ថ្មីៗ-ThmeyThmey
· 2023-09-23
អង្គការ OECD ព្រមានថា សេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមមុខការលំបាក
#ព័ត៌មាន# #អង្គការ OECD# #ព័ត៍មានអន្តរជាតិ# #Clare Lombardelli#
4863
ការដំឡើងរថយន្តនៅអាឡឺម៉ង់ ។ រូបភាព Reuters ។
ដោយ: ធន់ សេងហុង (THUN Senghong)
បើទោះបីមានការព្យាករកំណើនសម្រាប់ឆ្នាំនេះ ប៉ុន្តែអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ OECD បានព្រមានថា សេដ្ឋកិច្ចពិភពលោកនៅតែមានហានិភ័យពីការធ្លាក់ចុះ ដោយសារតែសម្ពាធអត្រាការប្រាក់ និងការស្ទុះងើបឡើងវិញខ្សោយរបស់ចិន។
អង្គការ OECD ទើបតែបានប្រកាសពីការព្យាករចុងក្រោយបំផុតសម្រាប់ផលិតផលក្នុងស្រុកសរុប (GDP) សកលក្នុងឆ្នាំ២០២៣ ស្ថិតនៅអត្រា ៣ភាគរយ កើនឡើង ០,៣ភាគរយធៀបនឹងការព្យាករលើកមុន។ យ៉ាងណាមិញ អត្រានេះនៅតែទាបជាងមធ្យមភាគកំណើនប្រចាំឆ្នាំដែលទាបបំផុតក្រោយវិបត្តិហិរញ្ញវត្ថុពិភពលោក ២០០៩ ដោយមិនរាប់បញ្ចូលឆ្នាំ២០២០ ដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ។
ទន្ទឹមនេះ អង្គការ OECD បានទម្លាក់ការព្យាករកំណើនសម្រាប់ឆ្នាំក្រោយមកត្រឹម ២,៧ភាគរយ។ លោក Clare Lombardelli ប្រធានសេដ្ឋវិទូនៃ OECD បានវាយតម្លៃថា អតិផរណានៅតែបន្តធ្លាក់ចុះ ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងស្ថានភាពលំបាក។
លោកនិយាយនៅថ្ងៃទី១៩ ខែកញ្ញាថា ៖ «យើងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមពីរគឺអតិផរណា និងកំណើនទាប»។
បើតាមអង្គការ OECD ការកើនឡើងអត្រាការប្រាក់ពីមុនអាចមានឥទ្ធិពលខ្លាំងជាងការរំពឹងទុក ហើយហានិភ័យអតិផរណានៅតែបន្ត ដែលទាមទារឱ្យមានការរឹតបន្តឹងរូបិយវត្ថុបន្ថែមទៀត។ ការងើបឡើងវិញយ៉ាងលំបាករបស់ចិនគឺជាហានិភ័យចម្បងចំពោះទិន្នផលពិភពលោក។
ជាមួយនឹងទស្សនវិស័យសម្រាប់តំបន់ និងប្រទេសផ្សេងទៀត OECD បានទម្លាក់ការព្យាករសម្រាប់កំណើនតំបន់ចាយប្រាក់អឺរ៉ូនៅឆ្នាំនេះ និងឆ្នាំក្រោយមកត្រឹម ០,៦ភាគរយនិង ១,១ភាគរយរៀងគ្នា។ កំណើនសេដ្ឋកិច្ចរបស់អាម៉េរិកនឹងថយចុះមកត្រឹម ១,៣ភាគរយនៅឆ្នាំ ២០២៤ ពី ២,២ភាគរយនៅឆ្នាំនេះ។
