Harbor Property

· 2023-10-02

ម្ហូបខ្មែរទាំង ៥ ដែលអ្នកមិនគួររំលងពេលបានមកលេងសៀមរាប

#ដើរលេង# #ម្ហូបខ្មែរ# #ដើរលេងស្រុកខ្មែរ# #សៀមរាប#

9823

ក្នុង​នាម​ជា​ខេត្ត​ទេសចរណ៍ដ៏ពេញនិយមមួយ សៀមរាប​ជា​តំបន់ទេសចរដ៏មានភាព​ទាក់ទាញ ទាំង​វប្បធម៌ ប្រពៃណី និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ជាច្រើនរាប់​មិន​អស់។ ដូចគ្នាដែរ ប្រសិនបើអ្នកមានឱកាសបានទៅលេងខេត្តសៀមរាប ទាំងនេះគឺជាមុខម្ហូបប្រចាំស្រុកដែលលោកអ្នកមិនគួររំលង។

Harbor Property សូមណែនាំអ្នកនូវម្ហូបខ្មែរទាំង ៥ ដែលអ្នកគួរសាកល្បងនៅខេត្តសៀមរាប៖

១. នំបញ្ចុកទឹកប្រហុក 

នំបញ្ចុកទឹកប្រហុកជារូបមន្តថ្មីដែលបង្កើតឡើងដោយអ្នកស្រុកអង្គរ បានក្លាយជាមុខម្ហូបដ៏ពេញនិយមនៅក្នុងខេត្តសៀមរាប។ ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​ដែល​មក​លេង​សៀមរាប ​មិន​ដែលរំលងនៅម្ហូប​​នេះ​ឡើយ។ សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​ញ៉ាំ​អាច​មកសាកល្បង​បាន​នៅ​មុខ​អង្គរ។


មុខម្ហូបនេះមានបន្លែស្រស់ដូចជា ត្រកួន ស្ពៃក្តោប សណ្ដែកគួរ និងសណ្តែកហ័រឡាំងតាវ ដែលអាចបន្ថែមជាមួយនឹង ត្រីអាំង វាមានរសជាតិប្លែកខុសពីនំបញ្ចុកខ្មែរធម្មតា(សម្លខ្មែរ)។ បន្ទាប់ពីបានភ្លក់ហើយ លោកអ្នកពិតជាពិបាកនឹងបំភ្លេចរសជាតិដ៏ឆ្ងាញ់មួយនេះ។



២. នំអាកោត្នោត ភូមិព្រះដាក់

ពេល​មក​ដល់​ភូមិ​ព្រះ​ដាក់ អ្នក​ត្រូវតែភ្លក់នំអាកោត្នោតរបស់អ្នកភូមិព្រះដាក់ ដែលមានដាក់​​ខ្ទិះ​ដូង​លើ​នំ​ពណ៌​លឿង​ នឹង​រុំ​ដោយ​ស្លឹក​ចេក​ ជាមួយក្លិននំដ៏ឈ្ងុយ​។ នៅតាមដងផ្លូវក្នុងភូមិព្រះដាក់ មានផ្ទះជាច្រើនលក់នំអាកោត្នោតនេះ ដែលល្បីថាមានរសជាតិឈ្ងុយឆ្ងាញ់ និងមានអនាម័យល្អ ហើយមានការគាំទ្រច្រើនពីអ្នកដែលបានភ្លក់រសជាតិផ្ទាល់នៅតំបន់នោះ ជាពិសេសភ្ញៀវទេសចរណ៍




៣.មាន់ដុតបាគង

បើយើងនិយាយអំពីស្រុកបាគង អ្នកប្រហែលជានឹកដល់រសជាតិមាន់ដុត អ្នកដំណើរដែលបានឆ្លងកាត់នឹងបានហិតនូវក្លិនឈ្ងុយរបស់មាន់ដុតថ្មីៗ ដែលក្លិនោះបានរសាត់តាមផ្លូវជាតិលេខ៦។ អ្នកដែលធ្វើដំណើរឆ្លងកាត់ស្រុកបាគងអាចឈប់ ហើយសាកម្ហូបបែបជនបទនេះបាន។




