Knongsrok

· 2023-10-10

បើអ្នកមានកូនស្រី សូមបង្រៀនកូនរបស់អ្នកឲ្យចេះបដិសេធរឿង ៧ យ៉ាងនេះ-2

#ចំណេះដឹង# #ការចិញ្ចឹមកូនប្រុសស្រី# #ចំណេះដឹងទូទៅ#

5520

ការចិញ្ចឹមកូនប្រុសស្រី គឺត្រូវយកចិត្តទុកដាក់និងបារម្ភចំពោះពួកគេអស់មួយជីវិត។ប្រសិនបើ អ្នកកំពុងធ្វើជាម្តាយឪពុកគេ ហើយមានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ ត្រូវប្រាប់នាងថា ធ្វើជាមនុស្សត្រូវចិត្តល្អ ចិត្តទូលាយ ប៉ុន្តែក៏ត្រូវមានកំរិតដែរ កុំឲ្យខ្លួនឯងរងទុក្ខហួសប្រមាណ ត្រូវស្រលាញ់ខ្លួនឯងឲ្យបានច្រើន។ នៅក្នុងលោកនេះ ទោះជាកូនប្រុសឬស្រីក៏ដោយ ត្រូវតែរស់នៅដោយភាពតស៊ូមុតមាំ។

សូមបង្រៀនកូនស្រីឲ្យយល់អំពីពាក្យថា៖ មនុស្សរស់នៅ មិនមែនបំពេញក្តីរំពឹងរបស់អ្នកដទៃតែប៉ុណ្ណោះទេ និងរស់នៅដើម្បីអោយផ្គប់ចិត្តនរណាម្នាក់នោះទេ គឺត្រូវរស់នៅប្រកបដោយភាពជាខ្លួនឯង។ប្រសិនបើ អ្នកមានកូនស្រី សូមបង្រៀនពួកនាងឲ្យចេះបដិសេធចំពោះរឿងទាំង៧យ៉ាងនេះដើម្បីជៀសវាងរងការបោកប្រាស់ពីអ្នកដទៃ។

០១. ត្រូវរកប្រាក់ដោយខ្លួនឯង នៅខាងក្រៅត្រូវរៀនចេះបដិសេធចំពោះប្រាក់ដែលអ្នកដទៃអោយដោយទទេរ

សូមប្រាប់កូនស្រីរបស់អ្នកថា៖ មិនថាពេលណាក៏ដោយ ចង់ចំណាយប្រាក់ ត្រូវរៀនចេះពីសមត្ថភាពរកប្រាក់ដោយខ្លួនឯងជាមុនសិន នៅខាងក្រៅត្រូវបដិសេធការចាយប្រាក់របស់អ្នកដទៃ។ ពីព្រោះ នៅក្នុងដំណើរជីវិតមនុស្ស គ្មានពាក្យថាធ្វើអ្វីដោយទទេរ និងមិនគិតថ្លៃនោះឡើយ។

អ្នកវិទ្យាសាស្រ្តសង្គមម្នាក់បាននិយាយថា៖ “ ការបោះកាត្វកិច្ចការងារនិងសង្គមរបស់ខ្លួនចោល គឺបានន័យថាអ្នកបានបោះបង់ចោលឳកាសកាន់តែប្រសើរនៅក្នុងសង្គមមួយនេះ។”មិនថាពេលណាទេ មិនត្រូវទទួលយកកាដូ ឬអំណាយរបស់អ្នកដោយឥតលក្ខខណ្ឌនោះទេ ទោះជាម្នាក់នោះជាប្តីរបស់អ្នកក៏ដោយ។ មនុស្សស្រី ចាំបាច់ត្រូវមានសមត្ថភាពរកប្រាក់ដោយខ្លួនឯង ចង់បានអ្វី គឺប្រឹងប្រែងទៅរកដោយខ្លួនឯង។ ប្រសិនបើ ត្រូវការប្រាក់ជាបន្ទាន់ ត្រូវត្រលប់ទៅផ្ទះពិភាក្សាជាមួយម្តាយឪពុកខ្លួនសិន តែមិនមែនស្តាប់តាមពាក្យសំដីគេដោយងាយនោះឡើយ ហើយថែមទាំងចាយប្រាក់របស់គេតាមទំនើងចិត្ត។