ការព្យាករកំណើនសេដ្ឋកិច្ចរបស់ចិនសម្រាប់ឆ្នាំក្រោយក៏បានធ្លាក់ចុះមកនៅត្រឹម ៤,៦ភាគរយដោយសារតែការថយចុះតម្រូវការក្នុងស្រុក និងភាពតានតឹងនៅក្នុងទីផ្សារអចលនទ្រព្យ។ OECD ជឿជាក់ថាវិសាលភាពនៃការគាំទ្រគោលនយោបាយនៅក្នុងប្រទេសនេះទំនងជាមានកម្រិតច្រើនជាងមុន។ អត្រាកំណើន GDP នៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនៅឆ្នាំនេះអាចឈានដល់ ៥,១ភាគរយ។
អង្គការនេះណែនាំថារដ្ឋាភិបាលប្រទេសនីមួយៗមិនគួរធ្វើអន្តរាគមន៍ក្នុងការចំណាយបន្ថែម ដើម្បីជំរុញកំណើននោះទេ។ ជំនួសមកវិញ ការគាំទ្រគួរតែត្រូវបានកាត់បន្ថយឡើងវិញ ដើម្បីជួយសម្រួលដល់ការវិនិយោគនាពេលអនាគត និងជៀសវាងការជំរុញអតិផរណា។
សម្រាប់ធនាគារកណ្តាល ទស្សនវិស័យមិនល្អនៅតែបន្តបង្កបញ្ហាប្រឈម ខណៈដែលការប្រយុទ្ធប្រឆាំងនឹងអតិផរណានៅតែបន្តថ្លឹងថ្លែងលើសេដ្ឋកិច្ច ស្របពេលអ្នកនយោបាយព្រួយបារម្ភថាសកម្មភាពអាជីវកម្មកំពុងត្រូវបានធ្លាក់ចុះកាន់តែខ្លាំង។
ធនាគារកណ្តាលអឺរ៉ុបបានដំឡើងអត្រាការប្រាក់ជាលើកទី១០ ជាប់ៗគ្នាកាលពីសប្តាហ៍មុន បើទោះបីជាវាបានបង្ហាញសញ្ញាថាវាអាចឈានដល់កម្រិតកំពូលក៏ដោយ។ ធនាគារកណ្តាលអាម៉េរិក (Fed) ត្រូវបានរំពឹងថាមិនផ្លាស់ប្តូរអត្រាការប្រាក់នោះទេ។
អង្គការ OECD ព្រមានប្រឆាំងនឹងការបន្ធូរបន្ថយរូបិយវត្ថុ ដោយសារតែអតិផរណាស្នូលនៅតែបន្តកើតមាននៅក្នុងប្រទេសជាច្រើន បើទោះបីជាសន្ទស្សន៍អតិផរណាទូទៅធ្លាក់ចុះក៏ដោយ។ យោងតាមអង្គការនេះ វិធីសាស្រ្តកាត់បន្ថយអត្រាការប្រាក់រហូតដល់ដំណាច់ឆ្នាំ២០២៤ឡើយ សឹងតែអស់ទៅហើយ។ គោលនយោបាយរូបិយវត្ថុចាំបាច់ត្រូវរឹតបន្តឹងរហូតដល់មានសញ្ញាច្បាស់លាស់ដែលថាសម្ពាធអតិផរណាមូលដ្ឋានបានធូរស្រាល៕
ប្រភពដើម៖ Thmey Thmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងអាពាហ៍ពិពាហ៍ រឿងដែលគួរឲ្យខ្លាចបំផុតគឺស្រ្តីចាប់ផ្តើមស្ងៀមស្ងាត់ លែងនិយាយស្តី!
ផ្លែឈើក្រហមទាំង ៧ មុខ ល្អបំផុតសម្រាប់សុខភាព ជាពិសេសចំពោះបេះដូង កុំមើលរំលងឱ្យសោះ
មនុស្សប្រុសអាចយកប្រពន្ធក្មេង ចរិតឡិឡក់ លេងសើចច្រើនបាន តែមនុស្សស្រី មិនអាចយកប្ដីចរិតក្មេងស្ទាវ ឡិឡក់ មិនចេះគិតអីបាននោះឡើយ
អបអរសាទរ! គ្រូបង្រៀនកម្ពុជាទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ SEKAR
យោបល់ទាំងអស់ (0)