Harbor Property

· 2023-08-25

ភូមិទឹកស្រែ នាំអ្នកទេសចរទៅកាន់ដំណើរផ្សងព្រេង និងទេសភាពធម្មជាតិដ៏ត្រកាល

#ដើរលេង# #អ្នកទេសចរ# #ស្រុកស្រែអំបិល# #ដើរលេងស្រុកខ្មែរ#

11828

ផ្ទះស្នាក់ បោះតង់ ដើរកំសាន្តព្រៃ សកម្មភាពបែបដំណើរផ្សងព្រេងបែបនេះ លោកអ្នកអាចរកបាននៅភូមិទឹកស្រែ ដែលជាភូមិស្នាក់សម្រាប់បម្រើភ្ញៀវទេសចរ។ ភូមិទឹកស្រែស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។ 



អ្នកទេសចរ ពិតជានឹងរីករាយជាមួយនឹងរសនិយមបែបធម្មជាតិ ដែលមានទាំងព្រៃប្រឹក្សា ដងព្រែក និងទេសភាពបែបស្រុកស្រែចម្ការ។ នាពេលរាត្រីអ្នកទេសចរអាចមើលទេសភាពដងព្រែក លោកអ្នកអាចមើលឃើញសត្វអំពិលអំពែកភ្លឺៗដែលធ្វើឲ្យយើងមានអារម្មណ៍ប្លែក។


បរិយាកាសបែបធធម្មជាតិដូចនេះគឺបានទាក់ទាញភ្ញៀវទេសចរជាពិសេសយុវជនវ័យក្មេងជាច្រើន ឲ្យមកកំសាន្តនៅទីនេះ។ យោងតាមការបង្ហោះសាររបស់ម្ចាស់ផ្ទះស្នាក់រូបនេះតាមបណ្តាញសង្គមបានឲ្យដឹងថា៖ ការកំសាន្តនៅទីនេះប្រៀបដូចជាការផ្សងព្រេង មានការបង្ហាត់បង្រៀនពីអ្នកជំនាញដើរព្រៃ ដើម្បីធានាថាអ្នកទេសចរបានទទួលនូវបទពិសោធន៍គួរឲ្យចាប់អារម្មណ៍។ 



ភាគច្រើនអ្នកទេសចរដែលមកកំសាន្តនិងស្នាក់នៅទីនេះ គឺភាគច្រើនជាអ្នកដែលស្វែងរកទីស្ងប់សុខ ផ្សងព្រេង និងអ្នកស្រលាញ់បរិស្ថាន។ បោះតង់ស្នាក់នៅ ជិះទូកកំសាន្ត ជិះកង់គយគន់ទេសភាព ជិះម៉ូតូឡើងភ្នំ ស្ទូចត្រី និងមើលអំពិលអំពែកនាពេលរាត្រី។ សកម្មភាពដ៏រីករាយមិនអាចបំភ្លេចបាននេះបានធ្វើឲ្យដំណើរកំសាន្តរបស់អ្នកក្លាយជាដំណើរកំសាន្តមិនអាចបំភ្លេចបាន។


នាពេលបច្ចុប្បន្នអ្នកភូមិដែលរស់នៅតំបន់ភូមិទឹកស្រែ បានប្រែមុខមាត់និងជីវភាពមួយកម្រិត ហើយការរស់នៅប្រកបដោយភាពប្រសើរជាងមុន។ ដោយសារមានការគាំទ្រពីក្រសួងបរិស្ថាន បានធ្វើឲ្យតំបន់ភូមិទឹកស្រែបានលេចមុខមាត់និងមានគេស្គាល់ច្រើនគួរឲ្យកត់សំគាល់។ ចំណែកឯអ្នកភូមិដែលធ្លាប់តែដើរកាប់ព្រៃ និងជាស្រ្តីមេផ្ទះ បានក្លាយជាអ្នកនាំផ្លូវ និងជាអ្នកផ្តត់ផ្គង់ម្ហូបអាហារដល់អ្នកទេសចរ។ សហគមន៍មួយនេះអាចរកប្រាក់ចំណូលបានពីទេសចរបន្ទាប់បន្សំក្រៅពីរបរធ្វើស្រែចំការ៕



អានអត្ថបទបន្ថែ៖ និន្នាការផ្ទះស្នាក់បែបទេសចរនៅក្នុងប្រទេសកម្ពុជា .

លោកអ្នកអាចស្វែងរកដីសម្រាប់លក់ តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ!

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288 , +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633

ចុចលីងនៅទីនេះដើម្បីធ្វើការស្ទង់មតិឈ្នះរង្វាន់ពី Harbor Property!




សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)