០២. កុំទទួលយកចំណី ទឹក ឬភេសជ្ជៈរបស់ជនប្លែកមុខ

មនុស្សគ្រប់គ្នា សុទ្ធតែត្រូវការពេលវេលាផ្ទាល់ខ្លួន ហើយមិនសង្ឃឹមថាត្រូវបានអ្នកដទៃជ្រៀតជ្រែក ឬរំខាននោះឡើយ។ទោះបីជាម្តាយឪពុកក៏ដោយ កូនស្រីក៏មិនសង្ឃឹមថាត្រូវបានពួកគេរំខានច្រើនពេកដែរ។ ដំណើរជីវិតរបស់កូនស្រីវែងឆ្ងាយណាស់ ត្រូវការឲ្យខ្លួននាងទៅរៀនចេះប្រឈមមុខនិងគ្រោះថ្នាក់ ឬភាពមិនល្អជាច្រើន។

ក្នុងនាមជាម្តាយឪពុកមិនអាចនៅក្បែរខ្លួនកំដរពួកនាងរហូតនោះឡើយ ប៉ុន្តែសូមប្រាប់នាងថា៖ នៅខាងក្រៅ កុំទទួលយកចំណី ទឹក ឬភេសជ្ជៈពីជនប្លែកមុខឲ្យសោះ។ស្របពេលនោះ ពេលទៅកន្លែងដែលមិនស្គាល់ ត្រូវនាំមនុស្សដែលទុកចិត្តបំផុត ទៅជាមួយផងដែរ។

ធ្វើជាមនុស្ស មិនអាចមានចិត្តបំណងអាក្រក់ឡើយ ប៉ុន្តែក៏មិនអាចមិនការពារសូម្បីបន្តិចនោះទេ។ មនុស្សជាច្រើនតែងតែពាក់មុខចិត្តល្អ តែចិត្តវិញខ្មៅកង្វក់។នៅពេលពួកគេនៅខាងក្រៅ ត្រូវបង្រៀនពួកគេឲ្យចេះការពារខ្លួន។សូមប្រាប់កូនស្រីរបស់អ្នកថា កុំទាក់ទងជាមួយមនុស្សដែលមិនស្គាល់នៅក្នុងកន្លែងស្ងាត់ឬលក្ខណៈសំងាត់ឲ្យសោះ។ប្រសិនបើចាំបាច់ត្រូវជួបគ្នា អាចជ្រើសរើសទីកន្លែងដែលមានមនុស្សច្រើនបាន។ការរៀនចេះការពារខ្លួន គឺជារឿងដែលមនុស្សគ្រប់ស្រទាប់អាយុចាំបាច់ត្រូវមាន។

០៣.បដិសេធការរាប់អានជាមួយមិត្តមិនល្អ ត្រូវរាប់អានជាមួយមនុស្សដែលមានថាមពលវិជ្ជមាន

មនុស្សម្នាក់ រាប់អានមិត្តដូចម្តេច និងមានដំណើរជីវិតបែបនោះដូចគ្នា។ សូមប្រាប់ទៅកូនស្រីរបស់អ្នកអំពីការរៀនចេះបដិសេធនៅជាមួយមិត្តមិនល្អ ហើយរៀនចេះទៅរាប់អានមនុស្សដែលមានថាមពលវិជ្ជមានអោយបានច្រើន។ ពីព្រោះមិត្តដែលមានចរិកមិនល្អ មិនថាទស្សនៈឬទង្វើរឡើយសុទ្ធតែអាចមានឥទ្ធិពលដល់គេ។នៅក្នុងដំណើរជីវិត អាចរាប់អានមនុស្សអោយបានច្រើន ព្រោះមនុស្សទាំងនោះនឹងនាំមកនូវបទពិសោធន៍ និង របៀបរស់នៅក្នុងជីវិតខុសៗគ្នា។ប៉ុន្តែ មនុស្សមួយចំនួន អ្វីដែលពួកគេបាននាំមកគឺថាមពលអវិជ្ជមាន ម្យ៉ាងទៀតពួកគេគ្មានគុណធម៌ និងទស្សនៈមិនត្រឹមត្រូវ អ្វីដែលល្អបំផុតគឺត្រូវនៅឲ្យឆ្ងាយពីពួកគេ។ចំពោះមិត្តបែបនេះ គឺមិនចាំបាច់ទៅផ្គាប់ចិត្តពួកគេឡើយ។

ធ្វើជាមនុស្សត្រូវមានគោលការណ៍របស់ខ្លួន កុំមានការពាក់ព័ន្ធជាមួយមនុស្សដែលគ្មានគុណតម្លៃអោយសោះ។ នៅក្នុងដំណើរជីវិតត្រូវរាប់អានជាមួយមនុស្សដែលមានថាមពលវិជ្ជមានអោយបានច្រើន។ពីព្រោះ មនុស្សដែលមានថាមពលវិជ្ជមាន នឹងអាចនាំអ្នកដើរលើផ្លូវដែលមានអនាគត បែបនេះទើបអាចអោយអ្នកកាន់តែទទួលបានភាពកក់ក្តៅ និងក្តីស្រលាញ់។

