ថ្មីៗ-ThmeyThmey
· 2023-09-09
កញ្ញា អ៊ឹម រចនា និងលោក ឃឹម ហ្វីណង់ ជាអ្នកនាំពាក្យក្រសួងកសិកម្ម
#កសិកម្ម# #ក្រសួងកសិកម្ម# #អ៊ឹម រចនា# #សង្គម# #ឃឹម ហ្វីណង់#
2663

ដោយ: ខន ចំប៉ា
ភ្នំពេញ៖ ក្រសួងកសិកម្ម បានចាត់តាំងឱ្យ កញ្ញា អ៊ឹម រចនា និង លោក ឃឹម ហ្វីណង់ ដែលអ្នកទាំង២ គឺជាអនុរដ្ឋលេខាធិការ ធ្វើជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមសេចក្តីសម្រេច របស់ក្រសួងកសិកម្ម ចុះថ្ងៃទី៧ ខែកញ្ញា។
សេចក្តីសម្រេចដដែលបញ្ជាក់ថា អ្នកនាំពាក្យក្រសួងកសិកម្ម មានភារិកិច្ចដឹកនាំ និងគ្រប់គ្រងលើការងារផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់ក្រសួង។ អ្នកនាំពាក្យ ក៏មានតួនាទី ទាក់ទង និងឆ្លើយតបផ្លូវការជាមួយសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសហការជាមួយអង្គភាពនានាចំណុះក្រសួង ដើម្បីប្រមូល តាមដាន អង្កេត និងវិភាគរាល់ព័ត៌មាន និងឯកសារពាក់ព័ន្ធសម្រាប់ឆ្លើយបំភ្លឺសាធារណជន និងបណ្តាញសារព័ត៌មាន និងអន្តរជាតិ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យ ក៏ជាអ្នកទទួលខុសត្រូវលើការរៀបចំសន្និសីទសារព័ត៌មាននានា សម្រាប់ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងបំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងសាម៉ី៕
ប្រភពដើម៖ ThmeyThmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្មេងស្រីដែលត្រូវបានសម្លាប់នៅក្នុងសាលាបឋមសិក្សានៅអ៊ីរ៉ង់បានកើនឡើងដល់ ១៧៥នាក់ដោយការវាយប្រហារតាមអាកាសរបស់អាម៉េរិក និងអ៊ីស្រាអែល
រាជរដ្ឋាភិបាលកម្ពុជា ប្រកាសលុបបំបាត់ទាំងស្រុង មជ្ឈមណ្ឌលឆបោកតាមបច្ចេកវិទ្យា ឱ្យអស់ត្រឹមខែមេសានេះ
បង្គោលអង់តែនសេវាទូរស័ព្ទ នៅថ្មក្រាល ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមកសាងហើយ
ដើមខែមីនា ជនបរទេសជាង ៦០០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
យោបល់ទាំងអស់ (0)