ថ្មីៗ-ThmeyThmey
· 2023-08-22
លោក Srettha Thavisin ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ធ្វើជានាយករដ្ឋមន្រ្តីថៃ
#នយោបាយអន្តរជាតិ# #Srettha Thavisin# #ព័ត៌មាន# #នាយករដ្ឋមន្រ្តីថៃ#
2769
លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីថៃ របស់បក្សភឿថៃ នៅក្នុងខែឧសភាកន្លងមក។ រូបភាព AFP
ដោយ: ធៀន ភារិន្ទ
សភាថៃ នៅថ្ងៃទី២២ ខែសីហា បានបោះឆ្នោតគាំទ្រ លោក Srettha Thavisin ជានាយករដ្ឋមន្រ្តីថៃជាផ្លូវការ។ លោក Srettha ជាបុគ្គលតែម្នាក់គត់ ដែលត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតសភារួមគ្នាទាំងពីរថ្នាក់។
អត្ថបទទាក់ទង
សភាថៃ បើកកិច្ចប្រជុំរើសនាយករដ្ឋមន្រ្តីថ្មី ដោយលោកSrettha ជាបេក្ខជនតែមួយគត់
បក្សភឿថៃ ការពារជំហរទទួលយកបក្សដែលស្និទ្ធយោធាចូលក្នុងសម្ព័ន្ធភាពថ្មី
បក្សភឿថៃ បញ្ចូលបក្សPalang Pracharath របស់លោក ប្រាវីត ក្នុងសម្ព័ន្ធភាពរបស់ខ្លួន
លោក Srettha Thavisin ប្តេជ្ញាកាត់បន្ថយភាពក្រីក្រក្នុងសង្គមថៃ ប្រសិនបើក្លាយជានាយករដ្ឋមន្រ្តី
សេដ្ឋី Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃ មានប្រវត្តិបែបណា?
ក្រោយការជជែកដេញដោលជាច្រើនម៉ោង លោក Srettha Thavisin បានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ពីសភាទាំងពីរថ្នាក់ រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃ។ លោក Srettha Thavisin ជាបេក្ខជនឈរឈ្មោះតែមួយគត់នៅក្នុងការបោះឆ្នោតរួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភា។
លោក Srettha ទទួលបានសំឡេងចំនួនលើស៣៧៦ពីសមាជិកសភាទាំង២ ខណៈដែលការបោះឆ្នោតកំពុងធ្វើនៅឡើយ។
ថៃបានជាប់គាំងក្នុងវិបត្តិនយោបាយជាច្រើនថ្ងៃមកហើយ បើគិតចាប់តាំងពីថ្ងៃទី១៣ ខែកក្កដា នៅពេលដែលសភាថៃ មិនគាំទ្រលោក Pita Limjaroenrat ជានាយករដ្ឋមន្រ្តី។
គួររំឭកថា ការបោះឆ្នោតគាំទ្រលោក Srettha ពីសំណាក់សភាថៃ ធ្វើជានាយករដ្ឋមន្រ្តីនេះ ធ្វើឡើងក្រោយបក្សភឿថៃ បានរួមសម្ព័ន្ធភាពជាមួយបក្សគាំទ្រដោយយោធា នៅពេលកន្លងទៅ៕
ប្រភពដើម៖ Thmey Thmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានាធិបតីអ៊ុយក្រែន ព្រមានដកថយពីជួរមុខ ប្រសិនបើអាមេរិក មិនផ្តល់ជំនួយ
មានជួបមានបែក! តើអ្នកណាខ្លះធ្លាប់បែក ឬបាត់បង់មនុស្សធ្លាប់ស្គាល់ និងមនុស្សខ្លួនស្រឡាញ់ខ្លាំង?
ចង់ចូលនិវត្តន៍ដោយស្ងប់ចិត្ត ត្រឹមតែការសន្សំមិនគ្រប់គ្រាន់ទេ អ្នកត្រូវយល់ពីវិធីរកលុយបន្ថែម៣យ៉ាងនេះ
គោលនយោបាយអនុគ្រោះពន្ធប្រថាប់ត្រាពាណិជ្ជកម្មសម្រាប់ចេញក្រៅប្រទេសត្រូវបានសាកល្បងនៅទីក្រុងសៀងហៃ
យោបល់ទាំងអស់ (0)