៤. សាច់គោអាំង វត្តដំណាក់

សាច់គោអាំងវត្តដំណាក់ ត្រូវបានគេស្គាល់នឹងចាប់អារម្មណ៍ភ្លាមៗពេលដែលបានដើរកាត់ ដោយសារមានផ្សែងហុយខ្លាំង ហើយអ្នកប្រហែលជាគិតថាមានភ្លើងឆេះ ប៉ុន្តែការពិតវាជាសាច់គោលាយខ្លាញ់ដែលកំពុងអាំង អ្នកនឹងឃើញគេកំពុងតែប្រែសាច់គោចង្កាក់នៅលើរងើកភ្លើងដែលជាមួយធ្វីដៃយ៉ាងប៉ិនប្រសប់។


លើសពីនេះ សាច់គោអាំងវត្តដំណាក់ បើបានញ៉ាំជាមួយជ្រក់ល្ហុង និងនំបុ័ងក្តៅៗ រឹតតែឆ្ងាញ់។ ចំពោះរសជាតិនៃសាច់គោអាំងវត្តដំណាក់ មិនត្រឹមតែអតិថិជនខ្មែរនោះទេដែលចូលចិត្ត​ សូម្បីតែភ្ញៀវទេសចរណ៍បរទេសក៏ចូលមកបរិភោគនៅទីនោះជាញឹកញាប់ផងដែរ។




៥. ប្រហុកចិញ្រ្ចាំអាំងលើជ្រុញ

ប្រហុកចិញ្រ្ចាំអាំងលើជ្រុញ គឺជាអាហារមួយប្រភេទដែលគេពេញនិយមបំផុតនៅក្នុងខេត្តសៀមរាប។ ប្រហុកចិញ្រ្ជាំត្រូវបានលាយជាំមួយនឹងគ្រឿង និងគ្រឿងផ្សំដូចជា ម្ទេស និងខ្ទឹមស ក្រសាំង ខ្ទឹមស និងមានគ្រឿងជាច្រើនទៀត ដើម្បីបំបាត់ក្លិនប្រហុក បន្ទាប់មកគេយកទៅអាំង និងដាក់លើជ្រុញ ដើម្បីទទួលបាននូវបទពិសោធន៍ និងការតុបតែងថ្មីមួយ។ បើបានទៅលេងខេត្តសៀមរាប សូមកុំឲរំលងជាមួយមុខម្ហូបដ៏ពិសេសនេះ!

មុខម្ហូបនេះគឺជាម្ហូបពេញនិយមប្រចាំខេត្តសៀមរាប ជាទូទៅហាងបាយតូចធំ និងភោជនីយដ្ឋានខ្មែរលំដាប់ណាក៏មានបម្រើម្ហូបមួយប្រភេទនេះផងដែរ៕


អានអត្ថបទបន្ថែមទាក់ទងនឹងខេត្តសៀមរាប៖

វត្តទាំង ៦ ដែលស្អាតបំផុតនៅសៀមរាបដែលអ្នកមិនអាចរំលងបាន

តំបន់ដ៏ពេញនិយមទាំង៥ក្នុងខេត្តសៀមរាប ក្នុងការជួល និងវិនិយោគអចលនទ្រព្

តម្លៃដីនៅតំបន់ព្រលានយន្តហោះអន្តរជាតិថ្មីខេត្តសៀមរាប



លោកអ្នកអាចស្វែងរកអចលនទ្រព្យនៅខេត្តសៀមរាប តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ!

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288 , +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633

ចុចលីងនៅទីនេះដើម្បីធ្វើការស្ទង់មតិឈ្នះរង្វាន់ពី Harbor Property!




សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)