TNAOT News

· 2023-09-21

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ផ្តល់ប្រយោជន៍ដល់ការនាំចេញរបស់បណ្តាប្រទេសអាស៊ានទាំងអស់ឲ្យកើនឡើង

#កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា# #ក្រសួងពាណិជ្ជកម្ម# #សង្គម# #DEVELOPING NEWS# #សេដ្ឋកិច្ចជាតិ#

7467

អគ្គនាយកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ននៅទីស្ដីការក្រសួងពាណិជ្ជកម្មដើម្បីត្រៀមរៀបចំការចូលកិច្ចប្រជុំគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា លើកទី៥នានៅទីក្រុងបាលីនាពេលដ៏ខ្លីខាងមុខនេះ។

គោលបំណងនៃកិច្ចប្រជុំនេះដើម្បីស្ដាប់នូវរបាយការណ៍វឌ្ឍនភាពចុងក្រោយរបស់ក្រុមការងារទាំងអស់ក្រោមកិច្ចព្រមព្រៀង និងដើម្បីផ្លាស់ប្ដូរយោបល់ ក៏ដូចជាផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួន សម្រាប់ជូនក្រុមការងារទាំងអស់ត្រៀមខ្លួនបានល្អក្នុងការចរចានៅទីក្រុងបាលី នៃសាធារណរដ្ឋឥណ្ឌូណេស៊ីដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី២៥-២៩ ខែកញ្ញា ឆ្នាំ២០២៣។


គួរបញ្ជាក់ដែរថា ទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាននិងកាណាដា ជាដៃគូសន្ទនារបស់អាស៊ានតាំងពីឆ្នាំ ១៩៧៧ លើសសរទាំង ៣ គឺសេដ្ឋកិច្ច វប្បធម៌, សង្គម និងសន្តិសុខ នយោបាយ។ សកម្មភាព វិនិយោគនិងពាណិជ្ជកម្មរបស់កាណាដាចូលក្នុងតំបន់អាស៊ីអាគ្នេយ៍បានរីកចម្រើនយ៉ាងឆាប់រហ័សមិនត្រឹមតែក្នុងបរិមាណប៉ុណ្ណោះទេប៉ុន្តែក៏មាននៅក្នុងវិស័យជាច្រើនផងដែរដូចជា ប្រេងនិងឧស្ម័ន បច្ចេកវិទ្យាខ្ពស់ ទូរគមនាគមន៍ ការកែច្នៃម្ហូបអាហារ សេវាកម្មហិរញ្ញវត្ថុ អាកាសចរណ៍...៕

សម្រួលអត្ថបទដោយ៖ Puthseyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស