Knongsrok

· 2023-10-09

តើពេលវេលាដែលកក់សក់ល្អបំផុតគឺនៅពេលណា?-2

#គន្លឹះថែទាំសុខភាព# #បញ្ហាជ្រុះសក់# #សុខភាព#

801

បច្ចុប្បន្នមនុស្សទូទៅមិនទាន់ឈានដល់វ័យ ៤០ ទៅ ៥០ឆ្នាំផងក៏មានបញ្ហាជ្រុះសក់ សក់បែកចុង និងបញ្ហាស្បែកក្បាលជាច្រើន។ ថ្ងៃនេះយើងនឹងលើកអំពីពេលវេលានៃការកក់សក់ដែលល្អបំផុត និងត្រឹមត្រូវមកបង្ហាញដល់ប្រិយមិត្តអ្នកអានអោយបានជ្រាបដឹងទាំងអស់គ្នា។

មានមនុស្សមួយចំនួនតែងតែចូលចិត្តក្រោកពីដំណេកហើយចូលទៅងូតទឹកតែម្តង តាមពិត ចំពោះមនុស្សស្រីគឺមានផលប៉ះពាល់យ៉ាងខ្លាំងដល់សសៃសក់ ពីព្រោះពេលដែលអ្នកភ្ញាក់ពីដំណេក មុខងាររាងកាយរបស់មនុស្សក៏ទើបតែភ្ញាក់ដូចគ្នា ចរន្តឈាមក៏មិនទាន់បានដំណើរការប្រក្រតីដែរ។ ដូច្នេះស្បែកក្បាលក៏ដូចគ្នា ពេលដែលអ្នកក្រោកឡើងងូតទឹកភ្លាមៗ ធ្វើអោយរំញោចដល់ស្បែកក្បាល ជាពិសេសគឺទឹកត្រជាក់ វាជម្រុញឈាមក្នុងខួរក្បាលកាន់តែលឿន បែបនេះបង្ករផលប៉ះពាល់ដល់សុខភាព និងងាយធ្វើអោយសក់ជ្រុះ។

ចាប់ពីម៉ោង៣ទាបភ្លឺ រហូតដល់ម៉ោង១០ព្រឹក រន្ធញើសរបស់ស្បែកក្បាលបានធ្វើការបើក និងមានលក្ខណៈធូរ នៅពេលនោះសក់ក្បាលកំពុងឋិតនៅក្នុងដំណាក់កាលលូតលាស់ ប្រសិនបើនៅពេលនោះលោកអ្នកធ្វើការកក់សក់ នឹងបណ្តាលអោយសក់ក្បាលរបស់លោកអ្នកដាច់ ហើយសាប៊ូងាយជ្រៀតចូលទៅក្នុងរន្ធញើស បណ្តោលអោយសក់ផុយ និងជ្រុះ។

ចំពោះពេលវេលាដែលល្អបំផុតសម្រាប់ការកក់សក់ គឺចាប់ពីចម្លោះម៉ោង១០ព្រឹក រហូតដល់ម៉ោង២រសៀល ព្រោះសីតុណ្ហភាពគ្រប់គ្រាន់ ព្រមទាំងងាយធ្វើអោយសក់ស្ងួតដោយឯកឯងដោយមិនចាំបាច់ប្រើម៉ាស៊ីនផ្លុំសក់ឡើយ ជាពិសេសទៀតនោះ ធ្វើអោយសក់មានសុខភាពល្អ។ ប៉ុន្តែជឿជាក់ថានៅចន្លោះម៉ោងនេះលោកអ្នកសុទ្ធតែបំពេញការងារ និងប្រកបអាជីវកម្ម ដូច្នេះ គួរតែជ្រើសរើសការកក់សក់នៅពេលល្ងាច ឬពេលយប់ ហើយត្រូវផ្លុំសក់អោយស្ងួតមុនពេលចូលគេង កុំអោយមានបញ្ហាឈឺក្បាល ឬជ្រុះសក់។

រៀងរាងដោយ៖ Mythical Bird /ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស