TNAOT News

· 2023-09-25

ព័ត៌មានសង្ខេបស្តីពីព្រឹត្តិការណ៍និងពិព័រណ៍កម្ពុជាក្នុងខែតុលាយ៉ាងសម្បូរបែបនៅទីនេះ!

#សង្គម# #Event Collection# #ព័ត៌មានសង្គម#

9500

ប្រសិនបើលោកអ្នកកំពុងស្វែងរកឱកាសការងារល្អៗជាច្រើនតាមរយៈពិព័រណ៍ដ៏ សម្បូរផ្សេងៗ លោកអ្នកអាចចូលមកអានព័ត៌មានសង្ខេបទាំងនេះបាននៅ ក្នុងសារព័ត៌មាន TNAOT_APP ដែលយើងខ្ញុំបានសម្រាំងជាពិសេសប្រចាំខែតុលា ឆ្នាំ ២០២៣នេះ មានទាំងសេវាកម្ម ផលិតផល ការប្រម៉ូសិន តាមទីតាំងផ្សេងៗដូចខាងក្រោម៖

មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣

មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ នឹងប្រារព្ធចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព និងមានការផ្សាយផ្ទាល់តាមហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ 

សម្រាប់ព័ត៍មានបន្ថែមសូមទាក់ទងមកកាន់៖

info@mcfa.gov.kh

https://www.facebook.com/KhmerCultureMinistry

សូមស្វាគមន៍មកកាន់ផ្សារកសិករភ្នំពេញ! Phnom Penh Farmers' Market

នៅថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២៣ ផ្សារកសិករភ្នំពេញមានដាក់លក់ទំនិញច្រើនប្រភេទតាមស្តង់នីមួយៗមានដូចជា អាហារ ភេសជ្ជៈ ផលិតផលសរីរាង្គ ផលិតផលក្នុងស្រុក ព្រមទាំងផលិតផលជាច្រើនមុខទៀត ។ កន្លែងរៀបចំគឺនៅ F3 - Friends Futures Factory ។ កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីគាំទ្រផលិតផលក្នុងស្រុក!

ចូលរួមដោយសេរី !

សម្រាប់ព័ត៍មានបន្ថែមសូមទាក់ទងមកកាន់៖

phnompenhfarmersmarket@gmail.com 

https://www.facebook.com/thephnompenhfarmersmarket

ចូលរួមជាមួយពួកយើងនៅក្នុងកម្មវិធី INTERCHAMBER ប្រចាំឆ្នាំ 2023!

នៅថ្ងៃព្រហស្បតិ៍ ទី ៥ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ៦ ល្ងាចដល់ម៉ោង ៩ យប់ EuroCham Cambodia រួមជាមួយនឹងសភាពាណិជ្ជកម្មចំនួន ៧ ផ្សេងទៀត នឹងរៀបចំកម្មវិធី Interchamber Networking Evening ប្រចាំឆ្នាំលើកទី ៧ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។

ចុចនៅទីនេះដើម្បីចុះឈ្មោះ https://eurochamcambodia.glueup.com/event/2023-interchamber-networking-night-83894/

សម្រាប់ព័ត៍មានបន្ថែមសូមទាក់ទងមកកាន់៖

098 999 406

project.officer1@eurocham-cambodia.org 

ចូលរួមវេទិកា “ EuroCham CSR Managers' Forum ” 

វេទិកា EuroCham CSR Managers' Forum នឹងផ្តល់ឱ្យពួកគេនូវការផ្លាស់ប្តូរចំណេះដឹង បង្កើនជំនាញ និងបង្កើតបណ្តាញដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងអង្គការ និងសហគមន៍របស់ពួកគេ។ តាមរយៈការជំរុញកិច្ចសហការ ការច្នៃប្រឌិត និងកំណើនវិជ្ជាជីវៈ វេទិកាមានសារៈសំខាន់ក្នុងការអភិវឌ្ឍ ការអនុវត្ត និងការកសាងវិស័យឧស្សាហកម្មកម្ពុជាប្រកបដោយនិរន្តរភាពជាងមុន។

កម្មវិធីចាប់ផ្តើមនៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង ១ រសៀល ដល់ម៉ោង ៤ រសៀល ដែលមានទីតាំងនៅ Hyatt Regency Phnom Penh !

សម្រាប់ការទិញសំបុត្រលោកអ្នកអាចទំនាក់ទំនងតាម ៖ 

https://www.facebook.com/events/850116036493477/?acontext=%7B%22event_action_history%22%3A[%7B%22mechanism%22%3A%22discovery_top_tab%22%2C%22surface%22%3A%22bookmark%22%7D]%2C%22ref_notif_type%22%3Anull%7D

ព្រឹត្តិការណ៍ប្រណាំងកង់ និងរត់ម៉ារ៉ាតុងលើភ្នំបូកគោ

ព្រឹត្តិការណ៍ប្រណាំងកង់ និងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី៨ លើភ្នំបូកគោ 𝗧𝗵𝗲 𝟴𝘁𝗵 𝗕𝗼𝗸𝗼𝗿 𝗖𝘆𝗰𝗹𝗶𝗻𝗴 𝗧𝗼𝘂𝗿 & 𝗛𝗮𝗹𝗳 𝗠𝗮𝗿𝗮𝘁𝗵𝗼𝗻 𝗳𝗼𝗿 𝗞𝗮𝗻𝘁𝗵𝗮 𝗕𝗼𝗽𝗵𝗮 𝗛𝗼𝘀𝗽𝗶𝘁𝗮𝗹 atop of Bokor Mountain !

ប្រព្រឹត្តិនៅថ្ងៃទី ២៨ និងថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់ ស្ថិតនៅឧទ្យានជាតិបូកគោ ខេត្តកំពត !

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមលេខទូរស័ព្ទ និង អ៊ីម៉ែលខាងក្រោម៖

081616121

dos.corp@sokhahotels.com

https://www.facebook.com/events/126138090537757/?acontext=%7B%22event_action_history%22%3A[%7B%22mechanism%22%3A%22discovery_top_tab%22%2C%22surface%22%3A%22bookmark%22%7D]%2C%22ref_notif_type%22%3Anull%7D

ការតាំងពិព័រណ៍គំនូរ “ Cambodian Arts Making a Global Leap ” 

ទទួលបានបទពិសោធន៍ពីគំនូរសិល្បៈដ៏រីកចម្រើនរបស់ប្រទេសកម្ពុជា។

វិចិត្រសាលសិល្បៈ Art Gallery ធ្វើការស្វាគមន៍ការតាំងពិព័រណ៍ថ្មីដ៏គួរអោយរំភើបមួយដែលមានសិល្បករជនជាតិជប៉ុនដ៏ល្បីឈ្មោះលោក Yamada Takakasu ដែលគាត់បានលះបង់ពេលវេលារបស់គាត់ដើម្បីពង្រឹង និងបណ្តុះបណ្តាលទេពកោសល្យសិល្បករកម្ពុជា។ ការប្រារព្ធពិធីនេះ គឺជាខួបលើកទី៧០ នៃចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសជប៉ុន និងកម្ពុជា។

ចាប់ផ្តើមពីថ្ងៃទី ១ ខែ កក្កដា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅ ROSEWOOD PHNOM PENH 

ចូលរួមដោយសេរី ! 

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមលេខទូរស័ព្ទ៖

023 936 888

https://www.rosewoodhotels.com/en/phnom-penh/overview/art-gallery?fbclid=IwAR3z7o8W0YpLqDpAFYf_6WG2-YHhfOmgUF04HYUURfW5NAclXBAMnSJQllw

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស