Lookingtoday
· 2024-01-04
ស្តេចប្រដាល់ ហ្វីលីពីន Manny Pacquiao បញ្ជាក់ពីការប្រកួត Floyd Mayweather ឆ្នាំ២០២៤
#កីឡា# #ប្រដាល់អន្តរជាតិ# #Floyd Mayweather# #Manny Pacquiao#
783

ហ្វីលីពីន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ E.vnexpress. បានប្រាប់ឲ្យដឹងថា កីឡាករប្រដាល់ជើងខ្លាំង ហ្វីលីពីន Manny Pacquiao នឹងឈានជើងចូលសង្វៀន ជាមួយកីឡាករប្រដាល់ជើងខ្លាំង អាមេរិក Floyd Mayweather Jr. ដែលមិនស្គាល់ពាក្យថា ចាញ់ម្ដងទៀត ដោយលើកនេះ ជាការប្រកួតExhibition ។
ក្នុងអំឡុងពេលព្រឹត្តិការណ៍ឆ្នាំថ្មី របស់សហព័ន្ធប្រយុទ្ធ RIZIN នៅទីក្រុង Saitama ប្រទេសជប៉ុន ស្តេចប្រដាល់ហ្វីលីពីន Pacquiao បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតដ៏ធំមួយនៅឆ្នាំ២០២៤។ នេះបើយោងតាមវីដេអូ ដែលបានបង្ហោះនៅលើទំព័រ Facebook របស់សហព័ន្ធ ។
លោក Pacquiao បាននិយាយនៅពេលលោកសុំទោស ទស្សនិកជនដែលការប្រកួត Exhibition Rizn ក្នុងឆ្នាំ ២០២៣ មិនបានកើតឡើង ។ ឆ្នាំក្រោយ ខ្ញុំសង្ឃឹមថានឹងបានជួបអ្នកនៅទីនេះ នៅប្រទេសជប៉ុន ជាមួយនឹងការប្រកួតដ៏ធំមួយ ជាមួយលោក Pacquiao ងាកទៅរកប្រធាន Rizin Nobuyuki Sakakibara ដើម្បីពិនិត្យមើលថា តើគាត់មិនអីទេ ដែលគាត់បង្ហាញឈ្មោះ ។
លោកSakakibara និយាយថា “Floyd Mayweather!” ។ “Floyd Mayweather បាទ ខ្ញុំពិតជារំភើបសម្រាប់រឿងនេះ។ សូមអរគុណ។” មិនមានព័ត៌មានលម្អិតផ្សេងទៀត នៃការប្រកួតត្រូវបានគេបង្ហាញក្រៅ ពីការបញ្ជាក់របស់លោក Pacquiao ។ វាមានរយៈពេលជិត ៩ ឆ្នាំហើយ ចាប់តាំងពីការជួបគ្នាលើកដំបូងរបស់លោក Pacquiao និងលោក Mayweather នៅ Las Vegas ត្រូវបានគេដាក់ឈ្មោះថា “The Fight of the Century”។ លោក Mayweather បានឈ្នះតាមរយៈការសម្រេចជាឯកច្ឆន្ទ និងបង្រួបបង្រួមខ្សែក្រវាត់ WBC, WBA និង WBO Welterweight ។
ការប្រកួតនេះបានបំបែកកំណត់ត្រា បង់ប្រាក់ក្នុងមួយការមើល ដោយមានអ្នកទស្សនិកជនចំនួន ៤.៦ លាននាក់។ លោក Pacquiao ដែលជាអ្នកប្រដាល់ដ៏អស្ចារ្យបំផុតគ្រប់សម័យកាលបានចូលនិវត្តន៍នៅឆ្នាំ ២០២១ ដោយឈ្នះ ៦២ ដង និងចាញ់ ២ ដង។ ចាប់តាំងពីពេលនោះមក លោកបានប្តូរទៅការប្រកួត Exhibition តែប៉ុណ្ណោះ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
យោបល់ទាំងអស់ (0)