Phanou Social Media

· 2023-11-06

វិធីសាស្ត្រងាយៗទាំង 7 ដើម្បីឲ្យស្បែកមុខរាងកាយស្រស់ស្អាតក្មេងជាងវ័យ!

#គន្លឹះថែទាំសុខភាព# #ការថែទាំសុខភាពភ្នែក# #សុខភាព#

3329

ជាការពិតណាស់នាពេលបច្ចុប្បន្នយើងនេះ ជាពិសេសយុវជនយុវតីសម័យថ្មី តែងតែចង់បាននៅស្បែកស្អាត រាងកាយមានសុខភាពល្អមាំមួនជាពិសេសគឺផ្ទៃមុខ។ហើយថ្ងៃនេះដែរខ្ញុំបាទ Phanou Social Media នឹងនាំមកនូវអត្ថបទមួយដែលបង្ហាញអំពីសម្រស់និងសុខភាពចែកជូនប្រិយមិត្តរបស់ខ្ញុំឲ្យបានយល់ច្បាស់និងទទួលបាននូវសម្រស់ស្រស់ស្អាតតិចផង ហើយចំណុចសំខាន់ៗទាំងនោះមាន 7 យ៉ាងដូចខាងក្រោម។

(រូបតំណាង)

1.ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់

ជាការពិតមែនក្នុងសម័យបច្ចេកវិទ្យាទំនើប មនុស្សយើងមិនមានការគេងគ្រប់គ្រាន់នោះទេ ព្រោះពួកគេរវល់តែ លេងបណ្ដាញគេហទំព័ររបស់សង្គម មានដូចជា facebook tik tok instagram bigo live និងអ្វីជាច្រើនផ្សេងទៀត នេះហៅគឺជាមូលហេតុមួយដែលធ្វើឲ្យពួកគេមិនបានទទួលទានដំណេកឲ្យបានគ្រប់គ្រាន់។ តែទោះបីជាយ៉ាងណាបើអ្នកគិតគូរដល់សុខភាពនិងសម្រស់របស់អ្នកទាំងអស់គ្នា គួរតែទម្លាប់បោះបង់នៅទម្លាប់អាក្រក់ទាំងអស់នេះទេ។ដោយអ្នកទាំងអស់គ្នាគេងមួយថ្ងៃឲ្យបាន 8 ម៉ោងឬក៏យ៉ាងតិច 6 ម៉ោងក្នុងមួយយប់។

(រូបតំណាង)

2.ត្រូវហាត់ប្រាណឲ្យបានទៀងទាត់

ដូចដែលអ្នករាល់គ្នាបានដឹងរួចមកហើយថា ការប្រាណបានជួយឱ្យអ្នកទាំងអស់គ្នាមានសុខភាពល្អ មិនតែប៉ុណ្ណោះវាថែមទាំងជួយឲ្យអ្នកទាំងអស់គ្នា ទទួលបាននៅរាងស្អាតនិងរូបសម្រស់ស្រស់ថ្លា។ព្រោះថានៅពេលដែលអ្នកទាំងអស់គ្នាហាត់ប្រាណ នោះចរន្តឈាមរបស់អ្នកទាំងអស់គ្នារត់បានស្រួល ធ្វើឱ្យបាត់បង់នៅស្ត្រេស និងភាពតានតឹងនៅក្នុងអារម្មណ៍ផ្សេងៗ កត្តាទាំងអស់នេះហើយបានជួយលុបបំបាត់នូវស្នាមជ្រីញជ្រួញនៅលើផ្ទៃមុខ ធ្វើឱ្យមុខរបស់យើងក្មេងជាងវ័យ។

(រូបតំណាង)

3.ត្រូវសម្អាតសក់ជារៀងរាល់ថ្ងៃ

សក់គឺជាផ្នែកមួយនៃផ្ទៃមុខរបស់អ្នកទាំងអស់គ្នា បាសក់មិនស្អាតនោះធ្វើឲ្យបាក់តេរីដែលមាននៅសក់រាលដាមកលើផ្ទៃមុខ ធ្វើឱ្យមានមេរោគហើយបង្កទៅជាមុនតូចមុនធំ។ហេតុនេះត្រូវតែសំអាតវាជារៀងរាល់ថ្ងៃ។

(រូបតំណាង)

4.ត្រូវដូសលាងមុខជាមួយនឹងសាប៊ូលាងមុខដែលត្រូវនឹងស្បែកមុខរបស់អ្នកទាំងអស់គ្នា។

ជាការពិតណាស់ការជ្រើសរើសសាប៊ូសម្រាប់លាងមុខគឺជារឿងសំខាន់ ដូចនេះហើយគួរតែជ្រើសរើសដោយការប្រុងប្រយ័ត្ននិងពិគ្រោះ ជាមួយនឹងអ្នកលក់ឲ្យបានច្បាស់លាស់មុននឹងប្រើផលិតផលលាងមុខផ្សេងៗ។

(រូបតំណាង)

5.ត្រូវតែទទួលទានទឹកឱ្យបានច្រើន

ជាការពិតណាទឹកគឺជាសារធាតុសំខាន់មួយដែលយើងមិនអាចធ្វើបាន គ្រប់ភាវៈរស់ទាំងអស់នៅលើភពផែនដីតែងតែត្រូវការជាតិទឹកជានិច្ច។ពេលដែលអ្នកទទួលទានជាតិទឹកឲ្យបានគ្រប់គ្រាន់នោះស្បែកអ្នកទាំងអស់គ្នានឹងភ្លឺថ្លា មិនស្ងួត ដែលធ្វើឱ្យយើងមើលទៅមាត់រលោង។

(រូបតំណាង)

6.កុំញ៉ាំអាហារណាដែរមានប្រតិកម្មចំពោះស្បែកអ្នក

ជាការពិតណាស់មនុស្សម្នាក់ៗតែងតែមានការប្រតិកម្ម ទៅលើអាហារឬក៏បន្លែផ្លែឈើណាមួយ ដែលនៅពេលដែលគេបរិភោគទៅ ធ្វើឱ្យកើតមានជាអាការៈរមាស់សើរស្បែកជាដើម។

(រូបតំណាង)

7.បោកស្រោមខ្នើយកម្រាលពូកឲ្យបានស្អាតល្អ

នេះគឺជាទម្លាប់មួយដែលល្អនិងមានអនាម័យ ពីព្រោះថាស្រោមខ្នើយ គឺប៉ះផ្ទៃមុខយើងច្រើនម៉ោងជាងគេ ដូចនេះវាត្រូវតែស្អាតជានិច្ច ។

អត្ថបទដើមដោយ÷ PhanoU SociaL MediA

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)