Harbor Property

· 2023-10-19

កន្លែងកំសាន្តនៅកោះពេជ្រដែលលោកអ្នកមិនគួររំលង

#ដើរលេង# #កោះពេជ្រ# #Treellion# #ទីក្រុងរណប# #ឧទ្យាន Treellion# #ដើរលេងស្រុកខ្មែរ#

9078


កោះពេជ្រ ត្រូវបានគេស្គាល់ថាជាទីក្រុងថ្មីមួយដែលមានការអភិវឌ្ឍន៍ចម្រុះ ជាមួយនឹងកន្លែងកំសាន្តដ៏ពេញនិយមដែលមានទីតាំងនៅលើច្រាំងនៃទន្លេបាសាក់ និងជាទីក្រុងរណបនៃរាជធានីភ្នំពេញ

ដែលមានផ្ទៃដីសរុបជាង ១០០ ហិកតា។ មុនឆ្នាំ ២០០០ ដីនេះត្រឹមតែជាកូនកោះ និងវាលភក់ ប៉ុន្តែចាប់ពីឆ្នាំ ២០០៦ កោះតូចមួយនេះ ត្រូវបានអភិវឌ្ឍ និងប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្មកណ្តាលក្រុងថ្មីមួយ(CBD) ហើយវាបានប្រែក្លាយជាតំបន់មាសនៃរាជធានីភ្នំពេញ។


គ្របដណ្តប់ទៅដោយគម្រោងសាងសង់ និងអគារខ្ពស់ៗ កោះពេជ្រមានទេសភាពដ៏ស្រស់ត្រកាល និងជាតំបន់លំនៅដ្ឋានលំដាប់ខ្ពស់ កន្លែងកម្សាន្ត មជ្ឈមណ្ឌលតាំងពិព័រណ៍ ក្រុមហ៊ុនពាណិជ្ជកម្ម និងសាលសន្និសីទ។ មានអគារខ្ពស់ៗជាច្រើននៅទីនេះសម្រាប់អាជីវកម្ម អាផាតមិន និងវីឡាប្រណិត​ ការធ្វើដំណើរមានភាពងាយស្រួល ដែលអាចឱ្យអ្នករស់នៅងាយធ្វើដំណើរទៅកាន់តំបន់អាជីវកម្ម និងកន្លែងកម្សាន្តសំខាន់ៗផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ។



ការរស់នៅ នៅលើកោះពេជ្រគឺជាអ្វីដែលអ្នកភ្នំពេញប្រាថ្នា វាមានបរិយាកាសអំណោយផល ការកើនឡើងនៃតម្លៃដី និងផ្ទះ។ លើសពីនេះ កោះពេជ្រក៏ជាតំបន់ដែលមានលក្ខណៈជាសហគមន៍ ផងដែរ ដែលហ៊ុំព័ទ្ធដោយ កន្លែងកម្សាន្ត និងកន្លែងកម្សាន្តដែលទើបនឹងបង្កើតថ្មីជាច្រើន ។


តោះទៅមើលកន្លែងដែលគួរទៅលេងជុំវិញកោះពេជ្រ៖


១. ឧទ្យាន Treellion

ស្ថិតនៅលើផ្លូវកោះពេជ្រ  ឧទ្យាន Treellion គឺជាសួនដែលបានរៀបចំយ៉ាងស្រស់ស្អាត ផ្តល់នូវកន្លែងដ៏ល្អសម្រាប់សម្រាកលំហែកាយ។ នៅទីនេះអ្នកអាចដើរលេងក្នុងសួនដែលមានដើមឈើ និងរុក្ខជាតិចម្រុះ ស្រូបខ្យល់អាកាសបរិសុទ្ធ ឬស្វែងរកកន្លែងអង្គុយដ៏មានផាសុខភាព ដើម្បីគយគន់ទេសភាពដ៏ស្រស់ស្អាត និងមានទីលានវាយកូនហ្គោលខ្នាតតូចនៅក្នុងឧទ្យានផងដែរ។


នៅទីនេះមានផាប់មួយដែលបានដាក់ឡានក្រុងព័ណ៌ក្រហមបែបអឺរ៉ុប ដែលជាកន្លែងលក់គ្រឿងស្រវឹង ស្រាក្រឡុក ប៊ៀរ ស្រាម្ហូបខ្មែរបស្ចិមប្រទេស ត្រី និងដំឡូងបំពងជាដើម វាសមស្របសម្រាប់ការជួបជុំ និងថតរូបលេងកំសាន្ត។


-ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ៨ ព្រឹកដល់ ១០ យប់

-តម្លៃសំបុត្រចូល៖ ឥតគិតថ្លៃ



២. Coconut Park

សួនដូង ជាមជ្ឈមណ្ឌលកម្សាន្តដ៏ពេញនិយមមួយនៅលើកោះពេជ្រ មានទីតាំងនៅផ្លូវកោះពេជ្រ ដែលផ្តល់ជូននូវសកម្មភាពកម្សាន្តបែបលក្ខណៈគ្រួសារជាច្រើនប្រភេទ។ មានទីធ្លាធំទូលាយដែលមានស្មៅធំទូលាយ ដែលសកម្មភាព និងការតាំងពិពណ៌ផ្សេងៗត្រូវបានប្រារព្ធឡើងជាញឹកញាប់។ ដូចគ្នានេះផងដែរ ប្រសិនបើអ្នកមានសត្វចិញ្ចឹម វាក៏ជាកន្លែងដ៏ល្អមួយដើម្បីនាំកូនឆ្កែ ឬកូនឆ្មារបស់អ្នកទៅលេងនៅលើស្មៅ និងរីករាយកំសាន្តជាមួយបទពិសោធន៍ថ្មី ពិសាអាហារនៅកណ្តាលទីក្រុងបែបពិកនិក។ ឧទ្យាននេះក៏មានភោជនីយដ្ឋាន និងហាងល្អៗលក់វត្ថុអនុស្សាវរីយ៍ សៀវភៅ និងអ្វីៗជាច្រើនទៀត។


-ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ពីម៉ោង ៩ ព្រឹក ដល់ ៧ យប់

-តម្លៃសំបុត្រចូល៖ ឥតគិតថ្លៃ

-អនុញ្ញាតឲយកសត្វចិញ្ចឹមចូល

-មានការតាំងពិពណ៌ និងសកម្មភាពផ្សេងៗជារៀងរាល់សប្តាហ៍ផងដែរ។



៣. ក្លឹប DIB

DIB Club គឺជាកន្លែងកសាន្តដ៏ពេញនិយមមួយដែលមានទីតាំងនៅផ្លូវកោះពេជ្រ ចន្លោះសួនដូង និងសួន Treellion។ ជាមួយនឹងអាងហែលទឹកខាងក្រៅដ៏ធំរបស់វា (មានអាងហែលទឹកសម្រាប់មនុស្សពេញវ័យ និងកុមារ) កន្លែងសម្រាកលំហែកាយ បារ និងភោជនីយដ្ឋានក្រោមដំបូលប្រក់ស័ង្កសី និងទីលានបាល់ទាត់ វាពិតជាល្អសម្រាប់ការដើរលេងជាលក្ខណៈគ្រួសារនៅទីក្រុងភ្នំពេញ។ លើសពីនេះ DIB Club ក៏មានសេវាកម្មជួលលក្ខណៈឯកជនដែលសមរម្យសម្រាប់ពិធីខួបកំណើត ពិធីមង្គលការ និងការប្រារព្ធពិធីផ្សេងៗទៀត។


-ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ៩ ព្រឹកដល់ ៩ យប់

-តម្លៃសំបុត្រចូល៖ យ៉ាងតិច ៥ ដុល្លារ



៤. ស្ថានីយ៍ Kart


Kart Station គឺជាកន្លែងជិះឡានប្រណាំង Kart ដំបូងគេនៅប្រទេសកម្ពុជា ដែលមានទីតាំងនៅចំនុចប្រសព្វនៃផ្លូវកោះពេជ្រ និងផ្លូវ Elite ទល់មុខ DIB Club ។


ស្ថានីយ៍ Kart ត្រូវបានសាងសង់ដោយ DIB Club ជាកន្លែងដែលអ្នកអាចមើលឃើញពីទិដ្ឋភាពនឹងសកម្មភាពប្រណាំងដ៏គួរឱ្យចាប់អារម្មណ៍នៅលើដងផ្លូវដែលបានរចនាយ៉ាងប្រណិត។ មិនថាអ្នកមិនធ្លាប់ ឬជាអ្នកដែលមានបទពិសោធន៍នោះទេ នៅទីនេះគ្រប់កម្រិតសម្រាប់អ្នកគ្រប់គ្នា។


-ម៉ោងបើក៖ ថ្ងៃអង្គារដល់ថ្ងៃសុក្រពីម៉ោង ៣ រសៀលដល់ម៉ោង ១០ យប់ថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យពីម៉ោង ១០ ព្រឹកដល់ ៨ យប់។


-តម្លៃសំបុត្រ៖ សម្រាប់ថ្ងៃធម្មតាគឺ ៨ ដុល្លាររយៈពេល ១០ នាទីចំពោះអ្នកអាយុ ១៤ ឆ្នាំចុះក្រោម និង ១០ ដុល្លាក្នុងរយៈពេល ១០ នាទីសម្រាប់អ្នកអាយុ ១៤ ឆ្នាំឡើងទៅ។រីឯចុងសប្តាហ៍គឺ ១០ដុល្លារ សម្រាប់អ្នកអាយុចាប់ពី ១៤ ចុះក្រោម និង១២ដុល្លារ រយៈ១០ នាទីសម្រាប់អ្នកអាយុចាប់ពី ១៤ ឆ្នាំឡើងទៅ។



5. ផ្សាររាត្រីមាត់ទន្លេ

មានទីតាំងនៅ The Élysée ផ្លូវកោះពេជ្រ ផ្សាររាត្រី Riverwalk នេះ គឺជាផ្សាររាត្រីដែលទាក់ទាញភ្ញៀវទេសចរជាច្រើន។ ពេលដើរតាមមាត់ទន្លេ អ្នកនឹងឃើញមនុស្សជាច្រើន បូករួមនឹងចង្វាក់ភ្លេង រីករាយកំសាន្តជាមួយបរិយាកាសពេលរាត្រី។ មានស្តង់ជាច្រើនសម្បូរទៅដោយ គ្រឿងក្រអូប សម្លៀកបំពាក់ទាន់សម័យ និងគ្រឿងប្រើប្រាស់។ ជាមួយគ្នានេះ អាហារសម្រន់ និងភេសជ្ជៈជាច្រើនប្រភេទក៏មានលក់នៅទីនេះផងដែរ ដូចជាអាហារតាមចិញ្ចើមផ្លូវ នឹងអាហារដែលលក់នៅតាមហាងមួយចំនួនតូច។ ស្តង់តូចៗទាំងនេះមានដំបូលពណ៌ក្រហមជាពិសេស ដែលទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សគ្រប់រូប។


-ម៉ោងបើក៖ រៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ចាប់ពីម៉ោង ៤រសៀល ដល់ ១០យប់។

-តម្លៃសំបុត្រ៖ ឥតគិតថ្លៃ។



ក្រៅពីភាពទាក់ទាញដែលបានរៀបរាប់ខាងលើ មានផ្សារទំនើប ភោជនីយដ្ឋាន និងកន្លែងកម្សាន្តជាច្រើននៅជុំវិញកោះពេជ្រ ដើម្បីបំពេញតម្រូវការជីវិតរស់នៅប្រចាំថ្ងៃ។ អ្នកក៏អាចធ្វើដំណើរទៅកាន់ផ្សារទំនើប AEON 1 ដែលមានហាង និងភោជនីយដ្ឋានម៉ាកល្បីៗក្នុងស្រុក និងអន្តរជាតិជាច្រើនបានយ៉ាងឆាប់រហ័ស។ សរុបមក កោះពេជ្រគឺជាតំបន់ដែលមានភាពអ៊ូអរក្នុងរាជធានីភ្នំពេញ ដែលផ្តល់ជូននូវជម្រើសកម្សាន្ត និងលំហែជាច្រើន។ 


លោកអ្នកអាចស្វែងរកផ្ទះសម្រាប់ជួល ផ្ទសម្រាប់លក់នៅតំបន់កោះពេជ្រ តាមរយៈ Harbor Property! 

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288 , +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633

ចុចលីងនៅទីនេះដើម្បីធ្វើការស្ទង់មតិឈ្នះរង្វាន់ពី Harbor Property!



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)