TNAOT News

· 2023-10-04

ប្រសិនបើអ្នកចង់កាត់បន្ថយជាតិស្ករ តើគួរញ៉ាំអាហារអ្វីជំនួសវិញ?

#កាត់បន្ថយជាតិស្ករ# #អាហារ# #TNAOT HEALTH# #អាហារអឺរ៉ុប#

13290

ជាតិស្ករ គឺជាសារជាតិផ្អែមដែលមានក្នុងអាហារ និងភេសជ្ជៈជាច្រើនមុខ ប្រសិនបើអ្នកទទួលទានជាតិស្ករច្រើនពេកវាអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពដូចជា ឡើងទម្ងន់ ទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺផ្សេងៗទៀត។ ដូច្នេះហើយប្រសិនបើអ្នកចង់កាត់បន្ថយជាតិស្ករ លោកអ្នកគួរតែជ្រើសរើសភេសជ្ជៈ និងអាហារដែលគ្មានជាតិស្ករ ឬមានជាតិស្ករតិចគឺមានសារៈសំខាន់។ 

ខាងក្រោមនេះគឺជាប្រភេទអាហារមួយចំនួនដែលសារព័ត៌មានត្នោតយើងខ្ញុំ ចង់ណែនាំដល់អ្នកដែលចង់កាត់បន្ថយជាតិស្ករ៖

១. ផ្លែឈើ៖ 

ផ្លែឈើគឺជាអាហារសម្បូរវីតាមីន សារធាតុរ៉ែ និងជាតិសរសៃ ដែលជួយបំពេញក្រពះ និងកាត់បន្ថយចំណង់អាហារ។ ផ្លែឈើដែលមិនសូវមានជាតិផ្អែមមានដូចជា ផ្លែប៉ោម ត្របែក ផ្លែល្ហុង ផ្លែស្រកានាគ និងផ្លែសារី។

២. បន្លែ៖ 

បន្លែមានកាឡូរីទាប និងមានជាតិសរសៃខ្ពស់ បន្លែស្រស់ៗដែលអ្នកចង់កាត់បន្ថយផ្អែមគួរតែទទួលទាន ការ៉ុត ត្រសក់ ប៉េងប៉ោះ និងសាឡាត់ ដែលជាជម្រើសដ៏ល្អសម្រាប់សុខភាពរបស់អ្នក ។ 

៣. គ្រាប់ធញ្ញជាតិ៖

គ្រាប់ធញ្ញជាតិ គឺជាអាហារសម្បូរជាតិសរសៃ និងប្រូតេអ៊ីន គ្រាប់ធញ្ញជាតិដែលសម្បូរទៅដោយប្រូតេអ៊ីន និងជាតិសរសៃ មានដូចជា អាល់ម៉ុន វ៉ាល់ណាត់ និងសណ្តែកដីជាដើម។

៤. ទទួលទានទឹកឲ្យបានច្រើន៖ 

ការទទួលទានទឹក ឱ្យបានគ្រប់គ្រាន់នឹងជួយឱ្យរាងកាយរបស់អ្នកមានជាតិទឹក និងបណ្តេញជាតិពុលចេញពីរាងកាយរបស់អ្នក ជួយកាត់បន្ថយការឃ្លានភេសជ្ជៈផ្អែមៗផងដែរ៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)