប្រពន្ធម្នាក់ដែលរាល់ថ្ងៃគាត់មានជំងឺហើយត្រូវទៅពេទ្យជារៀងរាល់ថ្ងៃ។ កូនៗលោកពូនៅរៀនឡើយ ដូច្នេះរាល់ការចំណាយក្នុងគ្រួសារគាត់ត្រូវរាប់រងទាំងអស់ ហើយរាល់ថ្ងៃពេលខ្លះលោកពូក៏បានរកប្រាក់កំរៃប្រចាំថ្ងៃដែរ ដូចជាពេលខ្លះភ្ញៀវបានឲ្យលុយធីបមក គាត់ក៏បានខំសន្សំទុកមិនហ៊ានទិញអ្វី ឬចំណាយអ្វីផ្តេសផ្តាសឡើយ ព្រោះគាត់ដឹងថាគាត់មានបន្ទុកច្រើនត្រូវចំណាយប្រចាំថ្ងៃ។ រាល់ថ្ងៃនេះគាត់មិនដែលចង់បានអ្វីទេគឺលោកពូចង់ឲ្យតែប្រពន្ធនិងកូនរបស់គាត់ រស់នៅដោយមានសុភមង្គល ថ្វីត្បិតតែលោកពូគាត់ហត់នឿយបន្តិចមែន តែកូនៗរបស់គាត់មិនដែលធ្វើឲ្យគាត់លំបាកឡើយ។ កូនលោកពូពេលនេះកំពុងនៅរៀនថ្នាក់វិទ្យាល័យនៅឡើយ ក៏ប៉ុន្តែពេលខ្លះគាត់បានឃើញកូនរបស់គាត់ទទួលជួយលាងចានឲ្យគេនៅតាមហាងក្បែរផ្ទះរបស់គាត់ ពេលដែលពួកគេទំនេរពីការរៀនសូត្រដើម្បីបានប្រាក់កម្រៃបន្តិចបន្តួចចូលក្នុងគ្រួសារបន្ថែម។ ដោយមើលឃើញលោកពូជាគោលចំហរដ៏រឹងមាំក្នុងគ្រួសារ ពីសារព័ត៌មាន  TNAOT សូមជូនពរឲ្យលោកពូមានសុខភាពល្អ នឹងស៊ូៗ នៅក្នុងឆាកជីវិតមួយនេះបើទោះបីជាវាជូរចត់បន្តិចមែន តែក៏យើងអាចមើលឃើញថាគ្រួសារលោកពូ ពិតជាមានសុភមង្គមព្រោះតែកូនៗលោកពូបានដើរតាមគន្លងធម៌ ស៊ូ-ស៊ូ ណា៎ លោកពូហំ កុំចុះចាញ់ថ្វី៕

សម្រួលអត្ថបទដោយ៖ Chhakda

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស