WWE NEWS

· 2023-10-04

គូប្រកួតផ្លូវការសម្រាប់ព្រឹត្តិការណ៍ WWE Fastlane ប្រចាំឆ្នាំ២០២៣

# WWE Fastlane# #កីឡា# #ប្រដាល់អន្តរជាតិ# #Indianapolis#

1834

ព្រឹត្តិការណ៍ WWE Fastlane គ្រោងនឹងធ្វើនាថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ (នៅកម្ពុជាអាចទស្សនាបាននៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣) ខាងមុខនេះ ដោយនឹងធ្វើនៅ Gainbridge Fieldhouse Arena នាទីក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋអាមេរិក ។ ការប្រកួតចំនួន ៥ នឹងធ្វើឡើងនាព្រឹត្តិការណ៍នេះ រួមមាន:

• ក្រុម LWO VS ក្រុម Bobby Lashley & The Street Profits ជាការប្រកួតចាប់ដៃគ្នាជាក្រុម ៣ ទល់នឹង ៣

• Asuka VS Iyo Sky VS Charlotte Flair ជាការប្រកួតត្រីគុណភាគី ដណ្ដើមខ្សែក្រវ៉ាត់ WWE Women’s Championship

•.ក្រុម Cody Rhodes & Jey Usos VS ក្រុម Finn Balor & Damian Priest ដណ្ដើមខ្សែក្រវ៉ាត់ Undisputed WWE Tag Team Championship 

• ក្រុម LA Knight & John Cena VS ក្រុម Jimmy Usos & Solo Sikoa ជាការប្រកួតចាប់ដៃគ្នាជាក្រុម ២ ទល់នឹង ២

• Seth Rollins VS Shinsuke Nakamura ជាការប្រកួតក្នុងលក្ខខណ្ឌ Last Man Standing Match ដណ្ដើមខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ពិភពលោក World Heavyweight championship ។

Last Man Standing គឺជាការប្រកួតមួយដែលតម្រូវឱ្យកីឡាករម្នាក់ៗត្រូវតែធ្វើយ៉ាងណាឱ្យគូប្រកួតរបស់ខ្លួនមិនអាចងើបឈររួចបាន រហូតដល់ពេលអាជ្ញាកណ្ដាលរាប់គ្រប់ចំនួន ១០ ដង ។ 

ប្រភព:https://en.m.wikipedia.org/wiki/Fastlane_(2023)

កែសម្រួល:ឡុង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)