Knongsrok
· 01-22
ក្នុងនាមជាឪពុកម្ដាយ! ត្រូវតែមាន ៣ យ៉ាងនេះចំពោះកូនចៅ ដើម្បីឱ្យកូនចៅរស់នៅទទួលបានពរជ័យធំ ចម្រុងចម្រើនលក្នុងគ្រួសារ
#ចំណេះដឹង# #ការអប់រំកូន# #ចំណេះដឹងទូទៅ#
2059
ដើម្បីជួយបង្កើនពរជ័យដល់កូនចៅជំនាន់ក្រោយ ឪពុកម្ដាយគ្រប់រូបត្រូវតែមានគុណសម្បត្តិធំទាំង ៣ ចំណុចនេះ ដែលនឹងអាចជួយចម្រុងចម្រើនដល់កូនចៅជំនាន់ក្រោយ។
១. សម្របសម្រួល និងអត់ឱន
ក្នុងនាមជាគ្រួសាររស់នៅជាមួយគ្នា អ្នកគួរតែធ្វើតាមគោលការណ៍៖ អត់ធ្មត់មួយនាទី បញ្ហានឹងស្ងប់ស្ងាត់ ថយមួយជំហាន មេឃខ្ពស់សមុទ្រធំទូលាយ។ យើងអាចជ្រើសរើសមិនអត់ឱនចំពោះអ្នកខាងក្រៅ ប៉ុន្តែយើងត្រូវមានការអត់ឱនចំពោះសមាជិកគ្រួសារ។ រស់នៅក្រោមដំបូលតែមួយ មិនចាំបាច់មានគំនុំនឹងគ្នាទេ។
បើអ្នកអត់ឱនឱ្យខ្ញុំ ខ្ញុំសម្របសម្រួលជាមួយអ្នក ហើយភាគីម្ខាងៗដើរថយក្រោយ ទំនាក់ទំនងគ្រួសារនឹងមិនចុះអន់ថយទាល់តែសោះ។ នៅក្នុងសង្គមនេះ វាពិតជាពិបាកសម្រាប់មនុស្សចាស់ជាច្រើនក្នុងការអត់ឱនដល់គ្នា។ ហេតុផលគឺថាពួកគេត្រូវបានជះឥទ្ធិពលដោយគំនិតនៃឋានានុក្រម និងអាយុ។ ពួកគេមានជំនឿថា ដោយសារពួកគេមានអាយុច្រើន ទើបពួកគេមានសិទ្ធិកំណត់ជោគវាសនារបស់កូនចៅ។ ទំនាក់ទំនងរវាងមនុស្សមិនថាស្និទ្ធស្នាលយ៉ាងណានោះទេ គឺសុទ្ធតែមានតុល្យភាព។ លុះត្រាតែអ្នកចេះអត់ឱនដល់គ្នាទើបអ្នកដទៃព្រមទទួលអ្នក។
២. ផ្ដល់សិទ្ធសេរីភាពដល់កូនចៅ
ពេលមនុស្សចាស់ទៅ គឺត្រូវចេះលែងដៃឱ្យកូនចៅដើរហើរចេញក្រៅដោយខ្លួនឯង។ ទាក់ទងនឹងជម្រើសរបស់កូនៗ និងអ្វីដែលពួកគេចង់ធ្វើ ឪពុកម្តាយគួរតែណែនាំ និងមិនត្រូវជ្រៀតជ្រែក បិទសិទ្ធសេរីភាពកូនចៅឡើយ។ មួយជំនាន់ទៅមួយជំនាន់អាចថែរក្សាកិច្ចការរបស់មួយជំនាន់បាន ប៉ុន្តែតើធ្វើដូចម្តេចទើបអាចថែរក្សាកិច្ចការទាំងអស់របស់មនុស្សពីរជំនាន់បាន?
ឪពុកម្តាយមានរបៀបធ្វើការរៀងៗខ្លួន កូនៗក៏មានរបៀបធ្វើការរៀងៗខ្លួនដែរ ឱ្យតែភាគីទាំងពីរគោរពគ្នាទៅវិញទៅមក។ ឪពុកម្តាយដែលនៅតែឱបក្រសោបកូនចៅ មិនចេះលែងដៃ អ្នកនឹងត្រូវរស់នៅយ៉ាងវេទនា។ ស្រមៃមើលថា ប្រសិនបើអ្នកជ្រៀតជ្រែកក្នុងជីវិតរបស់កូន ហើយគាត់អន់ចិត្តនឹងអាកប្បកិរិយានោះ តើគាត់នឹងសប្បាយចិត្តរស់នៅជាមួយអ្នកដែរទេ?
តាមទស្សនៈផ្លូវចិត្ត មនុស្សគ្រប់រូបមានទំនោរធ្វើការជ្រើសរើសដោយសេរី ហើយមិនចង់មានការជ្រៀតជ្រែក ឬរងឥទ្ធិពលពីអ្នកដទៃឡើយ។ នៅពេលដែលកូនបះបោរប្រឆាំងនឹងឪពុកម្តាយ ហើយមិនស្មោះត្រង់នឹងពួកគេ វាប្រហែលជាមិនមែនដោយសារតែពួកគេមិនឱ្យតម្លៃលើការស្រលាញ់គ្រួសារនោះទេ ប៉ុន្តែគ្រាន់តែដោយសារតែពួកគេមិនអាចទប់ទល់នឹងការគ្រប់គ្រងរបស់អ្នកដទៃបាន។
៣. ស្មោះត្រង់ជាមួយអ្នកដទៃ និងខ្លួនអ្នក
នៅពេលដែលមនុស្សប្រាស្រ័យទាក់ទងគ្នា ភាពស្មោះត្រង់ជារឿងដែលល្អបំផុតគឺការគោរពខ្លួនឯង និងអ្នកដទៃ ដោយដឹងពីរបៀបឈរលើទស្សនៈរបស់អ្នកដទៃ ហើយដាក់ខ្លួននៅក្នុងស្ថានភាពរបស់អ្នកដទៃ យកចិត្តគេដាក់ចិត្តឯង។ នោះជាគោលការណ៍ ប៉ុន្តែការពិតមានមនុស្សតិចណាស់ដែលអាចគោរពខ្លួនឯង និងអ្នកដទៃបាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
យោបល់ទាំងអស់ (0)