០៤.បដិសេធទៅកាន់មនុស្សប្រុសដែលមានប្រពន្ធកូនហើយ ទោះបីគេល្អប៉ុណ្ណាក៏ដោយ

ពេលដែលកូនស្រីរបស់អ្នក ឈានដល់អាយុត្រូវមានស្នេហា។ សូមក្រើនរំលឹកដល់នាងថា៖ “ដាច់ខាតត្រូវស្រលាញ់មនុស្សប្រុសម្នាក់ដែលអាចពឹងពាក់បាន ផ្តល់អនាគតដល់កូនបាន បដិសេធចំពោះមនុស្សដែលមានប្រពន្ធកូនរួច។ នៅក្នុងសង្គមមួយនេះ មានមនុស្សប្រុសដែលរៀបការហើយជាច្រើន យល់ពីច្បាប់នៃសេចក្តីស្នេហា រមែងតែងអាចយកចិត្តរបស់ក្មេងស្រីទើបពេញក្រមុំបានដោយងាយៗ។

ប៉ុន្តែ ពេលឋិតនៅក្នុងអាយុដែលត្រូវមានស្នេហា ដាច់ខាតត្រូវមានព្រំដែន និងគោលការណ៍របស់ខ្លួន។ គោលការណ៍នេះគឺ៖ ចរិកលក្ខណៈអាចទុកចិត្តបាន ម្យ៉ាងទៀត គេដាច់ខាតជាមនុស្សប្រុសខ្លួនមួយ។ ពីព្រោះ ចរិកលក្ខណៈរបស់មនុស្សម្នាក់ អាចកំណត់ពីភាពយូរអង្វែងរបស់អាពាហ៍ពិពាហ៍មួយបាន។ស្រលាញ់មនុស្សប្រុសម្នាក់ខ្លួនមួយ អាចកំណត់បាននូវអនាគតនៃស្នេហាមួយនេះ។ សូមប្រាប់ទៅកូនស្រីសំណព្វចិត្តរបស់អ្នកថា មិនថាពេលណាក៏ដោយ មិនត្រូវទៅជឿសំដីរបស់មនុស្សប្រុសដែលមានប្រពន្ធកូនរួចនោះទេ។ ស្នេហាពិត ដាច់ខាតកសាងលើមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តគ្នា និងស្មោះត្រង់ទៅវិញទៅមក។

០៥.នៅលើដំណើរជីវិត បដិសេធចំពោះការពឹងផ្អែក រក្សាភាពឯករាជ្យរបស់ខ្លួន

នៅលើដំណើរជីវិតសូមប្រាប់ទៅកូនស្រីរបស់អ្នកថា៖ មិនថាពេលណាក៏ដោយ ឲ្យតែខ្លួនឯងមានភាពឯករាជ្យ ទើបអាចរស់នៅប្រកបដោយឆន្ទៈ។ការរស់នៅ កុំធ្វើជាបញ្ជើក្អែក កាន់តែមិនអាចពឹងផ្អែកលើអ្នកដទៃហួសហេតុពេកឡើយ។ លើដំណើរជីវិត មនុស្សដែលអាចពឹងពាក់បានបំផុត នោះគឺខ្លួនឯង។ ពេលរក្សាគន្លាតជាមួយអ្នកដទៃ ទោះរស់នៅមានការលំបាកបន្តិចមែន ក៏ត្រូវព្យាយាមបដិសេធការពឹងផ្អែកដែរ។ ជីវិតនេះវែងណាស់ រៀនចេះពឹងពាក់ខ្លួនឯង ត្រូវធ្វើខ្លួនរឹងរាំងជានិច្ច ទើបពេលអនាគតជួបព្យុះភ្លៀង គ្មានការភិតភ័យស្លន់ស្លោរ។

ស្របពេលនេះដែរ មនុស្សស្រីម្នាក់អាចរក្សាភាពឯករាជ្យ ក៏អាចរស់នៅប្រកបដោយភាពទាក់ទាញដែរ។កុំខ្លាចភាពបរាជ័យនាំមកអោយអ្នកនូវភាពឈឺចាប់ សូមអ្នកព្យាយាមទៅពុះពារទើបអាចទទួលបានភាពរីកចំរើន។ពេលជួបឧបសគ្គ ក្រោកឈរឡើងដោយក្តីញញឹម បន្តទម្លុះវា មិនយូរមិនឆាប់នឹងក្លាយទៅជាបុគ្គលជោគជ័យ។ សូមប្រាប់កូនស្រីរបស់អ្នកថា៖ មនុស្សរស់នៅមួយជីវិត ត្រូវបង្ហាញនូវតម្លៃរបស់ខ្លួន ទើបអាចរស់នៅប្រកបដោយគុណតម្លៃ។

០៦. កុំដើម្បីអ្នកដទៃ ហើយបោះបង់ខ្លួន និងក្តីស្រម៉ៃរបស់ខ្លួន

ឆាកជីវិតមនុស្សប្រៀបដូចជាការសាងបតិបត្តិ កុំរស់នៅក្លាយទៅជាសំបកក្រៅរបស់អ្នកដទៃ កាន់តែមិនអាចព្រោះតែនរណាម្នាក់ធ្វើការពលីលះបង់រហូតដល់បាត់បង់ភាពជាខ្លួនឯង។នៅប្រសិនបើមានមនុស្សម្នាក់ ស័ក្តសមឲ្យអ្នកស្រលាញ់ អ្នកអាចទៅស្រលាញ់គេដោយភាពច្បាស់លាស់បាន ប៉ុន្តែ សូមកុំស្រលាញ់គេរហូតដល់បោះបង់ខ្លួនឯងចោលអោយសោះ។

សូមប្រាប់ទៅកូនស្រីរបស់អ្នកថា៖ ប្រសិនបើមនុស្សម្នាក់ តែងធ្វើឲ្យខាតប្រយោជន៍ដល់ខ្លួន មិនអាចឲ្យរូបគេរីកចំរើនបាន និងកាន់តែពូកែនោះ សូមជ្រើសរើសដើរចេញពីគេចុះ។ នៅក្នុងដំណើរស្នេហា ការចេះគោរពគ្នា រីកចំរើនជាមួយគ្នា ក្រេបចំណេះដឹងជាមួយគ្នា ទើបអាចដើរលើផ្លូវនេះបានយូរអង្វែង។មិនថាជីវិតមានសម្ពាធប៉ុណ្ណាទេ សូមប្រាប់កូនស្រីរបស់អ្នកថា ព្យាយាមដើរលើផ្លូវរបស់ខ្លួន ស្រលាញ់អាជីពរបស់ខ្លួន ដេញតាមក្តីស្រលាញ់របស់ខ្លួនចុះ។គ្មាននរណាម្នាក់អាចមកប្តូរទស្សនៈគំនិតរបស់អ្នកឡើយ កុំបោះបង់ចិត្តដើមរបស់អ្នកដោយងាយៗអោយសោះ។

០៧.សូមបង្រៀនកូនស្រីរបស់អ្នក រស់នៅដោយភាពតស៊ូនិងអំណត់

កុំដួលរលំក្រោយព្យុះភ្លៀងដោយងាយៗ កុំដកថយដោយសារតែមានអារម្មណ៍ថាមានឧបសគ្គច្រើន។ ប្រសិនបើអ្នកមានកូនស្រី សូមបង្រៀនគេថា៖ មិនថាជួបការលំបាកយ៉ាងម៉េចនោះទេ សូមរស់នៅដោយភាពតស៊ូនិងអំណត់បន្តិច។ មានពាក្យមួយគេនិយាយថា៖ អ្នកត្រូវតែរឹងមាំឡើង គេល្អដាក់អ្នក អ្នកអាចរស់នៅបាន គេមិនល្អដាក់អ្នក អ្នកក៏នៅតែអាចរស់នៅបានដែរ នេះទើបជាសមត្ថភាពពិតរបស់មនុស្ស។

យើងត្រូវរស់នៅដោយភាពប្រឹងប្រែង និងលើកកំពស់ខ្លួនឯង។ ជីវិតមួយនេះគឺរីកចំរើននិងផ្លាស់ប្តូរមិនឈប់។សូមប្រាប់កូនស្រីអ្នកថា៖ តួឯកនៅលើវេទិការ អាចជាអ្នកខ្លួនឯង សូមបង្កើតភាពអស្ចារ្យសម្រាប់ខ្លួនឯង។នៅក្នុងជីវិត ដ្បិតតែមានឧបសគ្គ និងការអស់សង្ឃឹម ប៉ុន្តែ ប្តូរចិត្តគំនិតមកវិញ ខាំធ្មេញសង្កត់ចិត្ត រឿងជាច្រើនគឺកន្លងផុតទៅហើយ។ជីវិតមនុស្សមិនស្របបំណងទេ គឺជាភាពមិនទៀងទាត់។ រក្សាចិត្តគំនិតវិជ្ជមាន ប្រឈមមុខនិងការរស់នៅ តស៊ូអំណត់ រស់នៅដោយមានបញ្ញា នេះទើបជាអ្វីដែលត្រូវបំពេញនៅក្នុងជីវិតមួយនេះ។

រៀបរាងដោយ៖MCB/ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)