Knongsrok

· 01-07

តើអ្នកនឹងដោះស្រាយបញ្ហាមួយណាមុន បើវាកើតឡើងក្នុងពេលតែមួយ? រើសមួយដើម្បីដឹងថា អ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ដោះស្រាយបញ្ហា#

3347

ថ្ងៃនេះគេហទំព័រ Knongsrok នឹងនាំអ្នកទៅទាយទំលាប់ពីសំនួរ ១ តែមួយគត់ ដែលនឹងជួយអ្នកអោយយល់ពីអ្វីដែលសំខាន់បំផុតនៅក្នុងជីវិត ។

សំណួរ

ប្រសិនបើមានហេតុការណ៍ ៥ នេះ កើតឡើងក្នុងពេលតែមួយ តើអ្នកនឹងសម្រេចចិត្តដោះស្រាយអ្វីមុនគេ?

ចម្លើយ

១. លួងក្មេងកំពុងយំ

២. រត់ចេញទៅប្រមូលសំលៀកបំពាក់ (មេឃកំពុងភ្លៀង)

៣. បិទរ៉ូមីណេទឹក (ទឹកហូរនឹងជន់លិចផ្ទះបាយទៅហើយ)

៤. បើកទ្វារ (នរណាម្នាក់គោះទ្វា)

៥. លើកទូរស័ព្ទ

១. ប្រសិនបើអ្នកជ្រើសរើសការលួងលោមកូន ដូច្នេះអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នកគឺ "គ្រួសារ" ។

២. ប្រសិនបើអ្នកជ្រើសរើសទៅប្រមូលសំលៀកបំពាក់ពេលមេឃកំពុងភ្លៀង នោះអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក គឺ "ស្នេហា និងទំនាក់ទំនង" ។

៣. ប្រសិនបើអ្នកជ្រើសរើសបិទរ៉ូមីណេទឹកកំពុងហូរ អ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នកគឺ "លុយ" ។

៤. ប្រសិនបើអ្នកជ្រើសរើសបើកទ្វារ បង្ហាញថា អ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នកគឺ "មិត្តភាព" ។

៥. ប្រសិនបើអ្នកជ្រើសរើសលើកទូរស័ព្ទ បង្ហាញថាអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នកគឺ "ការងារ" ៕

ប្រភព៖ brightside/Knongsrok

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)